Home ព័ត៌មានជាតិ

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីក្រើនរំលឹកកុំឲ្យមានអគ្គីភ័យឆាប់ឆេះថ្ងៃបុណ្យ ចូលឆ្នាំចិន វៀតណាម

សម្ដេចនាយករដ្ឋមន្រ្តីបានក្រើនរំលឹកដល់ពលរដ្ឋការពារកុំឲ្យមានអគ្គីភ័យឆាប់ឆេះនៅថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាមខាងមុខនេះ។ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងបែបនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននាថ្ងៃនេះថា​នៅក្នុង​ឱកាស​ចូល​ឆ្នាំចិនដែលនឹងមកដល់ខាងមុខនេះ (១៥ ខែ កុម្ភះ) បងប្អូនចូលរួមទប់ស្កាត់ កុំអោយមាន​អគ្គីភ័យ​ឆេះ​ផ្ទះអោយសោះ​។ សម្ដេចនាយករដ្ឋមន្រ្តីក៏លើកឡើងបន្ថែមដែរថា ដើម្បីបង្ការកុំអោយមានអគ្គីភ័យឆេះផ្ទះនោះ ពលរដ្ឋត្រូវ​ពន្លត់​ភ្លើងទៀន និងធូប ក្រោយពេលចប់ពិធីសែន។ ជាមួយគ្នានោះសម្ដេចក៏ផ្ដាំផ្ញើរឲ្យមានការប្រុងប្រយត្ន កុំអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ទោះបីធ្វើ​ដំណើរ​ជិតឆ្ងាយទាំងនៅក្នុងទីក្រុង នឹងនៅតាមបណ្តាខេត្តនានា ហើយចូលរួមសប្បាយរីករាយក្នុងឱកាស​ចូលឆ្នាំចិនគ្រប់ៗគ្នា៕

កិច្ចប្រជុំបូកសរុបសកម្មភាពការងារឆ្នាំ២០២៣ និងលើកទិសដៅសកម្មភាពបន្តឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ

ខេត្តកំ​ពង់​ធំ ៖ ​នៅព្រឹ​ក​ថ្ងៃ​អ​ង្គា​រ៍​ ​១​៣​កើ​ត​ ​​ខែ​បុ​ស្ស​ ​ឆ្នាំ​ថោះ​ ​ប​ញ្ច​ស័​ក​ ​ព​.​ស​.​២​៥​​៦៧​ ​​ត្រូ​វ​នឹ​ង​ថ្ងៃ​ទី​២​៣​ ​ខែ​ម​ក​រា​ ​ឆ្នាំ​២​០​២​៤​នេះ​ ​សា​ខា​កា​​ក​បា​ទ​ក្រ​ហ​ម​ក​ម្ពុ​ជា​បា​ន​បើ​ក​កិ​ច្ច​ប្រ​ជុំ​បូ​ក​ស​រុ​ប​ស​ក​​ម្ម​ភា​ព​កា​រ​ងា​រ​ឆ្នាំ​២​០​២​៣​ ​និ​ង​លើ​ក​ទិ​ស​​ដៅ​ឆ្នាំ​២​០​២​៤​ ​ក្រោ​ម​អ​ធិ​ប​តី​ភា​ព​ដ៏​ខ្ព​ង់​ខ្ព​ស់​រ​ប​ស់​ ​ឯ​ក​ឧ​ត្ត​ម​ ​ងួ​ន​ ​រ​ត​នៈ​ ​អ​​ភិ​បា​ល​នៃ​គ​ណៈ​អ​ភិ​បា​ល​ខេ​ត្ត​ ​និ​ង​ជា​ប្រ​ធា​ន​គ​ណៈ​ក​ម្មា​ធិ​កា​រ​សា​ខា​កា​ក​បា​ទ​ក្រ​ហ​ម​ក​ម្ពុ​ជា​​ ​ ​ព្រ​ម​ទាំ​ង​ស​មា​ជិ​ក​ស​មា​ជិ​កា​គ​ណៈ​ក​ម្មា​​ធិ​កា​រ​សា​ខា​ ​ប្រ​ធា​ន​អ​នុ​ប្រ​ធា​ន​គ​ណៈ​ក​ម្មា​ធិ​កា​រ​អ​នុ​សា​ខា​ក្រុ​ង​/​​ស្រុ​ក​ទាំ​ង​៩​ ​រួ​ម​នឹ​ង​ម​ន្រ្តី​ប្រ​តិ​ប​ត្តិ​សា​ខា​អ​នុ​សា​ខា​ផ​ង​ដែ​រ​។ ឯកឧត្តមប្រធានបានមានប្រសាសន៍ថា កាលពីឆ្នាំ២០២៣កន្លងមកនេះ ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌...

First Horological Vocational Training Centre Launched

Phnom Penh, November 26, 2019: A horological vocational training centre was launched on Nov. 25 providing watch repair skill to Cambodian youth interested in...

រដ្ឋមន្រ្តីក្រសួងដែនដី៖ រាល់ផ្ទាំងគំនូរសំណង់ត្រូវសរសេរអក្សរខ្មែរធំជាងអក្សរបរទេស

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានតម្រូវឲ្យរាល់ការដាក់តាំងផ្ទាំងគំនូរសំណង់ ឬផ្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋានសំណង់ទាំងអស់ត្រូវសរសេរអក្សរខ្មែរអោយបានធំជាងអក្សរបរទេស ហើយដាក់នៅជួរខាងលើអក្សរបរទេសផងដែរ។ នេះបើយោងតាមលិខិតដែលចុះហត្ថលេខាដោយលោក ជា សុផារ៉ា ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ។ បើតាមលោក ជា សុផារ៉ា ការដែលក្រសួងតម្រូវអោយធ្វើបែបនេះ គឺក្នុងន័យចូលរួមលើក កម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ។ ជាមួយគ្នានេះដែរ រាល់អក្សរបរទេសដែលសរសេរដាក់តាំងផ្ទាំងគំនូរសំណង់ ឬផ្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋានសំណង់...

ជនជាតិចិនជិត ៥០នាក់មកតវ៉ានៅស្ថានទូតករណីថៅកែមិនបើកប្រាក់ខែ

នៅព្រឹកនេះមានជនជាតិចិនប្រមាណជិត ៥០នាក់ បានឡើងមកតវ៉ានៅមុខស្ថានទូតចិនប្រចាំនៅកម្ពុជា ករណីថៅកែជនជាតិចិនមិនបើកប្រាក់ខែ។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ម៉ោ​០៦​និង​១០​នាទី​ នៅ​មុខ​ស្ថានទូត​ចិន​​ មាន​កម្មករ​ជនជាតិ​ចិន​ចំនួន​៤៦​នាក់​ ដែន​ធ្វើកា​សំណង់​នៅ​ក្រុងព្រះសីហនុ​​ មកសុំកិច្ចអន្តរាគមន៍ជួយ​ដោះស្រាយ​ប្រាក់ខែ​ដែល​ថៅកែ​មិន​ទាន់​បើកឲ្យ​ពួក​គេ​។​ ​តាមការចុះផ្សាយដដែលបន្តថាកម្មករ​ជនជាតិ​ចិនទាំងនោះក៏​បាន​ធ្វើ​ដំណើ​ដោយ​ថ្មើរជើង​តាម​ផ្លូវ​ម៉ៅ​សេ​ទុង​ ទៅកាន់​ការិយាល័យ​ទី​ព្រឹកសារ​ពា​ណិ​ជ្ជ​កម្ម​ និង​សេដ្ឋ​កិ​ច្ច​ របស់​ស្ថានទូត​នៃ​ប្រ​ទេស​ចិន​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំកា​មនអោយ​ជួយ​ដោះស្រាយដែរ តែមិន​ទាន់​មាន​លទ្ធផល​នៅឡើយទេ​ ៕

ក្រសួងពាណិជ្ជកម្ម បង្ហាញពីសមិទ្ធិផលសំខាន់ៗ ក្រោយទំនាក់ទំនងកម្ពុជា-ចិន

ក្រសួងពាណិជ្ជកម្ម បង្ហាញពីសមិទ្ធិផលជាច្រើន ដែលកម្ពុជា អាចសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ក្រោយទំនាក់ទំនងកម្ពុជា-ចិន ដែលបានធ្វើអោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៩នេះ សម្រេចបាន ជាង៦,៣០០លានដុល្លា។ ការលើកឡើងនេះ ត្រូវបាន ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងក្នុងពិធីប្រគល់រង្វាន់ ជ័យលាភីក្នុងការប្រកួតប្រជែងតែងអត្ថបទស្តីពី « រឿងព្រេងប្រទេសចិនរបស់ខ្ញុំ» ដែលធ្វើ ឡើងនៅសណ្ឋាគារ សូហ្វីតែល...

ជនជាតិវៀតណាម ៨នាក់ត្រូវឃាត់ខ្លួនពីបទគ្មានឯកសារផ្លូវច្បាប់

ជនជាតិវៀតណាម ៨នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខណ្ឌដង្កោ ពីបទរស់នៅគ្មានឯកសារផ្លូវច្បាប់។ ​តាមការចុះផ្សាយពីអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកាលពី​រសៀល​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៨​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​បាន​ចុះ​សហការ​ជាមួយ​ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូងលោក សៀង សុខ ចុះ​ត្រួតពិនិត្យ​ជន​ជនជាតិ​ វៀតណាម​ដែល​លួច​ឆ្លង​ដែន​និង​កំពុង​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់​ ស្ថិត​នៅ​ទីតាំង​ ភូមិ​បឹង​ត្រកួន​ សង្កាត់​ខ្វា​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​ ​លោក​អនុសេនីយ៍ឯក​ ចុ​ល​ ចេក​ ជា​នាយ​រង​ការិយាល័យ​ស៊ើបអង្កេត ​និង​អនុវត្ត​នីតិវិធី​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​បាន​ ពិនិត្យ​ឃើញ​មាន​ ជនជាតិ​វៀតណាម​ ចំនួន​០៨​នាក់​...

គិតត្រឹមចុងឆ្នាំ ២០១៩នេះ ក្រុមហ៊ុន Prince Real Estate Group អាចសម្រេចបានគម្រោង វិនិយោគចំនួន ១០ទីតាំងនៅកម្ពុជា

គិតត្រឹមចុងឆ្នាំ ២០១៩នេះ ក្រុមហ៊ុនអចលនទ្រព្យខ្នាតធំ Prince Real Estate Group អាចសម្រេចបាននូវគម្រោងវិនិយោគចំនួន ១០ទីតាំង ដោយ ៦គម្រោងស្ថិតនៅខេត្ត ព្រះសីហនុ និង ៤គម្រោងនៅក្នុងរាជធានីភ្នំពេញ គ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ១៨,៧៤ ហិកតា។ លើកឡើងនៅក្នុងពិធីជប់លៀងប្រចាំឆ្នាំបុគ្គលិករបស់ខ្លួន និងអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២០នេះ លោក...

តុលាការសម្រេចផ្តន្ទាទោសឲ្យលោក លឺ ឡាយស្រេងបង់ជំងឺចិត្តជាង ១០ម៉ឺនដុល្លារទៅរដ្ឋាភិបាល

សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ក្តីលើសំណុំរឿងលោក លឺ ឡាយស្រេង​ ដែលប្តឹងដោយលោក គី តិច មេធាវីតំណាងរបស់នាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន ដោយបានសម្រេចផ្តន្ទទោសអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចរូបនោះឲ្យសងជំងឺចិត្តជាង ១០ម៉ឺនដុល្លារ។ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះលោក​ គី​ តិច​ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានឲ្យដឹងថាតុលាការបានសម្រេចផ្តន្ទទោស ឲ្យលោក លឺ ឡាយស្រេង សងសំណងជំងឺចិត្តដល់ដើមបណ្តឹងគឺ សម្តេចតេជោ ហ៊ុន សែន...

ចាប់ពីថ្ងៃទី៩ មករាតទៅ មុនចូលក្រសួងមហាផ្ទៃ និងអគ្គស្នងការ អ្នកជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពទើបអោយចូល

(ភ្នំពេញ)៖ ជាវិធានការរដ្ឋបាលក្នុងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គឺថាមុនចូលអគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ នោះ គឺអ្នកជិះទោចក្រយានយន្ត​ដែលមិនពាក់មួកសុវត្ថិភាព គឺមិនត្រូវបានអនុវត្តអោយចូលនោះទេ​ ដោយតម្រូវឲ្យពាក់មួកសុវត្ថិភាពសិន។ នេះបើយោងតាមលិខិតរបស់អគ្គស្នងការរងនគរបាលជាតិនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។ ក្នុងលិខិតនោះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា ការអនុវត្តបែបនេះ គឺដើម្បីជម្រុញការអនុវត្តបទបញ្ជារបស់ក្រសួងមហាផ្ទៃ ក្នុងស្មារតីធ្វើជាគំរូក្នុងការគោរពប្រតិបត្តិច្បាប់។ ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិនឹងចាត់មន្រ្តីនគរបាលផ្លូវគោក សហការ ជាមួយមន្រ្តីនគរបាលការពារ...