អគ្គីភ័យឆាប់ឆេះផ្ទះពលរដ្ឋ ៣កន្លែងនៅថ្ងៃសែនចូលឆ្នាំចិន

ផ្ទះពលរដ្ឋ ៣កន្លែងផ្សេងគ្នាត្រូវបានអគ្គីភ័យឆាប់ឆេះនៅថ្ងៃសែនចូលឆ្នាំចិន។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨ដែលជាថ្ងៃសែនចូលឆ្នាំចិន​ មាន​អគ្គិភ័យ​មួយ​កើតឡើង​ក្នុង​បុរី​ពិភព​ថ្មី​ ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ មួយទៀតនៅសង្កាត់គៀនឃ្លាំង ខណ្ឌជ្រោយចង្វារ និងមួយផ្សេងទៀតនៅកំពង់ចាម។ ការចុះផ្សាយដដែលឲ្យដឹងថា​មន្ត្រី​ការិយាល័យ​អគ្គិ​ស​ភ័យ​បាន​ឲ្យ​ដឹង​ថាអគ្គីភ័យនេះបង្កឲ្យខូតខាត់ផ្ទះ ៣ខ្នងមាន ៣០បន្ទប់​ ម៉ូតូ និង សម្ភារះផ្សេងទៀត​។​ ​ក្នុង​ប្រតិបត្តិការ​ជួយ​អន្តរាគមន៍​កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​ដើម្បីពន្លត់ផងដែរ៕

ពលរដ្ឋ ៦នាក់ត្រូវបានជួយសង្រ្គោះឲ្យបានវិលត្រឡប់មកកម្ពុជាវិញ

ពលរដ្ឋចំនួន ៦នាក់ត្រូវបានអាជ្ញាធរជួយសង្រ្គោះឲ្យបានវិលត្រឡប់មកកម្ពុជាវិញកាលពីពេលថ្មីៗនេះ បន្ទាប់ពីពួកគេរងគ្រោះពីការចំណាកស្រុកទៅប្រទេសចិន និង​ម៉ាឡេស៊ី។ ក្រសួងការបរទេសបានចេញសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី ១៣ ខែ កុម្ភៈនេះបានឲ្យដឹងថាពលរដ្ឋខ្មែរដែល​រងគ្រោះពីការ​ចំណាកស្រុកទៅប្រទេសម៉ាឡេស៊ី និង​ចិន ចំនួន ៦នាក់ ត្រូវបានជួយសង្គ្រោះឲ្យបានវិល​ត្រឡប់​មក​ស្រុកកំណើតវិញ។ ក្រសួងការបរទេសបន្តថាក្នុងចំណោមជនរងគ្រោះទាំងនោះ មាន ៥នាក់បានរងគ្រោះពីការ​ចំណាកស្រុក​ទៅ​ធ្វើការ​ខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី ហើយត្រូវបានអាជ្ញាធរ កម្ពុជា សហការជាមួយអាជ្ញាធរ​ម៉ាឡេស៊ី ជួយ​សង្គ្រោះ​ឲ្យបានវិល​ត្រឡប់​មកវិញនៅថ្ងៃទី ១០ និង​១១ ខែកុម្ភៈនេះ។ ការចុះផ្សាយដដែលបន្ថែមថាចំណែកមួយករណីទៀត ត្រូវបានជួយសង្គ្រោះឲ្យបានវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីជនរងគ្រោះនោះត្រូវបានមេខ្យល់ បោកយកទៅរៀបការជាមួយជនជាតិចិននៅប្រទេសចិន។ ការចុះផ្សាយដដែលនោះថាករណីនេះគឺជាស្រ្តីដែលមានអាយុតែ...

អាជ្ញាធរថាស្ពានថ្មើរជើងរង្វង់មូលនាងគង្ហីងសាងសង់បានពាក់កណ្ដាល

រដ្ឋាភិបាលថាការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងនាងគង្ហីង សម្រេចលទ្ឋផលពាក់កណ្ដាលហើយ។ តាមការចុះផ្សាយរបស់រដ្ឋបាលសាលារាជធានីបានឲ្យដឹងថាគិតត្រឹមថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងនាងគង្ហីង សម្រេចលទ្ឋផលបាន ៥០% ដោយសសរស្ពានចំនួន ៦កន្លែងនៅជុំវិញរង្វង់មូល បានចាក់បេតុងរួចរាល់។ ការចុះផ្សាយដដែលបន្តថាចំពោះមុខ ការដ្ឋានកំពុងស្ថាបនាគ្រឿងបង្គុំសំណង់ផ្នែកខាងលើ និងគ្រឿងបង្គុំសំណង់ជណ្តើរយន្ត៕

ក្រសួងបរិស្ថានរំលែកទុក្ខការស្លាប់មន្ត្រី ៣រូបក្នុងបុព្វហេតុការពារធនធានធម្មជាតិ

ក្រសួងបរិស្ថានបានចូលរួមរំលែកទុក្ខនៃការបាញ់ប្រហារបណ្ដាលឲ្យស្លាប់មន្រ្តីការពារធនធានធម្មជាតិ ៣នាក់កាលពីម្សិលមិញ។ ក្រសួងបរិស្ថានបានចេញសាររំលែកទុក្ខ ៣ផ្សេងគ្នានាល្ងាចនេះ ដើម្បីចូលរួមរំលែកជាមួយស្ថាប័នអាវុធហត្ថ ឧទ្យាននុរក្សនៃមន្ទីរបរិស្ថាន និង អង្គការWCS ដែលបាត់បងមន្រ្តីក្នុងបុព្វហេតុការពារធនធានធម្មជាតិក្នុងខេត្តមណ្ឌលគិរី។ ក្នុងព្រឹត្តិការណ៍បាញ់រះមួយ បានកើតឡើងកាលពីម្សិលមិញ នៅតំបន់ដែនជម្រកសត្វព្រៃកែវសីមា ក្នុងតំបន់អូហ៊ុចស្រុកអូរាំង បណ្តាលឲ្យស្លាប់៣នាក់ ក្នុង​​​នោះ​​មានមន្ត្រីអាវុធហត្ថ លោក សេក វឌ្ឍនា មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានលោក តើន​ សុខណៃ នៃមន្ទីរបរិស្ថាន និង បុគ្គលិករ​បស់​អង្គ​កា​រ WCS លោក...

ពលរដ្ឋជិត ៥០០គ្រួសារស្នើសម្ដេចអន្តរាគមន៍ទំនាស់ដីធ្លី

ប្រជាពលរដ្ឋ​ជិត៥០០​គ្រួសារក្នុងខេត្តបន្ទាយមានជ័យ ស្នើ​សុំ​សម្តេច​​តេ​ជោ​ ហ៊ុន​ សែន​ ជួយ​អន្តរាគមន៍រឿងទំនាស់ដីធ្លីដែលត្រូវបានកាត់ចូលតំបន់ការពារបរិស្ថានរដ្ឋ។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះបានឲ្យដឹងថា​ដល់​ប្រជាពលរដ្ឋ​៤១៥គ្រួសារដែល​អាស្រ័យ​ផល​លើ​ដី​១,៨១៥​ហិតា​បានស្នើសុំសម្ដេចហ៊ុន សែន អន្តរាគមន៍ជួយឲ្យបានអាស្រ័យផលវិញ ខណៈដែល​រដ្ឋ​កាត់​ចូល​តំបន់ការពារបរិស្ថាន​នៅ​ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ។​ ​ ​ តាមការចុះផ្សាយដដែលឲ្យដឹងថា​ប្រជាពលរដ្ឋ​តំណាង​បាន​ប្រាប់​ថា​ផ្ទៃ​ដី ​១,៨១៥​ហិតា​នេះ​កាលពីមុន​ប្រជាពលរដ្ឋ​ ២​ភូមិ​មាន​ ភូមិ​ក្របៅ​ និង​ភូមិ​កំពង់​ក្រសាំង​ក្នុង​ឃុំ​ភ្នំ​លៀប​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ បាន​អាស្រ័យ​ផល​មាន​ដី​មួយ​ចំនួន​ធំ​ធ្វើស្រែ​មួយ​ចំនួន​តូច​ធ្វើ​ចំការ​។​ ​ ​ ការចុះផ្សាយបន្តថា​ក្រោយមក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កាត់​ចូល​ដី​តំបន់ការពារបរិស្ថាន​ជុំវិញ​បឹង​ទន្លេសាប​មាន​២តំបន់​ប៉ុនគ្នាមាន​ទំហំ​ ៥០៥​ហិតា​ និង​តំបន់មួយទៀតមាន​ផ្ទៃដី​ ១,៣១០​ហិតា​ ដែល​ជា​ដី​ប្រជាពលរដ្ឋ​អាស្រ័យ​ផល។ ការចុះផ្សាយបន្ថែមថា​ប្រជាពលរដ្ឋ​សំណូមពរ​ ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ជួយ​អន្តរាគមន៍​ជួយ​ឲ្យពលរដ្ឋទាំងនោះទទួល​បាន​ដី​ដែល​កាត់​ចូល​តំបន់ការពារបរិស្ថាន​...

រដ្ឋាភិបាលហាមឃោសនាបោះឆ្នោតសមាជិកព្រឹទ្ធសភាក្នុងតំបន់មួយចំនួននៅភ្នំពេញ

រដ្ឋាភិបាលបានចេញសេចក្ដីណែនាំមិនឲ្យមានការប្រមូលផ្តុំ និងធ្វើក្បួនដង្ហែ តាមតំបន់សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ សម្រាប់​ដំណើរការយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំង នីតិកាលទី៤ ឆ្នាំ២០១៨ ខាងមុខនេះ។ រដ្ឋបាលសាលារាជធានីភ្នំពេញបានចេញសេចក្ដីណែនាំមួយចុះថ្ងៃទី ២៤ ខែមករា ដោយ​ពុំអនុញ្ញាតឲ្យ​មានការ​ប្រមូល​ផ្តុំ និង​ធ្វើ​ក្បួន​ដង្ហែ តាមតំបន់សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ សម្រាប់យុទ្ធនាការ ឃោសនា​បោះ​ឆ្នោត ជ្រើសតាំងសមាជិក​ព្រឹទ្ធ​សភា នីតិកាលទី៤ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០ រហូតដល់​ថ្ងៃទី​២៣...

ក្រសួងសុខាភិបាលឲ្យប្រុងប្រយ័ត្នត្រីក្រពត ៣ប្រភេទដែលពុលបណ្ដាលឲ្យស្លាប់

ក្រសួងសុខាភិបាលអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបរិភោគចំណីអាហារ ជាពិសេសត្រីក្រពត ៣ប្រភេទដែលពុលបណ្ដាលឲ្យស្លាប់។ ការអំពាវនាវបែបនេះដើម្បីជៀសវាងបញ្ហាសុខភាព បន្ទាប់ពីមានករណីពុលត្រី​ក្រពតនៅខេត្តកោះកុង​បណ្ដាល​ឲ្យស្លាប់បុរសម្នាក់ និង​ពុលមានសភាពធ្ងន់ធ្ងរចំនួន ៩នាក់ផ្សេងទៀត​កាលពីពេល​ថ្មីនេះ។ កាលពីថ្ងៃទី ២២ ខែមករា ពលរដ្ឋនៅក្នុងភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ចំនួន ១០នាក់បានពុល​ត្រី​ក្រពត​បណ្ដាលឲ្យបាត់បង់ជីវិតម្នាក់ និង​ពុលធ្ងន់ធ្ងរបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យចំនួន ៩នាក់ផ្សេងទៀត។ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានជាថ្មីមួយចុះថ្ងៃទី ២៥ ខែមករានេះ ដើម្បីរំលឹក និង​ជំរុញ​ឲ្យ​ពលរដ្ឋ​មានការ​អនុវត្តនូវការបង្ការបញ្ហាសុវត្ថិភាពចំណីអាហារ និងប្រុងប្រយ័ត្នក្នុងការបរិភោគចំណីអាហារ ដើម្បី​ជៀស​វាងបញ្ហាសុខភាព និងជៀសវាងការបរិភោគត្រីក្រពតដែលអាច​បណ្ដាល​ឲ្យ​បាត់បង់អាយុជីវិត។ ក្រសួងក៏បានលើកឡើងដែរថាត្រីក្រពតនៅកម្ពុជាមានចំនួន ១០ ប្រភេទ...

គ.ជ.ប ថាពលរដ្ឋជាង ៨៤ ភាគរយមានឈ្មោះក្នុងបញ្ជីផ្លូវការ ឆ្នាំ២០១៧

បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះឆ្នោត ឆ្នាំ២០១៧ គណកម្មាធិការជាតិរៀបចំការ​បោះ​ឆ្នោត គ.ជ.ប ថាពលរដ្ឋជាង ៨៤ ភាគរយមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត​ផ្លូវការឆ្នាំ ២០១៧។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គជប ចុះថ្ងៃទិ ២៤ ខែ មករានេះដោយលើកឡើងថា​បន្ទាប់ពី​បាន​ធ្វើ​បច្ចុប្បន្ន​ភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះឆ្នោត ឆ្នាំ២០១៧ រួមទាំងការដោះស្រាយពាក្យបណ្តឹងរួចមក គ.ជ.ប​ថា​មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ សរុបចំនួន ៨ ៣៨០ ២១៧ នាក់ ស្មើនឹង...

ជនជាតិចិន ១២នាក់ត្រូវបានឃាត់ខ្លួនពីបទលួចឆ្លងដែន និងស្នាក់នៅធ្វើខុសច្បាប់

ជនជាតិ​ចិន​ចំនួន ១២ នាក់​ត្រូវ​បាន​​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​​លួចឆ្លង​ដែន និង​កំពុងស្នាក់នៅ​ធ្វើការងារ​ខុស​​ច្បាប់​នៅ​ភ្នំពេញ។ តាមការ​ចុះផ្សាយ​លើ​វេបសាយអ​គ្គស្នង​ការ​នគរបាល​ជាតិ​កាល​ពី​ព្រឹក​​ថ្ងៃ​​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៨​ ​បានឲ្យដឹងថា​សមត្ថកិច្ចចំរុះ បានចុះត្រួតពិនិត្យការដ្ឋានសំណង់ និងកន្លែងស្នាក់នៅរបស់ជនជាតិចិនដែលស្ថិតនៅផ្លូវ២៧៣ និង​ផ្លូវV១-១៣ សង្កាត់ទួល​សង្កែ ខណ្ឌឫស្សីកែវ ហើយបានឃាត់ខ្លួនជនជាតិចិនចំនួន ១២ នាក់ដែលគ្មានលិខិតឆ្លង​ដែន។ អគ្គស្នងការនគរបាលជាតិបន្តថាជាមួយគ្នានោះដែរក៏មានជនជាតិចិន ២២នាក់ទៀតមានលិខិតឆ្លងដែន តែមិន​មាន​សៀវភៅ​ការងារ​ក៏ត្រូវបានសមត្ថកិច្ច ដកហូតលិខិតឆ្លងដែន ហើយ បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្តនៃ​ច្បាប់​។ ​ថ្ងៃជាមួយគ្នានោះដែរកម្លាំង​នគរបាល​អន្តោ​ប្រវេសន៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ក៏បានឃាត់ ខ្លួន​ជន​ជាតិ​ចិនចំនួន ៥០...

ទូរស័ព្ទ Galaxy X បត់បានរបស់សាមសុង អាចមានរូបរាងដូចនេះ

សាមសុងបានទទួលពាក្យចចាមរ៉ាមថា នឹងកំពុងតែរៀបចំផែនការផលិតទូរស័ព្ទ ឆ្លាតវ័យដែលអាចបត់បាននៅឆ្នាំក្រោយនេះដែលគេហៅថា Galaxy X ។ ប៉ុន្តែប្រសិនបើការបែកធ្លាយនេះមានការបង្ហាញណាមួយ វាមើលទៅអាក្រក់បន្តិច ហើយធំ។ មនុស្សជាច្រើនបានលើកយកប៉ាតង់ ដែលបានបំពេញពីសាមសុងដែលបង្ហាញរបៀបដែល Galaxy X អាចដំណើការ។ ប៉ាតង់ស្នើអោយមានអេក្រង់ពីរ និងខ្សែអង់តែនដែលអាចភ្ជាប់បានជាមួយអេក្រង់ទាំងពីរ។ អេក្រង់ខាងឆ្វេងរំលេចឡើងដោយមានគែមស្តើងជុំវិញ ហើយពុំមានប៊ូតុងខាងក្រៅ ឡើយ។ ការបង្ហាញរូបភាពខាងស្តាំ តែមានការរចនាដូចទូរស័ព្ទឆ្លាតវ័យបែបបុរាណដែលមានប៊ូតុងចុចនៅខាងក្រៅខាងក្រោមវា។ ស៊ែនស៊័រមួយចំនួននៅខាងលើអេក្រង់បង្ហាញការមេរ៉ា និងស្គេនខាងមុខ រួមមានស្គេនប្រស្រីភ្នែក និងផ្ទៃមុខ។ ជាការពិត ក្រុមហ៊ុនធំៗដូចសាមសុងបំពេញបែបបទ សុំប៉ាតង់គ្រប់ពេលវេលា។...