ពស់ថ្លាន់យក្សលេបស្ត្រីម្នាក់នៅប្រទេសឥណ្ឌូនេស៊ី (មានវីដេអូ)

44

សាកសពស្ត្រីម្នាក់ត្រូវបានរកឃើញនៅក្នុងពោះរបស់ពស់ថ្លាន់ដែលមានប្រវែង 8 ម៉ែត្រនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ជនរងគ្រោះត្រូវបានគេជឿថាត្រូវបានពស់ថ្លាន់លេបទាំងស្រុង ខណៈដែលនាងកំពុងថែសួន។

ស្ត្រីអាយុ 54 ឆ្នាំរូបនេះបានបាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីធ្វើការនៅសួនច្បារមួយនៅក្នុងភូមិមួយនៅកោះស៊ូឡាវ៉េស (Sulawesi) នៅភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី។អ្នកភូមិបានទៅស្វែងរកនាង ហើយបានរកឃើញពស់ថ្លាន់មួយក្បាលដែលមានក្បាលពោះប៉ោងធំកាលពីថ្ងៃសុក្រ។ ពួកគេបានចាប់ពស់ ហើយបានវះពោះចំហរហើយបានរកឃើញសាកសពរបស់ស្ត្រី។

ប៉ូលីសក្នុងតំបន់បាននិយាយថាសាកសពជនរងគ្រោះស្ទើរតែដូចសភាពដើម។

កាលពីឆ្នាំមុន បុរសអាយុ 25 ឆ្នាំម្នាក់នៅលើកោះដូចគ្នា ត្រូវបានលេបចូលទាំងស្រុង ហើយត្រូវបានសម្លាប់ដោយពស់ថ្លាន់ខណៈកំពុងធ្វើការនៅក្នុងសួនច្បារមួយ៕