ទឹកជំនន់នៅភាគឦសានប្រទេសឥណ្ឌាបានសម្លាប់មនុស្ស 26 នាក់

25

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធថាមនុស្សយ៉ាងហោចណាស់ 26 នាក់បានស្លាប់នៅក្នុងទឹកជំនន់នៅក្នុងរដ្ឋ Assam ភាគឦសានប្រទេសឥណ្ឌា។

មន្ត្រីម្នាក់បាននិយាយថា “មនុស្សសរុបចំនួន 26 នាក់បានបាត់បង់ជីវិតរបស់ពួកគេនៅក្នុងរលកទឹកជំនន់នាពេលថ្មីៗនេះនៅរដ្ឋ Assam “។ ប្រជាជនរាប់ពាន់នាក់នៅក្នុងភូមិចំនួន 144 បានបន្តរងគ្រោះដោយទឹកជំនន់ដែលកំពុងតែបន្ត។

យោងតាមមន្ត្រី នៅតំបន់ជាច្រើនក្នុងស្រុកចំនួន 7 គឺ Dhemaji Lakhimpur Biswanath, Charaideo Cacha Hailakandi និង Karimganj បានលិចលង់ដោយទឹកជំនន់។

ទោះយ៉ាងណាក៏ដោយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាចំនួនអ្នកស្លាប់ដោយសារទឹកជំនន់មានចំនួន 31 នាក់។

ស្រុក Karimganj គឺជាស្រុកដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបន្ទាប់មកគឺស្រុក Hailakandi ។

ទឹកជំនន់បានធ្វើឱ្យខូចខាតផ្លូវថ្នល់ ទំនប់ការពារទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅស្រុក Biswanath និង Karimganj។ របាយការណ៍បាននិយាយថាទឹកជំនន់បានប៉ះពាល់ដល់ផ្ទៃដីដាំដុះ 457 ហិកតា។

រដ្ឋមន្រ្តីបាននិយាយថារដ្ឋាភិបាលឥណ្ឌាបានបញ្ចេញកញ្ចប់ជំនួយសង្គ្រោះដ៏ធំមួយសម្រាប់រដ្ឋ។

យោងទៅតាមមន្រ្តីនាយកដ្ឋានឧតុនិយម ភ្លៀងធ្លាក់យ៉ាងខ្លាំងទំនងជានឹងប៉ះចំកន្លែងដាច់ស្រយាលនៃភាគឦសានចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យ។

ទឹកជំនន់គឺជាការកើតឡើងប្រចាំឆ្នាំនៅរដ្ឋ Assam ក្នុងអំឡុងពេលរដូវខ្យល់មូសុង៕