កុំផ្តល់ចំណីជាសាច់ឆៅអោយសុនខរបស់អ្នក

ប៉ារីស: សាច់ឆៅ បាត្រូវបានដឹងថាជាអារហារដែលសម្បូរដោយជីវជាតិសំរាប់សត្វចិញ្ចឹមដូចជាឆ្កែ និងឆ្មា ប៉ុន្តែវាក៏ងាយស្រួលបង្ករគ្រោះថ្នាក់ដល់សត្វចិញ្ចឹមរបស់អ្នកព្រមទាំងសុខភាពរបស់អ្នកផងដែរ នេះបើយោងតាមការព្រមានរបស់អ្នកស្រាវជ្រាវ។ ក្រុមស្រាវជ្រាវរបស់ហូល្លង់បានធ្វើរបាយការណ៍នៅក្នុង Vet Record បានបង្ហាញថាផលិតផលសាច់ឆៅ ក្លាសសេដាក់លក់នៅតាមហាងសត្វចិញ្ចឹមនិងតាមផ្សារទំនើបនៅក្នុងប្រទេសហូល្លង់ដែលម្ចាស់ឆ្កែជាងពាក់កណ្តាលទិញ បង្ហាញពីក្តីបារម្មណ៍ពីបាត់តេរីនិងប៉ារាស៊ីត។ មេរោគរួមមានបាក់តេរី ដូចជា បាក់តេរីក្នុងសាច់ឆៅ (E coli) បាក់តេរីបង្កជម្ងឺ (Salmonella ) និងបាត់តេរីបង្កជាតិពុល (Listeria) ដែលអាចបង្កអោយអាហាររងជាតិពុល ហើយប៉ារាស៊ីត Toxoplasma gondii...

អាហារអាចជះឥទ្ធិពលដល់ការរាលដាលនៃជម្ងឺមហារីក

អ្នកវិទ្យាសាស្ត្រនិយាយថា មានការកើនឡើងនៃភស្តុតាងអារហារនៅក្នុងចានរបស់អ្នកអាចផ្លាស់ប្តូកំណើននិងការឆ្លងជម្ងឺមហារីក។ វាត្រូវបានគេរកឃើញនៅក្នុងទំពាំងបារាំងដែលគេចូលចិត្តញ៉ាំជាអាហារ ក៏ដូចជាបសុបក្សី អាហារសមុទ្រ និងអាហារផ្សេងៗទៀត។ Asparagine គឺជាអាមីណូអាស៊ីតមួយដែលជាបណ្តុំនៃប្រូតេអ៊ីនហើយវាត្រូវបានគេហៅថាទំពាំងបារាំង។ ការសិក្សាត្រូវបានធ្វើឡើងនៅវិទ្យាស្ថានស្រាវជ្រាវមហារីក UK Cambridge បានធ្វើទៅលើកណ្ដុរដែលមានមហារីកសុដន់។ ជាធម្មតាពួកវានឹងស្លាប់ក្នុងពេលពីរសប្តាហ៍នៅពេលដុំសាច់រីករាលដាលពាសពេញរាងកាយ។ ប៉ុន្តែនៅពេលដែលសត្វកណ្តុរត្រូវបានគេផ្តល់ឱ្យរបបអាហារ asparagine តិច ឬថ្នាំដើម្បីទប់ស្កាត់ asparagine បន្ទាប់មកដុំសាច់បានព្យាយាមរាលដាល។ លោកសាស្ត្រាចារ្យ Greg Hannon បាននិយាយថា "វាគឺជាការផ្លាស់ប្តូរដ៏ធំមួយ ពិតជាពិបាករកឃើញណាស់"។ កាលពីឆ្នាំមុនសាកលវិទ្យាល័យ Glasgow បានបង្ហាញថាការកាត់បន្ថយជាតិអាមីណូអាស៊ីតនិងអាមីណូអាស៊ីតប្រូតេអ៊ីន បានកាត់បន្ថយការអភិវឌ្ឍន៍ នៃជម្ងឺមហារីកកូនកណ្តុរ...

FDA របស់សហរដ្ឋអាមេរិកអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងសង្គ្រោះបន្ទាន់ Pfizer

រដ្ឋបាលចំណីអាហារនិងឪសថសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងសង្គ្រោះបន្ទាន់ដែលបង្កើតដោយក្រុមហ៊ុនយក្សសហរដ្ឋអាមេរិកឈ្មោះ Pfizer និងក្រុមហ៊ុនដៃគូអាល្លឺម៉ង់របស់ខ្លួនឈ្មោះ BioNTech។ ប្រភពពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនិយាយថាការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងនេះទូទាំងប្រទេសនឹងចាប់ផ្តើមក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីសេចក្តីសម្រេច។ គណៈទីប្រឹក្សារបស់ FDA បានជួបគ្នាមួយថ្ងៃមុនដើម្បីពិភាក្សាអំពីបញ្ហាដូចជារបៀបឆ្លើយតបចំពោះការព្រួយបារម្ភដែលបង្កឡើងដោយប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរពីរចំពោះវ៉ាក់សាំងនៅចក្រភពអង់គ្លេសនិងកំណត់អាយុអប្បបរមាសម្រាប់ការចាក់វ៉ាក់សាំង។ គណៈកម្មាធិការបានសម្រេចក្នុងការបោះឆ្នោតសម្លេងភាគច្រើនថាគុណប្រយោជន៍នៃការទទួលបានការចាក់ថ្នាំមានតម្លៃជាងហានិភ័យចំពោះបុគ្គលដែលមានអាយុចាប់ពី 16 ឆ្នាំឡើងទៅដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋបាលចំណីអាហារនិងឪសថ សេចក្តីសម្រេចការផ្គត់ផ្គង់វ៉ាក់សាំងបានចាប់ផ្តើម។ ការចាក់វ៉ាក់សាំងត្រូវបានគ្រោងដឹកចេញពីឃ្លាំងរបស់ក្រុមហ៊ុន Pfizer ក្នុងរដ្ឋ Michigan និងបណ្តាររដ្ឋផ្សេងៗទៀតទៅកាន់មជ្ឈមណ្ឌលចែកចាយជាង 600 កន្លែងនៅទូទាំងប្រទេស។ ជំហ៊ានទីមួយត្រូវបានគេរំពឹងថានឹងមានចំនួន 2.9 លានដូសដែលនឹងត្រូវបានបម្រុងទុកសម្រាប់រដ្ឋនីមួយៗយោងទៅតាមចំនួនប្រជាជននិងកត្តាផ្សេងៗទៀត។ នៅក្នុងវីដេអូរយៈពេលជាង 3 នាទីដែលបានបង្ហោះនៅលើបណ្តាញសង្គម  Twitter កាលពីយប់ថ្ងៃសុក្រ...

លោក Trump ប្រកាសភាពអាសន្នដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃ COVID-19

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសភាពអាសន្នថ្នាក់ជាតិដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃកូរ៉ូណាវីរុស។ លោក Trump បានធ្វើសេចក្តីប្រកាសនៅឯសេតវិមានកាលពីថ្ងៃសុក្រ។ លោកបាននិយាយថាលោកកំពុងប្រកាស ភាពអាសន្នថ្នាក់ជាតិដើម្បីបង្ហាញអំណាចពេញលេញរបស់រដ្ឋាភិបាលសហព័ន្ធដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ លោក Trump បាននិយាយថាសកម្មភាពនេះនឹងអាចប្រើប្រាស់ថវិការហូតដល់ 50 ពាន់លានដុល្លារជាមូលនិធិសហព័ន្ធសម្រាប់បណ្តារដ្ឋនិងរដ្ឋាភិបាលក្នុងតំបន់។ ការរីករាលដាលនៃការឆ្លងរោគនៅសហរដ្ឋអាមេរិកបាននាំឱ្យមានការបិទសាលារៀន ការលុបចោលព្រឹត្តិការណ៍ទ្រង់ទ្រាយធំ និងការរក្សាទុកនូវសម្ភារៈចាំបាច់ប្រចាំថ្ងៃនៅក្នុងតំបន់ខ្លះ។ ជាក់ស្តែង លោក Trump សង្ឃឹមថាការប្រកាសអាសន្ននឹងជួយប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនិងជួយសម្រាលការភ័យខ្លាចរបស់សាធារណៈជន៕    

ការសិក្សា៖ អុកស៊ីសែនឆ្លងកាត់ចុងពោះវៀនធំគាំទ្រដល់ការដកដង្ហើម

អ្នកស្រាវជ្រាវមួយក្រុមនៅប្រទេសជប៉ុននិយាយថាការពិសោធន៍ដោយប្រើសត្វកកេរនិងជ្រូកបានបង្ហាញថាអុកស៊ីសែនបញ្ជូនតាមចុងពោះវៀនធំអាចមានប្រសិទ្ធភាពប្រឆាំងនឹងបញ្ហាដកដង្ហើម។ ក្រុមនេះនិយាយថាប្រសិនបើនីតិវិធីត្រូវបានអនុវត្តចំពោះមនុស្ស វាអាចជួយអ្នកជំងឺដែលត្រូវការឧបករណ៍ដកដង្ហើមសិប្បនិម្មិតបាន។ ក្រុមនេះផ្អែកលើការសិក្សារបស់ខ្លួនលើការពិតពីត្រីទឹកសាបដែលគេហៅថាត្រីកញ្រ្ជូកអាចស្រូបយកអុកស៊ីសែនតាមរយៈអំប្រ៊ីយ៉ុងរបស់ពួកវាដើម្បីរស់នៅក្នុងបរិស្ថានដែលខ្វះខាតអុកស៊ីសែន។ អ្នកវិទ្យាសាស្ត្របានសិក្សាថាតើពោះវៀនរបស់ថនិកសត្វអាចធ្វើបានដូចគ្នាដែរឬទេ។ ការពិសោធន៍ត្រូវបានធ្វើឡើងលើសត្វកណ្តុរ ជ្រូក និងកណ្តុរប្រមេះ ក្នុងមន្ទីរពិសោធន៍ដែលបណ្តាលមកពីបញ្ហាដកដង្ហើម។ អង្គធាតុរាវដែលសម្បូរអុកស៊ីសែនត្រូវបានចម្រាញ់នៅក្នុងចុងពោះវៀនធំតាមរយៈទ្វាលាមក។ ក្រុមអ្នកស្រាវជ្រាវនិយាយថាពួកគេបានបញ្ជាក់ពីកម្រិតអុកស៊ីសែននៅក្នុងចរន្តឈាមកើនឡើងយ៉ាងខ្លាំងទាំងសត្វកកេរនិងសត្វជ្រូក។ ពួកគេនិយាយថានៅក្នុងសត្វជ្រូក ការចម្រាញ់អង្គធាតុរាវ ៤០០ មីល្លីលីត្រធ្វើអោយប្រសើរឡើងនូវស្ថានភាពនៃបញ្ហាដកដង្ហើមរយៈពេល ២០ នាទី។ក្រុមនេះនិយាយថាការពិសោធន៍បង្ហាញថាអុកស៊ីសែនត្រូវបានស្រូបចូលក្នុងពោះវៀនពីអង្គធាតុរាវ។ សមាជិកក្រុមស្រាវជ្រាវ លោកសាស្រ្តាចារ្យ Takebe Takanori មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងទន្តសាស្ត្រតូក្យូ មានប្រសាសន៍ថាលោកសង្ឃឹមថានឹងធ្វើការសិក្សាបន្ថែមទៀតដូច្នេះវិធីសាស្ត្រនេះអាចត្រូវបានអនុវត្តចំពោះមនុស្សដែលមានបញ្ហាផ្លូវដង្ហើម។ គាត់បានចង្អុលបង្ហាញថាអ្នកជំងឺមួយចំនួនបានបាត់បង់ជីវិតដោយសារកង្វះខាតបំពង់ខ្យល់និងឧបករណ៍ផ្សេងទៀតចំពេលមានការឆ្លងរាលដាលនៃជំងឺកូរ៉ូណាវីរុស៕      

ការសាកល្បងវ៉ាក់សាំង COVID-19 ចាប់ផ្តើមនៅសហរដ្ឋអាមេរិក

វិទ្យាស្ថានសុខាភិបាលជាតិសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃច័ន្ទនេះថាការសាកល្បងព្យាបាលសម្រាប់វ៉ាក់សាំងការពារកូរ៉ូណាវីរុសថ្មីបានចាប់ផ្តើមនៅសហរដ្ឋអាមេរិកហើយ។ NIH បាននិយាយថាវិទ្យាស្ថាននិងក្រុមហ៊ុនជីវបច្ចេកវិទ្យា Moderna បានចាប់ផ្តើមរួមគ្នាបង្កើតវ៉ាក់សាំងនេះនៅពាក់កណ្តាលខែមករាហើយបានបញ្ចប់វានៅចុងខែកុម្ភៈ។ វាបាននិយាយថាការសាកល្បងព្យាបាលដំណាក់កាលទី  បានចាប់ផ្តើមនៅឯមណ្ឌលសុខភាពមួយក្នុងទីក្រុង Seattle កាលពីថ្ងៃច័ន្ទ។ អ្នកស្ម័គ្រចិត្តយុវវ័យដែលមានសុខភាពល្អចំនួន 45 នាក់ត្រូវបានបំបែកជាក្រុមនិងគ្រប់គ្រងបរិមាណវ៉ាក់សាំងផ្សេងៗគ្នា។ ពួកគេនឹងត្រូវចាក់ពីរដងប្រហែល 28 ថ្ងៃផ្សេងៗគ្នា។ អ្នកចូលរួមនឹងត្រូវបានធ្វើតេស្តជាទៀងទាត់ក្នុងរយៈពេលមួយឆ្នាំដើម្បីកំណត់ពីសុវត្ថិភាពនិងសមត្ថភាពរបស់វ៉ាក់សាំងក្នុងការនាំមកនូវការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ។ វាមិនធ្លាប់មានពីមុនមកសម្រាប់ការសាកល្បងព្យាបាលដើម្បីចាប់ផ្តើមចាក់វ៉ាក់សាំងតែពីរខែបន្ទាប់ពីការបង្កើត។ ប្រធានាធិបតីអាមេរិក Donald Trump បានសាទរចំពោះសមិទ្ធិផលនេះដោយនិយាយថា "នេះគឺជាការចាប់ផ្តើមបង្កើតវ៉ាក់សាំងលឿនបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ"។ ប៉ុន្តែលោក Anthony Fauci ដែលជាប្រធានវិធានការប្រឆាំងនឹងកូរ៉ូណាវីរុសនៅ NIH បានលើកឡើងថាសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងចាំបាច់ត្រូវបង្ហាញឱ្យឃើញហើយវានឹងមិនទាន់រួចរាល់សម្រាប់ការប្រើប្រាស់ជាសាធារណៈក្នុងរយៈពេលមួយឆ្នាំទៅមួយឆ្នាំកន្លះទេ៕  

ករណី COVID-19 នៅអ៊ីរ៉ង់កើនឡើងដល់ 10,075 នាក់

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថាក្រសួងសុខាភិបាលនិងអប់រំវេជ្ជសាស្ត្រអ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថាមនុស្ស 10,075  នាក់នៅក្នុងប្រទេសនេះបានឆ្លង COVID-19។ លោក Kianush Jahanpur ប្រធានមជ្ឈមណ្ឌលទំនាក់ទំនងសាធារណៈនិងមជ្ឈមណ្ឌលព័ត៌មាននៃក្រសួងត្រូវបានដកស្រង់ពាក្យសម្តីដោយនិយាយថាយ៉ាងហោចណាស់មនុស្ស 429 នាក់បានស្លាប់ដោយសារកូរ៉ូណាវីរុសថ្មីនៅត្រឹមថ្ងៃព្រហស្បតិ៍។ លោក Jahanpur បានបន្ថែមទៀតថាមនុស្សសរុបទាំងអស់ 3,276 នាក់បានជាសះស្បើយវិញ។ប្រទេសអ៊ីរ៉ង់បានប្រកាសពីករណីដំបូងនៃការឆ្លងកូរ៉ូណាវីរុសនេះនៅកណ្តាលទីក្រុង Qom កាលពីថ្ងៃទី 19 ខែកុម្ភៈ៕  

៣២ នាក់ស្លាប់ដោយសារផ្ទុះជំងឺកញ្ជ្រឹលនៅប្រទេសសាម័រ

ការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣២ នាក់បានស្លាប់នៅក្នុងប្រទេសសាម័រនៅកោះប៉ាស៊ីហ្វិកដែលជាកន្លែងដែលមានការរីករាលដាលនៃជំងឺរាតត្បាតនេះបានរាលដាលតាំងពីខែមុន។ រដ្ឋាភិបាលរបស់ប្រទេសសាម័រកាលពីដើមខែនេះបានប្រកាសពីភាពអាសន្នដែលបានបិទសាលារៀនទាំងអស់និងធ្វើការបង្កើនការចាក់វ៉ាក់សាំង។ វាបានប្រកាសកាលពីថ្ងៃច័ន្ទថាមានជំងឺកញ្ជ្រឹលជិត ២៥០០ ករណីដោយភាគច្រើននៃការស្លាប់ទាក់ទងនឹងកុមារតូចៗ។ អង្គការសុខភាពពិភពលោកនិយាយថាការកើតមានជំងឺកញ្ជ្រឹលជាសកលកំពុងតែកើនឡើងយ៉ាងខ្លាំង។ ករណីនានាត្រូវបានគេប៉ាន់ស្មានថាបានកើនឡើងបីដងនៅតំបន់ប៉ាស៊ីហ្វិកខាងលិចរួមទាំងប្រទេសសាម័រចាប់ពីខែមករាដល់ខែកក្កដាឆ្នាំនេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រាចាក់វ៉ាក់សាំងទាបដែលបណ្តាលមកពីក្តីបារម្ភរបស់ឪពុកម្តាយចំពោះវិធានការបង្ការត្រូវបានគេនិយាយថាស្ថិតនៅពីក្រោយការផ្ទុះឡើងនៅក្នុងប្រទេសសាម័រ៕  

WHO ចុះបញ្ជីវ៉ាក់សាំង Moderna សម្រាប់ការប្រើប្រាស់សង្គ្រោះបន្ទាន់

អង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រទី ៣០ ខែមេសា បាននិយាយថាខ្លួនបានចុះបញ្ជីវ៉ាក់សាំង Moderna ការពារកូវីដ-១៩ សម្រាប់ការប្រើប្រាស់សង្គ្រោះបន្ទាន់។ នីតិវិធីចុះបញ្ជីជួយឱ្យប្រទេសនានាដែលមិនអាចវាយតម្លៃពីប្រសិទ្ធភាពនៃវ៉ាក់សាំងដោយខ្លួនគេផ្ទាល់អាចទទួលបានយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាននិងអនុញ្ញាតឱ្យគម្រោងចែកចាយវ៉ាក់សាំង Covax និងដៃគូដទៃទៀតចែកចាយវាទៅប្រទេសក្រីក្រ។ វ៉ាក់សាំងរបស់សហរដ្ឋអាមេរិកគឺជាវ៉ាក់សាំងទី ៥ ដែលទទួលបានការចុះបញ្ជីសង្រ្គោះបន្ទាន់របស់អង្គការសុខភាពពិភពលោក។ រដ្ឋបាលចំណីអាហារនិងឪសថសហរដ្ឋអាមេរិកបានចេញការអនុញ្ញាតឱ្យប្រើប្រាស់សង្គ្រោះបន្ទាន់សម្រាប់វ៉ាក់សាំង Moderna កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំមុននិងការអនុញ្ញាតឲ្យធ្វើទីផ្សារដែលមានសុពលភាពនៅទូទាំងសហភាពអឺរ៉ុប ត្រូវបានគាំទ្រដោយទីភ្នាក់ងារឱសថអឺរ៉ុបកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំនេះ។ អង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រុមអ្នកជំនាញខាងប្រឹក្សាយុទ្ធសាស្ត្រស្តីពីការចាក់ថ្នាំបង្ការ (SAGE) របស់ខ្លួនបានរកឃើញថាវ៉ាក់សាំង Moderna...

ចំនួនអ្នកស្លាប់ដោយសារកូរ៉ូណាវីរុសទូទាំងពិភពលោកកើនឡើងលើសពី 108,000 នាក់

សាកលវិទ្យាល័យ Johns Hopkins បានរាយការណ៍ថាចំនួនអ្នកស្លាប់ជាសកលដោយសារកូរ៉ូណាវីរុសនេះមានដល់ទៅ 108,000 នាក់។ សាកលវិទ្យាល័យអាមេរិកបាននិយាយថាគិតត្រឹមម៉ោង 6:00 ល្ងាចនៅពីថ្ងៃអាទិត្យមនុស្ស 1,777,666 នាក់ត្រូវបានអះអាងថាបានឆ្លងមេរោគទូទាំងពិភពលោក។ ចំនួនអ្នកស្លាប់មានចំនួន 108,867 នាក់។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកស្លាប់ច្រើនជាងគេគឺ 20,608 នាក់លើសចំនួនសរុបនៅប្រទេសអ៊ីតាលី។ អង្គការសុខភាពពិភពលោកនិយាយថាបុគ្គលិកពេទ្យចំនួន 22,073 នាក់នៅក្នុង 52 ប្រទេសត្រូវបានគេរាយការណ៍ថាបានឆ្លងវីរុសនេះនៅថ្ងៃពុធហើយមនុស្សជាច្រើនទៀតអាចឆ្លងជំងឺនេះ។ អង្គការសុខភាពពិភពលោកនិយាយថាមនុស្សជាច្រើនត្រូវបានគេជឿថាបានឆ្លងវីរុសនេះនៅក្នុងប្រទេសរបស់ពួកគេ។ អង្គការនេះនិយាយថាមន្ទីរពេទ្យខ្វះឧបករណ៍ការពារហើយការចម្លងរោគបានកើតឡើងនៅពេលប្រើមិនត្រឹមត្រូវ។ អង្គការសុខភាពពិភពលោកនិយាយថាវិធានការណ៍ដើម្បីថែរក្សាសុខភាពរាងកាយនិងសុខភាពផ្លូវចិត្តរបស់បុគ្គលិកគឺជារឿងចាំបាច់៕