Home ព័ត៌មានជាតិ សេដ្ធកិច្ច

សេដ្ធកិច្ច

ព្រលានយន្តហោះអន្តរជាតិថ្មីមួយគ្រោងនឹងសាងសងនៅក្រុងតាខ្មៅ

ព្រលានយន្តហោះអន្តរជាតិថ្មីមួយបន្ថែមទៀតនឹងគ្រោងនឹងសាងសង ស្ថិតក្នុងនៅក្រុងតាខ្មៅ ខេត្តកណ្ដាលដែលមានទំហំប្រមាណ ២៦០០ ហិកតា និង ប្រាក់វិនិយោគប្រមាណ ១៥០០លានដុល្លារ។ ក្នុងលិខិតផ្លូវការមួយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ២១ធ្នូ ឆ្នាំ ២០១៧ ហើយផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី ១២ ខែមករា ម្សិលមិញ ដែលផ្ញើទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថារដ្ឋាភិបាលបានសម្រេចឯកភាពក្នុងការសាងសង់អាកាសយានដ្ឋានអន្តរជាតិលំដាប់ 4F មានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្នុងលិខិតដដែលនោះបន្ថែមថាការសាងសងព្រលានយន្តហោះថ្មីនេះមានឈ្មោះថា...

ក្រុមហ៊ុនសាប៊ូ T&L Natural បញ្ចេញផលិតផលសាប៊ូថ្មីបន្ថែមជាមួយនឹងការបញ្ជុះតម្លៃពិសេស១០-១៥%

ក្រុមហ៊ុនសាប៊ូ T&L Natural បញ្ចេញផលិតផលសាប៊ូថ្មីបន្ថែម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារស្របពេលដែលផលិតផលថែរក្សាសម្ពស្សរបស់ខ្លួន កំពុងមានសន្ទុះគាំទ្រខ្លាំងពីប្រជាពលរដ្ឋក្នុងស្រុក ។នៅក្នុងពិធីជួបជុំតំណាងចែកចាយធំៗនៅទូទាំងប្រទេសនាយប់ថ្ងៃទី២៨ ខែវិច្ចិកានេះនៅខុនដូ លីហួត  លោក ឌី ជោត អគ្គនាយកក្រុមហ៊ុន T&L Natural Product បានឲ្យដឹងថាការបន្ថែមនូវផលិតផលសាប៊ូថ្មីដែលផ្តោតសំខាន់ទៅលើស្បែកខ្លួននាពេលនេះ គឺដោយសារយើងបានមើលឃើញពីតម្រូវការនៃការប្រើប្រាស់សាប៊ូដុះខ្លួន បាននឹងកំពុងកើនឡើងខ្លាំងក្នុងទីផ្សារកម្ពុជា ហើយសាប៊ូមួយចំនួនធំគឺជាផលិតផលបរទេស ដូច្នេះការផលិតនូវសាប៊ូថ្មីរបស់ក្រុមហ៊ុនធារ៉ាលាងនូវពេលនេះជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារនិងជួយលើកស្ទួយផលិតផលខ្មែរផងដែរ។ លោកបន្តថា វត្តមានរបស់ T&L Natural...

រដ្ឋាភិបាលជំរុញឲ្យបង្កើនផលិតផលស្វាយចន្ទីដើម្បីនាំចេញទៅវៀតណាម

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទឲ្យស្ថាប័នក្រោមឱវាទជំរុញបង្កើននូវផលិតកម្មស្វាយចន្ទី ដើម្បីនាំ​ចេញ​ទៅលក់​នៅ​ក្រៅ​ប្រទេស ឲ្យសមស្របទៅនឹងកំណើនតម្រូវការទីផ្សារនៃផលិតផលដំណាំនេះ។ ក្រសួងកសិកម្មបានចេញសេចក្ដីណែនាំមួយចុះថ្ងៃទី ២៥ ខែ មករាម្សិលមិញស្ដីពីការជំរុញនូវផលិត​កម្មស្វាយ​ចន្ទី​សម្រាប់បម្រើឲ្យការនាំចេញឲ្យសមស្របទៅនឹងកំណើនតម្រូវការទីផ្សារនៃផលិតផលដំណាំស្វាយចន្ទីនេះ។ ក្រសួងកសិកម្មបានឲ្យដឹងថាថ្មីៗនេះ សមាគមស្វាយចន្ទីវៀតណាមបានយល់ព្រម ផ្ដល់នូវពូជស្វាយចន្ទី គាំទ្រ​បច្ចេក​ទេស និង ប្រមូលទិញទិន្នផលស្វាយចន្ទីពីកសិករ ឬសហគមន័កសិកម្ម ដោយអនុវត្តតាមគោលការណ៍​ផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ក្រសួងកសិកម្មបានបន្តថា ដើម្បីបង្កើនផលិតកម្មដំណាំស្វាយចន្ទីឲ្យមានប្រសិទ្ធភាព ក្រសួងណែនាំឲ្យអង្គភាព​ជំនាញពាក់ព័ន្ធ ពិនិត្យសិក្សាលើសក្តានុពលជាយុទ្ធសាស្រ្ត និងកំណត់តំបន់ដាំដុះសម្រាប់កសិករ​ និងស​ហគមន៍​​កសិកម្ម ធ្វើការផលិត និង ភ្ជាប់ទីផ្សារតាមរយៈការអនុវត្តអនុស្សរណៈយោគយល់គ្នា ស្ដីពីការ​ជំរុញ​ផលិត​កម្មស្វាយ​ចន្ទីកម្ពុជា​សម្រាប់នាំចេញ...

នាយករដ្ឋមន្រ្តីហ៊ុន សែន៖ រីករាយការផ្ដួចផ្ដើមបើកចរាចរណ៍ផ្លូវទឹកពីតាខ្មៅទៅព្រែកព្នៅ

លោកនាយករដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​លើក​ឡើងថា​លោក​សាទរ​ចំពោះការ​ផ្តួចផ្តើម​ឲ្យបង្កើត​​នូវការ​​ធ្វើដំណើរ​​តាម​ផ្លូវទឹក ពីទីក្រុងតាខ្មៅ ទៅព្រែព្នៅ ដោយលោក​ថាដើម្បីកាត់​បន្ថយការកកស្ទះ​ចរាចរណ៍។ នេះបើតាមការលើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការរបស់លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែលបង្ហោះព្រឹកនេះ ខណៈដែល​លោកកំពុង​​ជួប​​​​សំណេះ​សំណាល​​ជាមួយអ្នក​ម៉ូតូឌុប អ្នកតាក់ស៊ី ​និង អ្នករត់ម៉ូតូកង់បី ប្រមាណជាង ៤ពាន់នាក់នៅកោះពេជ្រ។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានការសប្បាយរីករាយចំពោះ គំនិតនៃការផ្ដួចផ្ដើម​បង្កើត​នូវ​ការ​ធ្វើដំណើរតាមផ្លូវទឹកពីតាខ្មៅ ទៅព្រែកព្នៅ។ នេះគឺជាការចូលរួមដោះស្រាយបញ្ហាចរាចរណ៍ផង នឹងទាក់ទាញ​ទេសចរណ៍ផងដែរ ជាពិសេសពីរាជធានីភ្នំពេញទៅព្រែកព្នៅ»។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានលើកឡើងដែរថាការបើកដំណើរការចរាចរណ៍ផ្លូវទឹក​នេះ​គឺបានបង្ហាញពីការ​រីក​​ចម្រើន​លើវិស័យគមនាគមន៍តាមផ្លូវទឹក ហើយវាជាចំណែកមួយនៃការរីកចម្រើននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ផង​ដែលនឹងផ្ដល់ការងារជាច្រើនថែមទៀតដល់...

គិតត្រឹមចុងឆ្នាំ ២០១៩នេះ ក្រុមហ៊ុន Prince Real Estate Group អាចសម្រេចបានគម្រោង វិនិយោគចំនួន ១០ទីតាំងនៅកម្ពុជា

គិតត្រឹមចុងឆ្នាំ ២០១៩នេះ ក្រុមហ៊ុនអចលនទ្រព្យខ្នាតធំ Prince Real Estate Group អាចសម្រេចបាននូវគម្រោងវិនិយោគចំនួន ១០ទីតាំង ដោយ ៦គម្រោងស្ថិតនៅខេត្ត ព្រះសីហនុ និង ៤គម្រោងនៅក្នុងរាជធានីភ្នំពេញ គ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ១៨,៧៤ ហិកតា។ លើកឡើងនៅក្នុងពិធីជប់លៀងប្រចាំឆ្នាំបុគ្គលិករបស់ខ្លួន និងអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២០នេះ លោក...

គោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ ធ្វើឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាបន្តឆ្ពោះទៅមុខ

ភ្នំពេញ៖ គោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ ធ្វើឲ្យវិស័យអចលនទ្រព្យ នៅកម្ពុជាបន្ត ឆ្ពោះ ទៅមុខ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនវិនិយោគចិនជាច្រើន បាននឹងកំពុងបោះទុនវិនិយោគយ៉ាងច្រើន ក្នុង ឧស្សហកម្ម សំណង់នៅកម្ពុជា។លោក ឈីវ គួរ ស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យចិន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងថា ជាការពិតណាស់ វត្តមាន របស់ក្រុមហ៊ុនព្រីនស៍...

First Horological Vocational Training Centre Launched

Phnom Penh, November 26, 2019: A horological vocational training centre was launched on Nov. 25 providing watch repair skill to Cambodian youth interested in...

គ្រាន់តែ១សប្ដាហ៍ដំបូងសោះ ឡេប៉េងប៉ោះមាសថ្មីរបស់ T&L Natural អាចលក់ហក់បានដល់ជាង៣ម៉ឺនឈុត

ភ្នំពេញ៖ ក្រុមហ៊ុន T&L Natural ប្រមូលតំណាងចែកចាយទូទាំងប្រទេស ជួបជុំគ្នា ដើម្បីបញ្ចេញកញ្ចប់ប្រូម៉ូសិនពិសេសៗ មានទាំងរង្វាន់ និងទទួលបានប្រាក់ចំណេញខ្ពស់ សម្រាប់តំណាងចែកចាយ ជាមួយនឹងវត្តមានផលិតផលឡេលាបខ្លួនប៉េងប៉ោះមាសថ្មី នៅលើទីផ្សារ ខណៈការលក់មួយរយៈពេល១សប្ដាហ៍ដំបូង មានការគាំទ្រខ្លាំង កើនដល់៣ម៉ឺនឈុត។នៅក្នុងពិធីសម្ពោធជាផ្លូរការនៃសមាជិកផលិតផលថ្មីរបស់ក្រុមហ៊ុន T&L និងការជួបជុំមហាគ្រួសារតំណាងចែកចាយសាប៊ូT&L ប្រមាណ៥០០នាក់ នាយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៩នេះ នៅមជ្ឍមណ្ឌលកោះពេជ្រ លោក...

ពិធីបើកដំណើរការឡើងវិញ នូវការដ្ឋានសាងសង់ នៃគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ត្រូវបានប្រារព្ធឡើង ដោយជោគជ័យ!

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំសកល នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ពិធីបើកដំណើរការឡើងវិញ នូវការដ្ឋានសាងសង់ នៃគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ត្រូវបានប្រារព្ធឡើង យ៉ាងអធិកអធម។ លោក Sun Yuxing នាយកប្រតិបត្តិរង នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Zhang Weirong ប្រធាននាយដ្ឋានវិស្វកម្ម...

ព្រីនស៍រៀលអ៉ីស្ទេតគ្រុប នឹងបន្ថែមទុនវិនិយោគ ៦ពាន់លានដុល្លារបន្ថែម

ភ្នំពេញ៖ ក្រុមហ៊ុនព្រីនស៍រៀលអ៉ីស្ទេតគ្រុប ដែលជាក្រុមហ៊ុនវិនិយោគ លើគម្រោង អចលនទ្រព្យ​ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា គ្រោងនឹងបន្ថែមទុនអោយបាន ៦ពាន់​លាន​ដុល្លារ​​អាមេរិកបន្ថែម ក្នុងរយៈពេល១០ឆ្នាំខាងមុខ ខណៈក្រុមហ៊ុននេះ បានជ្រើសយកកម្ពុជា ជាទីតាំងយុទ្ធសាស្ត្រស្នូល ដើម្បីអភិវឌ្ឍអចលនទ្រព្យ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ការប្រកាសនេះ ត្រូវបាន លោក លី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៉ីស្ទេត គ្រុប លើកឡើងនៅក្នុងពិធីសម្ពោធអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប និងសន្និសីទសារព័ត៌មាន...