ឱសថស្ថាននៅទីក្រុងប៉េកាំងត្រូវបានផាកពិន័យជាង 400,000 ដុល្លារចំពោះការដំឡើងថ្លៃម៉ាសចំពេលមានការផ្ទុះវីរុស Wuhan

47

និយ័តករទីផ្សាររដ្ឋធានីប៉េកាំងបាននិយាយកាលពីថ្ងៃពុធទី 29 មករាថាឱសថស្ថានមួយកន្លែងនៅក្នុងរដ្ឋធានីប្រទេសចិននឹងត្រូវពិន័យ 3 លានយ័ន (434,530 ដុល្លារ) សម្រាប់ការដំឡើងថ្លៃម៉ាសជិត 6 ដងនៃតម្លៃលក់តាមប្រព័ន្ធអ៊ីនធើណិតចំពេលមានការរីករាលដាលវីរុស។

និយ័តករបានចេញសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថាសេចក្តីជូនដំណឹងស្តីពីការពិន័យរដ្ឋបាលត្រូវបានចេញផ្សាយទៅកាន់ឱសថស្ថានឈ្មោះ Beijing Jimin Kangtai សម្រាប់ការតម្លើងថ្លៃរម៉ាស N95។

ទូរទស្សន៍រដ្ឋបាននិយាយថាហាងនេះបានដំឡើងថ្លៃម៉ាសយីហោ 3M មួយប្រអប់ដល់ 850 យ័នខណៈពេលដែលតម្លៃតាមអ៊ីនធើណិតមានត្រឹមតែ 143 យ័នប៉ុណ្ណោះ។

សេចក្តីថ្លែងការណ៍បានផ្សាយថាចាប់តាំងពីថ្ងៃព្រហស្បតិ៍មកនិយ័តករបានស៊ើបអង្កេតករណីរំលោភតម្លៃចំនួន 31 ដោយវាបានជំរុញការត្រួតពិនិត្យតម្លៃឧបករណ៍ការពារនិងដាក់ទណ្ឌកម្មលើសកម្មភាពខុសច្បាប់ដូចជាការលាក់ទុកឬព័ត៌មានប្រឌិតអំពីការដំឡើងថ្លៃ។

រដ្ឋាភិបាលក្រុងបាននិយាយថានៅក្នុងរដ្ឋធានីពាណិជ្ជកម្មនៃទីក្រុងសៀងហៃ និយ័តករទីផ្សារក្រុងបានបញ្ជាឱ្យបិទឱសថស្ថានដែលលក់រម៉ាសខុសស្តង់ដារ។

និយ័តករបានស្នើសុំឱ្យហាងនេះសងប្រាក់ដល់អ្នកទិញនិងបោះចោលរបស់ដែលលក់មិនចេញ៕