ការបំពុលដោយប្លាស្ទិក ‘សម្លាប់មនុស្សម្នាក់រៀងរាល់ 30 វិនាទី’ នៅក្នុងបណ្តារប្រទេសកំពុងអភិវឌ្ឍន៍

29

របាយការណ៍ថ្មីមួយបានរកឃើញថាមនុស្សម្នាក់ស្លាប់រៀងរាល់ 30 វិនាទីនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដោយសារជំងឺនិងការឈឺស្កាត់ដែលបណ្ដាលមកពីការបំពុលដោយប្លាស្ទិកនិងសំរាមមិនបានប្រមូល។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាមនុស្សរហូតដល់មួយលាននាក់ បានស្លាប់ជារៀងរាល់ឆ្នាំពីស្ថានភាពដូចជាជំងឺរាគរូស ជំងឺគ្រុនចាញ់ និងជំងឺមហារីក ដែលបណ្តាលមកពីការរស់នៅជិតកន្លែងចាក់កាកសំណល់និងប្លាស្ទិក។របាយការណ៍នេះត្រូវបានធ្វើឡើងដោយទីភ្នាក់ងារផ្តល់ជំនួយនិងការអភិវឌ្ឍអន្តរជាតិ Tearfund រួមជាមួយនឹងវិទ្យាស្ថានសិក្សាការអភិវឌ្ឍន៍ WasteAid និងអង្គការអភិរក្សសត្វ Fauna & Flora International (FFI)។ លោក David Attenborough អនុប្រធានអង្គការ FFI បាននិយាយថា “របាយការណ៍នេះគឺជាលើកទីមួយដែលលើកឡើងពីផលប៉ះពាល់នៃការបំពុលដោយប្លាស្ទិកមិនត្រឹមតែលើសត្វព្រៃប៉ុណ្ណោះទេថែមទាំងលើប្រជាជនក្រីក្របំផុតទូទាំងពិភពលោកផងដែរ។មនុស្សជាច្រើនព្យាយាមលុបបំបាត់កាកសំណល់ដោយដុតវាដែលនាំឱ្យផ្សែងដែលមានគ្រោះថ្នាក់ព្រមទាំងជាប្រភពបំភាយឧស្ម័នកាបូនធំបំផុតនៅក្នុងប្រទេសមួយចំនួន។ របាយការណ៍នេះបានជំរុញឱ្យក្រុមហ៊ុនចម្រុះជាតិនានាដូចជាក្រុមហ៊ុន Coca Cola ក្រុមហ៊ុន Nestle ក្រុមហ៊ុន PepsiCo និងក្រុមហ៊ុន Unilever ដើម្បីផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួនដោយមូលដ្ឋានគ្រឹះដោយប្តេជ្ងាធ្វើររាយការណ៍ពីចំនួនធាតុប្លាស្ទិកប្រើប្រាស់តែមួយមុខគត់នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំ 2020 ហើយនឹងកាត់បន្ថយពាក់កណ្តាលនៅឆ្នាំ 2025។  វេជ្ជបណ្ឌិត Ruth Valerio អនុប្រធានទីភ្នាក់ងារ Tearfund បាននិយាយថា: “នាយកប្រតិបត្តិនៃក្រុមហ៊ុនពហុជាតិទាំងនេះមិនអាចព្រងើយកន្តើយនឹងការចំណាយរបស់មនុស្សក្នុងការប្រើប្រាស់តែមួយមុខនោះទេ។ វាគ្មានពេលវេលាដើម្បីខ្ជះខ្ជាយទេ”។

“នាយកប្រតិបត្តិនៃក្រុមហ៊ុនពហុជាតិទាំងនេះមិនអាចព្រងើយកន្តើយនឹងការចំណាយរបស់មនុស្សក្នុងការប្រើប្រាស់តែមួយមុខនោះទេ។ វាគ្មានពេលវេលាដើម្បីខ្ជះខ្ជាយទេ”៕