ក្រុមហ៊ុន Huawei នឹងសាងសង់ឧទ្យានទិន្នន័យដ៏ធំនៅឈីងហៃ

29

ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei នឹងធ្វើការជាមួយខេត្តឈីងហៃភាគពាយព្យដើម្បីសាងសង់ឧទ្យានទិន្នន័យដ៏ធំមួយសម្រាប់ឧស្សាហកម្មថាមពលស្អាតនៅតំបន់ខ្ពង់រាប។

លោក Zhang Xitao អ្នកចាត់ការទូទៅនៃក្រុមហ៊ុន Huawei នៅខេត្តឈីងហៃបាននិយាយថា

សួនឧទ្យានទិន្នន័យដ៏ធំនៅក្នុងតំបន់ស្វយ័តទីបេហៃណាននឹងក្លាយទៅជាទីតាំងផ្គត់ផ្គង

សេវាកម្មទិន្នន័យទី 33 របស់ក្រុមហ៊ុន Huawei នៅទូទាំងប្រទេស។

លោក Shi Jinyou អភិបាលរងខេត្តបាននិយាយថាឧទ្យាននេះនឹងគ្របដណ្តប់ផ្ទៃដីទំហ៊ំ 265,000 ម៉ែត្រការ៉េបន្ទាប់ពីបីដំណាក់កាលនៃការសាងសង់។

នៅឆ្នាំ 2018 ទុនប្រហែល 200 លានយ័ន (30 លានដុល្លារអាមេរិក) នឹងត្រូវបានវិនិយោគសម្រាប់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ហើយមជ្ឈមណ្ឌលទិន្នន័យធំនិងមជ្ឈមណ្ឌលបង្ហាញទីក្រុងឆ្លាតវៃនឹងត្រូវបានសាងសង់។

នៅពេលបញ្ចប់ការសាងសង់ដំណាក់កាលទី 2 និងទី 3 រវាងឆ្នាំ 2019 និងឆ្នាំ 2022 ការវិនិយោគសរុបនឹងមានទុនចំនួន 50 ពាន់លានយ័ន។

ក្រុមមន្ត្រីក្នុងតំបន់និយាយថាការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចឌីជីថលនិងឧស្សាហកម្មទិន្នន័យដ៏ធំនឹងជំរុញនូវសន្ទុះថ្មីនៅក្នុងសេដ្ឋកិច្ចក្នុងតំបន់៕