ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវទៅឧបត្ថម្ភ ជូនក្រុមគ្រួសារសពអតីតយុទ្ធជន នៅស្រុកប្រាសាទបល្ល័ង្ក  

5

 

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកប្រាសាទបល្ល័ង្ក បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនពិការឈ្មោះ ឈឿន គីន ឋានន្តរសក្ដិ ពលបាលឯក អាយុ៥១ឆ្នាំ  អតីតនៅអង្គភា ពយោធាស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ  ដែលបានទទួលមរណភាព ដោយរោគាពាធ នាពេលកន្លងទៅថ្មីៗនេះ នៅភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់លោកពលបាលឯកឈឿន គីន ជាអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោក បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ  នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើងមានដូចជា ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត  និងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយរាជរដ្ឋាភិបាលជាអ្នកចេញថ្លៃព្យាបាលជូន ហើយនៅពេលដែលបងប្អូនអតីតយុទ្ធជនយើងទទួលមរណភាព សម្តេចបានផ្តល់នូវកញ្ចប់ថវិកាបេឡាមរណសង្គ្រោះ ជូនដល់បងប្អូនអតីតយុទ្ធជនយើង សម្រាប់សម្រួលដល់ក្រុមគ្រួសារសពក្នុងការធ្វើបុណ្យ ឲ្យបានសមរម្យនិងឱ្យទាន់ពេលវេលា ។

នៅក្នុងឱកាសនេះ ឧត្តមឧត្តមសេនីយ៍ ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានប្រគល់ ជូននូវថវិកាបេឡាមរណសង្គ្រោះ ចំនួន៤លានរៀល និងអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគរបស់សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត រួមមានអង្ករចំនួន៥០គីឡូក្រាម.មីជាតិចំនួន២កេស.ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុង ចំនួន២យួរ ដល់ក្រុមគ្រួសារសពសម្រាប់ចូលរួមក្នុងពិធីបុណ្យសពនេះផងដែរ ។

ក្រុមគ្រួសារសពអតីតយុទ្ធជន និងអាជ្ញាធរដែនដី សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវ ព្រមទាំងឧត្ដមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារសមាគមអតីតយុទ្ឋ ជនកម្ពុជា ខេត្តកំពង់ធំ ដែលបានគិតគូរដោះស្រាយការលំបាកជូនគាត់ និងសូមគោរពជូនពរ សម្តេច លោកជំទាវ ឯកឧត្តម  លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។