រថយន្តដឹកទឹកសុទ្ធបើកខ្វះការប្រុងប្រយ័ត្ន ក្រឡាប់កិនម៉ូតូ និងមនុស្សម្នាក់របួសធ្ងន់ដសាដសា

43

 

ខេត្តកំពង់ឆ្នាំង៖ រថយន្តកូរ៉េមួយគ្រឿង ក្រឡាប់ផ្ងារជើងខ្ទាតទឹកសុទ្ធរាយប៉ាយពេញផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលទឹកព្រឹក។

ហេតុការនេះនៅម៉ោងប្រមាណ៧និង១០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវខេត្តក្រាលកៅស៊ូលេខ១៥០បេ ស្ថិតក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សាក្សីនៅទីនោះឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុខាងលើមានរថយន្តកូរ៉េ១គ្រឿង ក្បាលពណ៌ស មានស្លាកលេខ កណ្តាល3A-0464 បើកបរពីត្បូងទៅជើងក្នុងល្បឿនលឿន បានគេចរថយន្ត១គ្រឿងទៀតបើកច្រាស់ទិសគ្នា បណ្តាលឲ្យក្រឡាប់តែម្តង! ក្នុងនោះបានកិនម៉ូតូ១គ្រឿង និងមនុស្សម្នាក់ រងរបួសធ្ងន់ធ្ងរ បានប្រជាពលរដ្ឋជួយសង្គ្រោះពីគំនរទឹកសុទ្ធ បញ្ជូនទៅព្យាបាលភ្លាមៗ។

ប្រភពសមត្ថកិច្ចឲ្យដឹងថា៖ ចំពោះ តៃកុងឡានបង្កគ្រោះថ្នាក់ពុំទាន់កំណត់មុខសញ្ញាបាននៅឡើយទេ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ។ ដោយឡែកជនរងគ្រោះ ក៏ពុំទាន់ស្គាល់ដែរ ព្រោះកំពុងសង្គ្រោះបន្ទាន់។

បច្ចុប្បន្នវត្ថុតាងរថយន្ត និងម៉ូតូដែលខូចខាតយកមករក្សាទុកនៅរដ្ឋបាលបុស្តិ៍មូលដ្ឋាន និងបន្តស្រាវជ្រាវរកជនបង្កមកដោះស្រាយតាមនិតិវិធី។