ប្រទេសចិនអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងការពារ COVID-19 សម្រាប់ការសាកល្បងព្យាបាល

49

មន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបាននិយាយកាលពីថ្ងៃអង្គារថាប្រទេសចិនបានអនុញ្ញាតឲ្យបេក្ខជនចាក់វ៉ាក់សាំងការពារ COVID-19 បីនាក់សម្រាប់ការសាកល្បងព្យាបាល។

វ៉ាក់សាំងភ្នាក់ងារចំលងវីរុសដែលបង្កឲ្យមានជំងឺផ្លូវដង្ហើមផ្នែកខាងលើ (Adenovirus Vector Vaccine)

ដែលបង្កើតដោយក្រុមស្រាវជ្រាវដឹកនាំដោយ Chen Wei ជាមួយវិទ្យាស្ថានវេជ្ជសាស្ត្រយោធាក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រយោធាគឺជាវ៉ាក់សាំង ដំបូងគេដែលត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការសាកល្បងព្យាបាល។

ដំណាក់កាលដំបូងនៃការសាកល្បងព្យាបាលត្រូវបានបញ្ចប់នៅចុងខែមីនាហើយដំណាក់កាលទីពីរបានចាប់ផ្តើមនៅថ្ងៃទី 12 ខែមេសា។

វាជាវ៉ាក់សាំងការពារ COVID-19 ដំបូងបង្អស់នៅលើពិភពលោកដែលបានឈានដល់ដំណាក់កាលទីពីរ  នៃការសាកល្បងព្យាបាលនេះបើយោងតាមអង្គការសុខភាពពិភពលោក៕