មនុស្ស 6 នាក់ត្រូវបានឃុំខ្លួនចំពោះការវាយប្រហារដោយដ្រូនលើមេដឹកនាំវ៉េណេស៊ុយអេឡា

30

អាជ្ញាធរវេណេហ្ស៊ូអេឡាបានឃុំឃាំងមនុស្ស 6 នាក់ចំពោះការវាយប្រហារដោយដ្រូនដែលបានបរាជ័យប្រឆាំងនឹងប្រធានាធិបតី Nicolas Maduro។

រដ្ឋាភិបាលបានប្រកាសនៅថ្ងៃអាទិត្យនេះមួយថ្ងៃបន្ទាប់ពីដ្រូនមួយដែលផ្ទុកដោយគ្រាប់បែកបានផ្ទុះឡើងនៅពាក់កណ្តាលអាកាស ខណៈដែលលោកម៉ាឌូរ៉ូកំពុងនិយាយនៅក្នុងព្រឹត្តិការណ៍យោធាមួយនៅក្នុងរដ្ឋធានីការ៉ាកា។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថាដ្រូនដែលផ្ទុកគ្រាគ្រឿងផ្ទុះផ្សេងទៀតបានធ្លាក់ចូលក្នុងអគារក្បែរនោះ។ ទាហានប្រាំពីរនាក់បានរងរបួស។

លោកម៉ាឌូរ៉ូបានចោទប្រកាន់រដ្ឋាភិបាលកូឡុំប៊ីពីបទជួយធ្វើការវាយប្រហារ។ ប្រទេសកូឡុំប៊ីបានបដិសេធការចូលរួមណាមួយ។ ក្រុមប្រឆាំងរដ្ឋាភិបាលនៅវេណេហ្ស៊ុយអេឡាបានអះអាងទទួលខុសត្រូវ ប៉ុន្តែភាពត្រឹមត្រូវនៃសារនេះមិនទាន់ត្រូវបានផ្ទៀងផ្ទាត់នៅឡើយទេ។

សេដ្ឋកិច្ចរបស់ប្រទេសវ៉េណេស៊ុយអេឡាគឺស្ថិតនៅក្នុងភាពចលាចលដោយសារតែអតិផរណា។ ការមិនសប្បាយចិត្តរបស់សាធារណៈជនជាមួយការគ្រប់គ្រងផ្តាច់ការរបស់លោកម៉ាឌូរ៉ូកំពុងកើនឡើង៕