Home ព័ត៌មានជាតិ

ព័ត៌មានជាតិ

សមត្ថកិច្ចបង្រ្កាបកន្លែងរាំអាសអាភាស ឃាត់ខ្លួនជនបរទេសជាច្រើននាក់

កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បានចុះបង្ក្រាបករណីរូបភាព និងសម្ភារៈអាសអាភាសមួយកន្លែង ដែលមានសកម្មភាពកំពុងច្រៀងរាំជារបៀបអាសអាភាស ហើយប្រមូលភ្ញៀវទេសចរបរទេសជាច្រើននាក់។ អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកាលពីថ្ងៃ ទី២៥ ខែមករា កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បានចុះបង្ក្រាប ទីតាំងរាំជារបៀបអាសអាភាសមួយកន្លែងមានទីតាំងស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ប្រមូលភ្ញៀវទេសចរបាន៧៧នាក់ ស្រី៣៦នាក់។ តាមការចុះផ្សាយដដែលលោក ជា ហេង នាយការិយាល័យជូញដូរមនុស្សខេត្តសៀមរាបបានឲ្យដឹងថាក្នុងកិច្ចប្រតិបតិ្តការនេះ ប្រមូលភ្ញៀវទេសចរបរទេសបានចំនួន ៧៧នាក់ ស្រី៣៦នាក់ នាំខ្លួនទៅដល់ស្នងការដ្ឋានធ្វើការអប់រំរួចឲ្យត្រឡប់ទៅវិញ។ ចំណែកក្រុមអ្នករៀបចំចំនួន១០នាក់ (ជនសង្ស័យ) ដែលកំពុងច្រៀងរាំជារបៀបអាសអាភាស ត្រូវបានឃាត់ខ្លួន...

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជំរុញ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ព​ន្លឿ​ន​ការចុះបញ្ជី​ដី​ព្រំដែន​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ដើម្បី​ថែរក្សា​ជីវៈចម្រុះ​

រាជធានីភ្នំពេញ ៖ នៅ​ក្នុ​ង​​​ឱ​​កា​ស​​​ចូ​ល​រួ​ម​​​​ជា​​​អ​ធិ​ប​តី​​​ក្នុ​ង​​​ពិ​ធី​​​បិ​ទ​​​ស​ន្និ​បា​ត​​​​បូ​ក​ស​រុ​ប​​​ល​ទ្ធ​ផ​ល​​​កា​រ​ងា​រ​​​ឆ្នាំ​​​២​០​២​៣​ ​និ​ង​​​លើ​ក​​​ទិ​ស​​ដៅ​​​​កា​រ​ងា​រ​​ឆ្នាំ​​​២​០​២​​៤​ ​រ​ប​ស់​​​ក្រ​សួ​ង​ក​សិ​ក​ម្ម​ ​រុ​ក្ខា​​​ប្រ​​​ម៉ា​ញ់​ ​និ​ង​​​នេ​សា​ទ​ ​នា​​​ថ្ងៃ​ទី​​​៣​០​ ​ខែ​ម​ក​រា​ ​ឆ្នាំ​​​២​០​២​​៤ ​​ស​ម្តេ​​ច​​​ធិ​ប​តី​ ​ហ៊ុ​ន​​ ​ម៉ា​​​ណែ​​ត​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​ក​ម្ពុជា​ ​បា​ន​​​ជំ​រុ​ញ​​​អា​ជ្ញា​ធ​រ​​​ទ​ន្លេ​សា​​ប ​និ​ង​​​​ស្ថា​ប័​ន​​​ពា​ក់​ព័​ន្ធ​ ​ឲ្យ​​​ប​ន្ត​​​អ​នុ​​វត្ត​​​កា​រ​​ចុះ​ប​ញ្ជី​​​ដី​ធ្លី​ ​និ​ង​​​កំ​ណ​ត់​​ព្រំ​ដែ​ន​​​នៅ​​​​តំ​ប​ន់​​​ព្រៃ​​​លិ​ច​​​ទឹ​ក​​​ជុំ​វិ​ញ​​​​បឹ​ង​​​​ទ​ន្លេ​សា​ប​ ​ប្រ​​ក​ប​ដោ​យ​​​សុ​ក្រឹ​ត​ភា​ព ​ចី​រ​ភា​ព​ និ​ង​​​​បរិ​​​​យាប​​​ន្ន​ ​​ដើម្បី​​​ថែ​រ​ក្សា​​​ព្រៃ​​​លិ​ច​​​​ទឹ​ក​ ​ត្រី​...

សម្តេច ស​ ខេង ប្រកាសលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅទូទាំងប្រទេស

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានចេញ​សេចក្តី​ណែនាំប្រកាសលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅទូទាំងប្រទេស។ សម្តេច ចាត់ទុកថា ការលុបចោលនេះ គឺដើម្បីលុបបំបាត់នូវសកម្មភាពនានាដែលតែងតែកើត មានឡើងនៅតាមប៉ុស្តិ៍ត្រួតពិនិត្យ ដែលបង្កការថ្នាំថ្នាក់ពីប្រជាពលរដ្ឋ។ នេះបើយោង​តាម​សេចក្តីជូនដំណឹងចុះថ្ងៃទី៥ ខែ​មករានេះ។ សម្តេច ស ខេង បានឲ្យដឹងថា ការលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅទូទាំងប្រទេស នេះទៀតសោត គឺជាការជម្រុញអោយបានសម្រេចនូវគោលនយោបាយ និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់សេវាបម្រើ ក៏ដូចជាបង្កលក្ខណៈសម្បត្តិល្អប្រសើរ...

កម្ពុជានៅមានឱកាសច្រើនសម្រាប់ការវិនិយោគក្នុងឧស្សាហកម្មហិរញ្ញវត្ថុ

ភ្នំពេញ ៖ កម្ពុជានៅមានឱកាសច្រើនសម្រាប់ការវិនិយោគក្នុងឧស្សាហកម្មហិរញ្ញវត្ថុ ខណៈតម្រូវការឥណទានសម្រាប់ការវិនិយោគក្នុងស្រុក បាននឹងកំពុងកើនឡើង។លោក Tomari Suguru (តូម៉ារី សុហ្គូរ៉ុ) មន្ត្រីគ្រប់គ្រងការផ្តល់នូវឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ JC Finance បានអោយដឹងថា យើងនៅតែមើលឃើញពីការវិនិយោគទៅលើផ្នែកហិរញ្ញវត្ថុនៅកម្ពុជា នៅតែមានទីផ្សារទូលាយនៅឡើយ ដែលនាំអោយយើងសម្រេចបើកការវិនិយោគបន្ថែមនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ ។ លោកបន្តថា បច្ចុប្បន្ន លោកមើលឃើញថា ការផ្តល់កម្ចីក្នុងទីផ្សារកម្ពុជា ភាគច្រើនគឺផ្តោតទៅលើការទិញផ្ទះ ទិញឡាន...

ឆៀកយា​ន​យ​​ន្ត ខេ​ត្ត​កំ​ព​ង់​ធំ​ ​ប​ម្រើ​សេ​​វា​ជូ​ន ប្រ​ជា​ព​​ល​រដ្ឋ ​ដែ​ល​មា​ន​យា​ន​យន្ត​ ​ត្រូ​​វ​យ​ក​ម​កពី​និ​ត​ ​ឱ្យ​បា​ន​ត្រឹ​ម​ត្រូ​វ​ ​ដើ​ម្បី​មាន​សុ​វ​​ត្ថិ​ភា​ព ក្នុ​ង​កា​រ​ធ្វើ​ដំ​​ណើ​រ​

ខេត្ត​កំ​ពង់​ធំ​ ៖​ ​ក្រ​សួ​ង​សា​ធា​រ​​ណ​កា​រ​ ​និ​​ង​ដឹ​ក​ជ​ញ្ជូ​ន​ ​ស​ហ​កា​រ​ជា​មួ​យ​ក្រុ​ម​ហ៊ុ​ន​ ​C​M​V​I​C​ ​បា​ន​រៀ​ប​ចំ​ដំ​ណើ​រ​កា​រ​ម៉ា​ស៊ី​ន​ត្រួ​ត​ពិ​និ​ត្យ​ល​ក្ខ​ណៈ​ប​​ច្ចេក​ទេ​ស​យា​ន​យ​​ន្ត​ ​នៅ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ធំ​ ​ដើ​ម្បី​ត្រួ​ត​ពិ​និ​​ត្យ​ប​ច្ចេ​ក​ទេ​ស​រ​ថ​យ​ន្ត​(​ឆៀ​ក​)​ ​។​ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោក ជូ កូឡា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានឱ្យដឹងថា ទីតាំងសម្រាប់ការឆៀករថយន្តនេះ មានទីតាំងស្ថិតនៅភូមិពុកយ៉ុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានប្រវែងប្រមាណជាង ...

សមត្ថកិច្ចបង្រ្កាបទីតាំងផលិតប្រេងម៉ាស៊ីនក្លែងក្លាយបានរាប់តោន

សមត្ថកិច្ចខេត្តកំពតបានចុះបង្រ្កាបទីតាំងផលិតប្រេងម៉ាស៊ីនក្លែងក្លាយមួយកន្លែង ដោយដកហូតបានប្រេង ម៉ាស៊ី​ក្លែងក្លាយរាប់តោន។ ស្នងការនគរបាលខេត្តកំពតលោក ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថានៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ កម្លាំង​ជំនាញខេត្តកំពត បានសហការជាមួយកម្លាំងអធិការស្រុកឈូក បានចុះបង្ក្រាបករណីផលិតប្រេងម៉ាស៊ីន ក្លែង​ក្លាយមួយកន្លែង នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក និងដកហូតបានប្រេងក្លែងក្លាយរាប់តោន។​នេះបើតាមការចុះផ្សាយរបស់ Freshnews។ ការចុះផ្សាយដដែលនោះ លោក ម៉ៅ ច័ន្ទមធុរិទ្ធបានបន្តថាក្នុងយុទ្ធនាការដកហូត និង បង្ក្រាបនេះមាន សំបក កំប៉ុង...

ប្រជាពលរដ្ឋ​នៅស្រុកបាធាយ ៧០០គ្រួសារ​ទទួលបានអំណោយពីមូលនិធិសប្បុរសធម៌​ ព្រីនស៍​ រៀលអ៊ីស្ទេត

(ភ្នំពេញ)៖​ ប្រជាពលរដ្ឋរងគ្រោះ​ដោយសារទឹកជំនន់​ ប្រមាណ៧០០គ្រួសារ​ដែលរស់នៅស្រុកបាធាយ​ ខេត្តកំពង់ចាម​ ត្រូវបានលោកអភិបាលខេត្ត​កំពង់ចាម​ ឯកឧត្តម​ គួច​ ចំរើន​ ចុះសួសុខទុក​ និងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ​ ពីមូលនិធិសប្បុរសធម៌​ ព្រីនស៍​ រៀលអ៊ីស្ទេត​ ដែលមានអគ្គនាយក ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) គ្រុប​ លោក លី មីន​ បានយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ។...

ព្រីនស៍រៀលអ៉ីស្ទេតគ្រុប នឹងបន្ថែមទុនវិនិយោគ ៦ពាន់លានដុល្លារបន្ថែម

ភ្នំពេញ៖ ក្រុមហ៊ុនព្រីនស៍រៀលអ៉ីស្ទេតគ្រុប ដែលជាក្រុមហ៊ុនវិនិយោគ លើគម្រោង អចលនទ្រព្យ​ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា គ្រោងនឹងបន្ថែមទុនអោយបាន ៦ពាន់​លាន​ដុល្លារ​​អាមេរិកបន្ថែម ក្នុងរយៈពេល១០ឆ្នាំខាងមុខ ខណៈក្រុមហ៊ុននេះ បានជ្រើសយកកម្ពុជា ជាទីតាំងយុទ្ធសាស្ត្រស្នូល ដើម្បីអភិវឌ្ឍអចលនទ្រព្យ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ការប្រកាសនេះ ត្រូវបាន លោក លី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៉ីស្ទេត គ្រុប លើកឡើងនៅក្នុងពិធីសម្ពោធអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប និងសន្និសីទសារព័ត៌មាន...

សម្ដេចហ៊ុន សែន បញ្ជាឲ្យចាប់រថយន្តកែច្នៃទាំងអស់

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាថ្ងៃនេះឲ្យមន្រ្តីទូទាំងប្រទេសអន្តរគមន៍ចាប់រថយន្ត ត ឬកែច្នៃទាំង អស់ដោយថារថយន្តនោះអាចបង្កការខូចខាតផ្លូវថ្នល់ និងបង្កការគ្រោះថ្នាក់ដល់ការធ្វើដំណើរ របស់ប្រជា ពលរដ្ឋ។ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន លើកឡើងបែបនេះនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថាចាប់ពី០ ម៉ោងយប់នេះ ថ្ងៃទី ៩ ខែ កុម្ភះ ឆ្នាំ ២០១៨ ចំពោះរថយន្តត (កាត់តកែឆ្នៃ) ទាំងអស់ បើឃើញ មានបើកបរនៅខេត្តណា...

កម្ពុជាព្រមានការមកដល់នៃសត្វល្អិតចង្រៃដែលមានឈ្មោះថា «ខ្មួតកាប្រា»

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មកម្ពុជា បានព្រមានចំពោះការមកដល់នៃសត្វល្អិតចង្រៃដែលវាមានឈ្មោះថា «ខ្មួតកាប្រា»។ កម្ពុជានឹងរងនូវផលប៉ះពាល់ចំពោះការនាំ ចេញផលិតផលទៅលក់នៅក្រៅប្រទេសប្រសិនបើមានវត្តមានសត្វចង្រៃប្រភេទនេះនៅក្នុងប្រទេសកម្ពុជា។ លោក ហ៊ាន វណ្ណហន អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម របស់ក្រសួងកសិកម្ម បានប្រាប់អង្គភាពសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី១១ ខែមករានេះ ថា ប្រសិនបើសត្វខ្មូតកាប្រានេះ ចូលមកកម្ពុជា យើងមិនអាចនាំចេញទំនិញបានទេ។ តែទោះបីជាយ៉ាងណាលោក ថា បច្ចុប្បន្ននេះ កម្ពុជា...