ព្រីនស៍រៀលអ៉ីស្ទេតគ្រុប នឹងបន្ថែមទុនវិនិយោគ ៦ពាន់លានដុល្លារបន្ថែម

ភ្នំពេញ៖ ក្រុមហ៊ុនព្រីនស៍រៀលអ៉ីស្ទេតគ្រុប ដែលជាក្រុមហ៊ុនវិនិយោគ លើគម្រោង អចលនទ្រព្យ​ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា គ្រោងនឹងបន្ថែមទុនអោយបាន ៦ពាន់​លាន​ដុល្លារ​​អាមេរិកបន្ថែម ក្នុងរយៈពេល១០ឆ្នាំខាងមុខ ខណៈក្រុមហ៊ុននេះ បានជ្រើសយកកម្ពុជា ជាទីតាំងយុទ្ធសាស្ត្រស្នូល ដើម្បីអភិវឌ្ឍអចលនទ្រព្យ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ការប្រកាសនេះ ត្រូវបាន លោក លី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៉ីស្ទេត គ្រុប លើកឡើងនៅក្នុងពិធីសម្ពោធអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប និងសន្និសីទសារព័ត៌មាន...

គិតត្រឹមចុងឆ្នាំ ២០១៩នេះ ក្រុមហ៊ុន Prince Real Estate Group អាចសម្រេចបានគម្រោង វិនិយោគចំនួន ១០ទីតាំងនៅកម្ពុជា

គិតត្រឹមចុងឆ្នាំ ២០១៩នេះ ក្រុមហ៊ុនអចលនទ្រព្យខ្នាតធំ Prince Real Estate Group អាចសម្រេចបាននូវគម្រោងវិនិយោគចំនួន ១០ទីតាំង ដោយ ៦គម្រោងស្ថិតនៅខេត្ត ព្រះសីហនុ និង ៤គម្រោងនៅក្នុងរាជធានីភ្នំពេញ គ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ១៨,៧៤ ហិកតា។ លើកឡើងនៅក្នុងពិធីជប់លៀងប្រចាំឆ្នាំបុគ្គលិករបស់ខ្លួន និងអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២០នេះ លោក...

កំណើនផ្សារទំនើបក្នុងរាជធានីភ្នំពេញ បាននឹងកំពុងបន្តកើនឡើងជាបន្តបន្ទាប់

ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៨៖ កំណើនផ្សារទំនើបក្នុងរាជធានីភ្នំពេញ បាននឹងកំពុងបន្តកើនឡើងជាបន្តបន្ទាប់ ដើម្បីបំពេញ ទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ខណៈភាពជីវភាពពលរដ្ឋមានភាពល្អប្រសើរ។សព្វថ្ងៃនេះ ផ្សារទំនើបក្នុងរាជធានីភ្នំពេញ ទាំងផ្សារទំនើបអន្តរជាតិ និងផ្សារទំនើបក្នុងស្រុក បានបន្ត មានវត្តមានជាបន្តបន្ទាប់ ដោយក្នុងនោះ ផ្សារទំនើបអ៊ីអនសែនសុខ និងផ្សារម៉ាក្រូ កំពុងទាក់ទាញបាននូវចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។ដើម្បីចូលរួមបំពេញបាននូវតម្រូវការទីផ្សារបន្ថែមនោះ ផ្សារទំនើបអន្តរជាតិថ្មីមួយទៀត បានមានវត្តមានហើយនៅផ្លូវ ២០០៤ ក្នុងខណ្ឌ័ដង្កោ រាជធានីភ្នំពេញ...

ផលិតផលសាប៊ូខ្មែរទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋកម្ពុជា

ភ្នំពេញ៖ ផលិតផលសាប៊ូខ្មែរទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋកម្ពុជា រហូតនឹងឈានទៅបង្កើតជារោងចក្រផលិតនិងវេចខ្ចប់ដោយផ្ទាល់ខ្លួននៅក្នុងស្រុកនាពេលឆាប់ៗនេះ ដើម្បីបំពេញតម្រូវការទីផ្សារកម្ពុជាបានឆាប់រហ័ស។ លោក ឌី ជោត អគ្គនាយកក្រុមហ៊ុន THEARA LEANG បានអោយដឹងថាផលិតផលសាប៊ូខ្មែរ ម៉ាកT&L Natural Product កំពុងទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋកម្ពុជាដោយសារតែផលិតផលសាប៊ូនេះ ផលិតឡើងដោយបានសិក្សាច្បាស់ពីបរិយាកាស និងស្ថានភាពស្បែកក្បាល និងសរសៃសក់ របស់ប្រជាពលរដ្ឋខ្មែរ។ លោកបន្តថា ក្រោយមានវត្តមាននៅលើទីផ្សារកម្ពុជា ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ សាប៊ូ យីហោខ្មែរ T&L នេះ...

ព្រីនស៍រៀល អ៊ីស្ទេតគ្រុបនិងក្រុមហ៊ុននាឡិកាស្វីសបើកមជ្ឍមណ្ឌលបណ្ដុះបណ្តាលជំនាញផលិត និងជួសជុលនាឡិកាកម្ពុជា

ក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេតគ្រុប សហការជាមួយនឹងក្រុមហ៊ុនផលិតនាឡិការបស់ស្វីស វិនិយោគលើគម្រោងមជ្ឍមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈ លើជំនាញផលិត និងជួលជុលនាឡិកា ម៉ាកស្វីសនៅកម្ពុជា ដើម្បីបំពេញតម្រូវការធនធានមនុស្សក្នុងឧស្សហកម្មនេះ ។ក្នុងពិធីសម្ពោធមជ្ឍមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផលិត និងជួសជុលនាឡិកា នាព្រឹកថ្ងៃចន្ទនេះ នៅសមាគមផ្ទាល់របស់ខ្លួន លោក ឈ៊ីវ គួរស៊ីង ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេតគ្រុបបានលើកឡើងថា ខណៈពេលដែលក្រុមហ៊ុនបានមើលឃើញថា វិស័យឧស្សាហកម្ម បាននឹងកំពុងដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់នូវឱកាសការងារយ៉ាងច្រើន ដល់ពលរដ្ឋក្នុងស្រុក ព្រីនស៍...

ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកនៅឆ្នាំ២០១៧មានសញ្ញាវិជ្ជមានច្រើនជាងឆ្នាំ២០១៦

យោងតាមតួលេខការិយាល័យជំរឿនសហរដ្ឋអាមេរិកបានបង្ហាញថា នៅឆ្នាំ២០១៧ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកគឺបានប្រសើរឡើងវិញបន្ទាប់ពីបានធ្លាក់ចុះកាលពីឆ្នាំ២០១៦កន្លងទៅ។ បើតាមតួលេខចុងក្រោយនៃការិយាល័យជំរឿនសហរដ្ឋអាមេរិក រយៈពេល១១ខែឆ្នាំ២០១៧ ការនាំចេញផលិតផលសរុបរបស់កម្ពុជាទៅទីផ្សារអាមេរិកគឺបានកើនឡើងអត្រាដល់ទៅ៧.៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងទៅ។ តួលេខបានបង្ហាញថា រយៈពេល១១ខែឆ្នាំ២០១៧ ទំហំទឹកប្រាក់នៃការនាំចេញបានកើនឡើងដល់ទៅ២៨២៦លានដុល្លារ ខណរយៈដូចគ្នាកាលពីឆ្នាំ២០១៦សម្រេចបានទឹកប្រាក់ត្រឹមតែជាង២៦៣៣លានដុល្លារប៉ុណ្ណោះ។ កំណើននៃការនាំចេញនៅឆ្នាំ២០១៧ គឺជាការប្រសើរឡើងវិញនៃទំហំនៃការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីបានធ្លាក់ចុះអត្រាដល់ទៅ៧%នៅឆ្នាំ២០១៦។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាទីផ្សារធំទី២របស់កម្ពុជាបន្ទាប់ពីទីផ្សារសហគមន៏អឺរ៉ុប៕

ក្រសួងពាណិជ្ជកម្ម​ នឹងរៀបចំពិព័រណ៍ផលិតផល១ ខេត្ត១ នៅថ្ងៃទី១៥ ធ្នូខាងមុខនេះ

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសថា ក្រសួងនឹងរៀបចំនូវពិព័រណ៍ផលិត ផលនាំចេញ នាំចូល និងខេត្ត១ ផលិតផល១ កម្ពុជា លើកទី១២ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៨ ធ្នូខាងមុខនេះ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី៦ ធ្នូម្សិលមិញនេះ។ ក្រសួង បានបន្តថា ចំពោះក្រុមហ៊ុន និងសហគ្រាសឯកជនក្នុងស្រុកដែលមានបំណងចង់ ចូលរួមនៅក្នុងព្រឹត្តិការណ៍ខាងលើនេះអាចទំនាក់ទំនងមកនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម...

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនូវពិព័រណ៍ម្ហូបអាហារហាឡាល់អន្តរជាតិ ២០១៨ រយៈពេលបីថ្ងៃនាចុងខែសីហានេះ

ភ្នំពេញ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនូវពិព័រណ៍ម្ហូបអាហារហាឡាល់អន្តរជាតិ ២០១៨ "Halal International Show 2018" ដែលមានការចូលរួមពី ខេត្តទាំង៥ នៃភាគខាងត្បូងប្រទេសថៃ។ នេះបើយោងតាមការិយាល័យពាណិជ្ជកម្មខេត្តយ៉ាទ្បា។លោក Nianwa Sulaiman ប្រធានការិយាល័យពាណិជ្ជកម្មខេត្ត យ៉ាទ្បា (Yala) បានឱ្យដឹងថាខេត្តចំនួន 5 នៅភាគខាងត្បូងរួមមាន ខេត្តយ៉ាទ្បា (Yala) ខេត្តបាត់តានី (Pattani)...

ក្រុមហ៊ុនអភិវឌ្ឍដំណាំកសិឧស្សាហកម្មកម្ពុជាថាខ្លួននឹងបង្កើនបរិមាណផលិតចេកស្រស់ឲ្យបាន៥ពាន់តោនក្នុងឆ្នាំ២០២០

ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍដំណាំកសិឧស្សាហកម្មកម្ពុជា ហ័ងអាញយៀកឡាយ អាហ្គ្រីកូ (HAGL AGRICO) នឹងបង្កើនបរិមាណផលិតកម្ម ចេកស្រស់ ឲ្យកើនឡើងដល់៥០០ពាន់តោន ក្នុងឆ្នាំ២០២០ ខណៈបច្ចប្បន្នក្រុមហ៊ុននេះ ក៏មានរោងចក្រវេចខ្ចប់ចំនួន១០ផងដែរនៅកម្ពុជា ដែលមានសមត្ថភាពផលិតបាន២៥ម៉ឺនតោនក្នុង១ឆ្នាំ។ ការលើកឡើងនេះ ត្រូវបានក្រុមហ៊ុន ប្រកាសនៅក្នុង ជំនួបពិភាក្សាការងារ ដើម្បីពិនិត្យស្ថានភាព និងវឌ្ឍនភាពដែលក្រុមហ៊ុន សម្រេចបានលើផែនការ វិនិយោគសម្បទានដីសេដ្ឋកិច្ច ដំណាំឧស្សាហកម្មនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ រវាងឯកឧត្តម វេង...

ស្រុកអង្គស្នួលទទួលបានគម្រោងអភិវឌ្ឍន៍ទីក្រុងរណបធំមួយពីវិនិយោគិនខ្មែរ-ចិននៅលើផ្ទៃដីជាង ២៤ហិចតា

ទីក្រុងរណបថ្មី Emerald City ប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការនៅលើផ្ទើដី24.5ហិចតា ក្នុងស្រុកអង្គស្នួល ដែលជាគម្រោងអភិវឌ្ឍន៍ ទីក្រុងរណបដ៏ធំមួយ ក្នុងខេត្តកណ្ដាល។លើកឡើងនៅក្នុងពិធីសម្ពោធបើកការដ្ឋានទីក្រុងរណបថ្មី Emerald City កាលពីចុងសប្ដាហ៍មុននេះ លោក កែវ មុន្នីរ័ត្ន អគ្គនាយក Emerald City បានឲ្យដឹងថា Emerald City គឺជាគម្រោងដែលស្ថិតនៅក្នុងតំបន់សក្តានុពលកំពុងអភិវឌ្ឍន៍ខ្លាំងក្នុងខេត្តកណ្ដាល ដែលគម្រោងនេះ អភិវឌ្ឍទៅលើផ្ទះ លំនៅឋាន...