Cristiano Ronaldo ស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតមិត្តភាពអោយក្រុម Juventus ជាលើកដំបូង

39

ជើងឯកពានរង្វាន់ Ballon d’Or 5 សម័យមិនបានខ្ជះខ្ជាយពេលវេលាច្រើនក្នុងការទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រថ្មីរបស់គាត់ឡើយ ខណៈដែលគាត់រកបានគ្រាប់បាល់ត្រឹមតែរយៈពេល 8 នាទីប៉ុណ្ណោះនៅក្នុងការបង្ហាញខ្លួនជាលើកដំបូងអោយក្រុម Juventus ក្នុងជ័យជម្នះ 5-0 ក្នុងការប្រកួតមិត្តភាពជាមួយក្រុម Juventus B។

កីឡាករ Ronaldo បានពាក់សំលៀកបំពាក់ពណ៌ខ្មៅនិងឆ្នូតសដ៏ល្បីល្បាញជាលើកដំបូងចាប់តាំងពីការផ្លាស់ប្តូរដែលជាមួយតម្លៃខ្លួនដ៏ថ្លៃរបស់គាត់ពីក្រុមបាល់ទាត់ម្ចាស់ជើងឯកទ្វីបអឺរ៉ុប Real Madrid បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2018។ កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះបានទទួលបាល់ពីការទាត់បំផ្លោងដោយខ្សែការពារហើយបានគ្រប់គ្រងវាត្រឹមតែមួយប៉ះមុនពេលទាត់បាល់រំលងអ្នកចាំទី។

ការប្រកួតមិត្តភាពរវាងក្រុម Juventus A និង Juventus B ដែលជាក្រុមអាយុក្រោម 20 ឆ្នាំរបស់ក្រុមនេះបានក្លាយជាប្រពៃណីមួយចាប់តាំងពីឆ្នាំ 1955 ហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅឯក្រុមគ្រួសាររបស់ Agnelli ដែលមានចម្ងាយប្រម៉ាណ 25 ម៉ាយល៍ខាងក្រៅទីក្រុង Turin។

កីឡាករ Ronaldo ត្រូវបានគេរំពឹងថានឹងធ្វើការបង្ហាញខ្លួនសម្រាប់ការប្រកួតជាលើកដំបូងរបស់ខ្លួនអោយក្រុម Juventus នៅឯកីឡដ្ឋាន Chievo Verona នៅថ្ងៃសៅរ៍ទី 18 ខែសីហា៕