រដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុនលោក Katsunobu Kato និយាយថាមានករណីឆ្លងកូរ៉ូណាវីរុសចំនួន ៧០ ផ្សេងទៀតត្រូវបានអះអាងនៅលើនាវាទេសចរ Diamond Princess។
លោក Kato បានដកស្រង់តួលេខនេះកាលពីថ្ងៃអាទិត្យនៅក្នុងកម្មវិធីមួយរបស់ NHK។
លោកបាននិយាយថាចំនួនអ្នកដំណើរនិងនាវិកដែលឆ្លងវីរុសឥឡូវនេះមានចំនួន ៣៥៥ នាក់។
បច្ចុប្បន្ននាវានេះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនៅកំពង់ផែយូកូហាម៉ាជិតទីក្រុងតូក្យូ៕