Chauvin ត្រូវបានផ្តន្ទាទោស ២២ ឆ្នាំកន្លះ ពីបទឃាតកម្មលើ Floyd

25

ចៅក្រមនៅរដ្ឋ Minnesota សហរដ្ឋអាមេរិកបានកាត់ទោសដាក់ពន្ធនាគារក្នុងករណីឃាតកម្មលោក George Floyd។ គាត់បានផ្តន្ទាទោសលោក Derek Chauvin អតីតមន្ត្រីប៉ូលីសស្បែកសដែលបានសម្លាប់បុរសស្បែកខ្មៅដែលគ្មានអាវុធនេះឱ្យជាប់ពន្ធនាគារ ២២ឆ្នាំកន្លះ។

គោលការណ៍កាត់ទោសបានសម្រេចឱ្យមានការកាត់ទោសរយៈពេល ១២ឆ្នាំកន្លះ។ ប៉ុន្តែចៅក្រម Peter Cahill បានបន្ថែមរយៈពេល ១០ ឆ្នាំពីព្រោះគាត់បាននិយាយថាលោក Chauvin បានរំលោភលើតួនាទីនៃសេចក្តីទុកចិត្តនិងសិទ្ធិអំណាចរបស់គាត់ហើយបានបង្ហាញភាពសាហាវឃោរឃៅខ្លាំ។

នៅខែឧសភា ឆ្នាំ២០២០ លោក Chauvin បានសម្លាប់ Floyd ដោយលុតជង្គង់នៅករបស់គាត់អស់រយៈពេលជាង ៩ នាទី។ Floyd បានជាប់ខ្នោះហើយបាននិយាយថាគាត់មិនអាចដកដង្ហើមបានទេ។

មរណភាពរបស់គាត់បានបង្កឱ្យមានការតវ៉ានៅទូទាំងប្រទេសនិងជុំវិញពិភពលោក។ កាលពីខែមេសា គណៈវិនិច្ឆ័យបានកាត់ទោសលោក Chauvin ពីបទចោទប្រកាន់ចំនួន ៣ ពីករណី ឃាតកម្មនិងមនុស្សឃាតដោយអចេតនា។

នេះមិនមែនជាចុងបញ្ចប់នៃបញ្ហាផ្លូវច្បាប់របស់ Chauvin ទេ។ គាត់ក៏ប្រឈមនឹងការចោទប្រកាន់ពីសហព័ន្ធពីបទរំលោភសិទ្ធិស៊ីវិលរបស់ Floyd ផងដែរ៕