ទូរស័ព្ទ Meizu 16 នឹងមកដល់នៅថ្ងៃទី 26 ខែសីហា

24

កំពូលស្មាតហ្វូន Meizu នាពេលខាងមុខនេះនឹងត្រូវបានគេហៅថា Meizu 16 ហើយនឹងមកដល់ក្នុងនាមជាទូរស័ព្ទជំនាន់ក្រោយនៃទូរស័ព្ទ Meizu 15។ រហូតមកដល់ពេលនេះ យើងដឹងថាឧបករណ៍នេះត្រូវបានគេរំពឹងទុកជាមុនថានឹងមកដល់នៅខែសីហា ប៉ុន្តែមិនមានកាលបរិច្ឆេទច្បាស់លាស់ទេ។ យោងតាមប្រភពព័ត៌មានពីប្រទេសចិន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Meizu លោក Jack Wong បាននិយាយថាទូរស័ព្ទនេះនឹងមកដល់នៅថ្ងៃទី 26 ខែសីហាហើយនឹងត្រូវដាក់ឪ្យបញ្ជាទិញភ្លាមៗបន្ទាប់ពីការចេញលក់។ទូរស័ព្ទ Meizu 16 ត្រូវបានគេរំពឹងថានឹងមកដល់ជាមួយ Snapdragon 845។ ពាក្យចចាមអារ៉ាមនិងការលេចធ្លាយបានផ្តោតទៅលើម៉ាស៊ីនស្គេនស្នាមខ្ចៅដៃនិងអេក្រង់ធំទូលាយ។ របាយការណ៍ផ្សេងទៀតបានបង្ហាញប៊ូតុង Home ដែលអាចស្គេនបានរហ័សដាក់ឱ្យស្ថិតនៅក្រោមអេក្រង់ OLED។ខណៈពេលដែលកំណែដែលមានថាមពលខ្លាំងជាងមុនត្រូវបានគេរំពឹងថានឹងមកជាមួយលំហរចំហាយសម្រាប់អោយត្រជាក់ម៉ាស៊ីន, ភាពខុសគ្នាមួយទៀតគឺ ទូរស័ព្ទប្រភេទ lite ក៏ត្រូវបានគេនិយាយថានឹងមកជាមួយ Snapdragon 710 និងដោយគ្មានបច្ចេកវិទ្យាស្កេនខ្ចៅដៃ។ មិនថារឿងណាមួយនេះជាការពិត វានឹងត្រូវបានបង្ហាញយ៉ាងពេញលេញនៅចុងខែសីហានៅពេលដែលឧបករណ៍នេះមានវត្តមានជាផ្លូវការ៕