ការផ្ទុះឡើងនៃកូរ៉ូណាវីរុស៖ ចំនួនអ្នកស្លាប់មានលើសពី 360 នាក់

21

វិនិយោគិនកំពុងមានប្រតិកម្មទៅនឹងការកើនឡើងនៃការផ្ទុះឡើងនៃកូរ៉ូណាវីរុស។ សន្ទស្សន៍ Shanghai Composite បានធ្លាក់ចុះ 8.7% នៅថ្ងៃដំបូងនៃការជួញដូរចាប់តាំងពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន។

ទន្ទឹមនឹងនេះដែរអាជ្ញាធរនិយាយថាចំនួនអ្នកស្លាប់បានកើនឡើងច្រើនជាង 50 នាក់ ចាប់តាំងពីថ្ងៃអាទិត្យដល់ចំនួន 361 នាក់។ ពេលនេះវាខ្ពស់ជាងចំនួនអ្នកស្លាប់នៅក្នុងប្រទេសកាលពីការផ្ទុះជំងឺ SARS ឆ្នាំ 2003។

ពួកគេក៏និយាយផងដែរថាចំនួននៃការឆ្លងបានកើនឡើងប្រហែល 3000  នាក់ដែលធ្វើឱ្យចំនួនករណីសរុបកើនឡើងដល់ជាង 17,000 នាក់នៅចិនដីគោក។

តំបន់ខ្លះនៅប្រទេសចិនកំពុងជួបបញ្ហាខ្វះខាតទំនិញចាំបាច់។

សន្តិសុខមានភាពតឹងតែងនៅក្នុងទីក្រុងនានាទូទាំងប្រទេសចិនជាពិសេសកន្លែងដែលមនុស្សប្រមូលផ្តុំដូចជាស្ថានីយរថភ្លើងក្រោមដី និងច្រកចូលអគារជាដើម។ សីតុណ្ហភាពរាងកាយកំពុងត្រូវបានសាកល្បងជាវិធានការការពារមួយ។

នៅខាងក្រៅប្រទេសចិនដីគោកចំនួនករណីបានកើនឡើងដល់ 179 ករណី។ ការឆ្លងត្រូវបានបញ្ជាក់នៅក្នុងប្រទេសនិងតំបន់ចំនួន 26។ ប្រទេសហ្វីលីពីនបានរាយការណ៍ពីការស្លាប់ដំបូងនៅខាងក្រៅប្រទេសចិនកាលពីថ្ងៃអាទិត្យ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក រ៉ូ Robert O’Brien បានប្រាប់ CBS ថាទីក្រុងវ៉ាស៊ីនតោនបានជួយបញ្ជូនអ្នកជំនាញនិងបុគ្គលិកពេទ្យទៅកាន់ប្រទេសចិន។ លោកនិយាយថាទីក្រុងប៉េកាំងមិនទាន់បានឆ្លើយតបនៅឡើយទេប៉ុន្តែសហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេចដើម្បីជួយ៕