ការបង្ហាញ Drone របស់ចិនបំបែកឯតទគ្គកម្មពិភពលោក

38

ក្រុមហ៊ុនចិនមួយបានបំបែកឯតទគ្គកម្មពិភពលោកសម្រាប់ Drone បង្ហោះច្រើនបំផុតក្នុងពេលតែមួយបើទោះបីជាពួកគេបរាជ័យក្នុងការសំរបសំរួលសម្រាប់ការបង្ហាញពន្លឺក៏ដោយ។

Drone ចំនួន 1,374 គ្រឿងរបស់ក្រុមហ៊ុន EHang ត្រូវបានគេដាក់ឱ្យហោះហើរក្នុងគំរូដែលបានកំណត់ ប៉ុន្តែបរាជ័យមិនបានបញ្ជាក់ពីកាលបរិច្ឆេទនិងចំនួនកំណត់ត្រានៃ Drone។

កាសែត South China Morning Post បានហៅព្រឹត្តិការណ៍នេះថាជា “ការបរាជ័យដ៏ធំ”។

EHang មិនទាន់ឆ្លើយតបទៅនឹងសំណើរសុំរបស់ BBC ទេសម្រាប់ការអធិប្បាយនោះទេ។

កំណត់ត្រានេះត្រូវបានរៀបចំឡើងកាលពីមុនដោយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Intel ដែលបានបង្ហោះយន្តហោះគ្មានម៉ាស៊ីនចំនួន 1,218 គ្រឿងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ Pyeongchang ឆ្នាំ 2018 នៅក្នុងខែកុម្ភៈ។

ការបង្ហាញរបស់ក្រុមហ៊ុន Intel ត្រូវបានគេថតទុកជាមុន មុនពេលត្រូវបានចាក់ផ្សាយក្នុងអំឡុងពេលពិធីបើកដោយមាន “អាកាសធាតុត្រជាក់និងខ្យល់បក់ខ្លាំង” ។

យោងតាមកាសែត South China Morning Post បានអោយដឹងថាក្រុមហ៊ុន EHang ទទួលបានទឹកប្រាក់ចំនួន 10,5 លានយ័ន (1,21 លានផោន) សម្រាប់ការប្រារព្ធទិវាពលកម្មនៅទីក្រុង Xi’an ភាគពាយ័ព្យ។

ក្រុមហ៊ុននេះប្រហែលជាត្រូវបានស្គាល់ដោយទស្សនិកជនលោកខាងលិចសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីបើកដំណើរការសេវាកម្ម Drone៕