ក្រុមហ៊ុន Samsung បានបង្ហាញទូរស័ព្ទ Galaxy A6 និង A6+

51

ក្រុមហ៊ុនអេឡិចត្រូនិក Samsung Electronics បាននិយាយកាលពីថ្ងៃពុធថាខ្លួននឹងចាប់ផ្តើមលក់ស្មាតហ្វូន Galaxy A6 និង Galaxy A6 Plus ទូទាំងពិភពលោកដោយបំពាក់នូវអេក្រង់ Infinity Display ចុងក្រោយរបស់ខ្លួន រួមជាមួយនឹងកាមេរ៉ាថត selfi កាន់តែច្បាស់នៅខែនេះ។ទូរស័ព្ទ Galaxy A6 ទំហំ 5,6 អ៊ីញនិង 6 អ៊ីញសម្រាប់ទូរស័ព្ទ Galaxy A6 Plus ភ្ជាប់មកជាមួយអេក្រង់ Infinity Display របស់ក្រុមហ៊ុន Samsung ដោយមានសមាមាត្រ 18,5:9 aspect ratio ដែលអាចឱ្យអ្នកប្រើរីករាយជាមួយបទពិសោធមើលបានទូលាយបំផុតជាមួយនឹងទំហំអេក្រង់ដែលមាន។

ឧបករណ៍នេះត្រូវបានគេផ្តោតសំខាន់លើទីផ្សារកំរិតមធ្យមដែលមានការរីកចម្រើនយ៉ាង យ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងទីផ្សារដែលកំពុងរីកចម្រើននិងក្នុងចំណោមអ្នកដែលទិញស្មាតហ្វូនជាលើកដំបូង។ក្រុមហ៊ុន Samsung បាននិយាយថាអ្នកប្រើប្រាស់ក៏អាចរីករាយនឹងសម្លេងដែលមានគុណភាពតាមរយៈបច្ចេកវិទ្យា Dolby Atmos នៅពេលប្រើកាស។ទូរស័ព្ទ Galaxy A6 Plus ភ្ជាប់មកជាមួយកាមេរ៉ា Selfie មុខជាមួយកាមេរ៉ាទំហំ 16 មេហ្គាភិចសែលនិងស៊ែនស៊័រ 24 មេហ្គាភិចសែល ដែលអនុញ្ញាតិឱ្យអ្នកប្រើប្រាស់ថតរូបភាពរស់រវើក។ ស្មាតហ្វូននេះក៏មាន three-level selfie-flashlight សម្រាប់រូបថតដែលអាចកែបាន។

ទូរស័ព្ទស្មាតហ្វូនពីរម៉ូដែលនេះមានកាមេរ៉ាទំហំ 16 មេហ្គាភិចសែលប៉ុន្តែ Galaxy A6 Plus នឹងមាន dual lenses ជាមួយកាមេរ៉ាទំហំ 5 មេហ្កាភិចសែលបន្ថែមទៀត។

ស៊េរីទូរស័ព្ទ Galaxy A6 នឹងគាំទ្រលក្ខណៈពិសេសសំខាន់ៗនៃកំពូលទូរស័ព្ទម៉ូដែល Galaxy S ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung ដែលរួមមានការទទួលស្គាល់មុខមាត់សម្រាប់សុវត្ថិភាព។ឧបករណ៍នេះនឹងត្រូវបានចេញលក់ជាមួយពណ៌ខៀវ ខ្មៅ ឡាវេនឌឺនិងមាស បើទោះបីជាពត៌មានលម្អិតនឹងប្រែប្រួលអាស្រ័យលើទីផ្សារ។

ក្រុមហ៊ុន Samsung មិនបានផ្តល់ព័ត៌មានលម្អិតស្តីពីតម្លៃនិងការចេញផ្សាយកាលវិភាគទេប៉ុន្តែបាននិយាយថាផលិតផលនេះនឹងត្រូវបានលក់ទូទាំងពិភពលោកនៅខែនេះ៕