ល្បែងបញ្ជល់មាន់ដុះស្លែ ចាប់ផ្ដេីមដំណើរការឡេីងវិញហេីយ បេីកដៃឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម លំហូរចូលមកលេង សុីសងខុសច្បាប់យ៉ាងគំហុក ខ្លះមានប៉ាស្ព័រខ្លះអត់ប៉ាស្ព័រ បង្កប់​ក្នុងកា​សុីណូ​អត់​ផ្លា​កយីហោ នៅ​ចំ​កណ្តាល​ក្រុង​បាវិត មិនទាន់ចាត់វិធានការបង្រ្កាប !

  ខេត្ត ​ស្វាយរៀង ៖ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត បានឲ្យដឹងថា ម្ចាស់​កាស៊ីណូ ចំណុច​ភូមិ​ ទួល​កន្តេី​យ​នៅ​ច្រក​ទ្វេភាគី​ព្រំដែន​ធ្លក បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ពី​គ្រប់ទិសទី និង​ជនជាតិវៀតណាម ខ្លះមានបា៉ស់ព័រខ្លះអត់បា៉ស់ព័រ ចូល​មកលេង​ល្បែង​បញ្ជាក់មាន់ទ្រង់ទ្រាយធំ យ៉ាង​ពពាក់ពពូន គ្មាន​ញញើត​អ្វី​ទាំងអស់​។​ ទោះបីសម្តេចមហាបវរធិបតី ហ៊ុន មា៉ណែតឲ្យប្រកាសបិទល្បែង នាពេលកន្លងមកថ្មីៗ នេះ បែរជាមន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់​សង្កាត់​​ ព្រមទាំង សមត្ថកិច្ច​ថ្នាក់ក្រុង​បាវិត បណ្ដែតបណ្ដោយ ឲ្យម្ចាស់កាស៊ីណូ​អត់​ផ្លាក​យីហោ​​ ចំណុចភូមិ​ទួល​កន្តេី​យ បេីកល្បែងបញ្ជាល់មាន់...

សមត្ថកិច្ចចម្រុះក្រុងកំពង់ឆ្នាំងសហការចុះធ្វើការផ្សព្វផ្សាយដល់បងប្អូនមានមុខរបរឆ្អើត្រីអោយមានការប្រុងប្រយ័ត្នចំបងអូសដុតឆ្អើត្រីខណះរដូវនេះមានខ្យល់ផង

  ខេត្តកំពង់ឆ្នាំង:;)នៅព្រឹកថ្ងៃទី២៦មករា២០២៤នេះអាជ្ញធក្រុងកំពង់ឆ្នាំងដឹកនាំក្រុមការងាដោយលោក ទូចលីហួត អភិបាលរងក្រុងកំពង់ឆ្នាំងនិងក្រុមការងារដោយសហការរជាមួយនគបាល.អាជ្ញាធសង្កាត់លោកមេភូមិបានធ្វើផ្សព្វផ្សាយនិងរអប់រំណែនាំដល់បងប្អូនដែលមានមុខរបរឆ្អើត្រីត្រូវមានគ្របៀប្រដាប់សម្រាប់បង្ការទប់ស្កាត់ហេតុការគ្រោះអគ្គីភ័យដែលបានកើតឡើងជាយថាហេតុអោយបានទាន់ពេលវេលាផងដែរ។ លោក ទូចលីហួត អភិបាលរងក្រុងកំពង់ឆ្នាំបានមានប្រសាសន៍លើកឡើងថាក្នុងពេលលោកបានដឹកនាំកម្លាំងចម្រុះខាងលើនេះដោយមានចង្អុលបង្ហាញពីឯកឧុត្ត ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនិងលោកអភិបាលក្រុងកំពង់ឆ្នាំងចុះធ្វើការផ្សព្វផ្សាយអប់រុំណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរឆ្អើត្រីចូលរួមបង្កាទប់ស្កាត់អោយបានទាំងអស់គ្នាជាមួយអាជ្ញាធមូលដ្ឋានដើម្បីទប់ស្កាត់គ្រាដែលរដូវប្រាំងរាំងស្ងួតនិងមានខ្យល់បក់មកខ្លាំងៗទៀតផង ។ លោក.ទូចលីហួត.អភិបាលរងក្រុងកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងទៀតថាទីតាំងដែលមានរោងឆ្អើត្រីទាំងធំនិងតូចមាន២៣កន្លែងស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង.ក្រុងនិងខេត្តកំពង់ឆ្នាំងដោយបានធ្វើការផ្សព្វផ្សាយអបរុំណែនាំដល់បងប្អូនប្រជាពលរដ្ឋមានមុខរបរឆ្អើត្រីត្រូវមានការប្រុងប្រយ័គ្រប់ៗត្នាដោយ១មានពាងទឹកដាក់ពេញៗ ២ត្រូវមានបំពង់ពន្លត់អគ្គីភ័យ(CO2) ៣ត្រូវមានទុយោបាញ់ទឹកជាប្រចាំ ៤នៅពេលធ្វើត្រីមិនត្រូវដើយចេញឆ្ងាយពីកន្លែងឆ្អើដាច់ខាត ៥ត្រូវមានបាវឬក្រណាត់ក្រាស់ៗ សម្រាប់ជ្រលក់ទឹកដើម្បីធ្វើការពន្លត់អគ្គីភ័យបឋម   ៦ក្រោយចប់រដូវឆ្អើត្រីត្រូវធ្វើការរុះរើចេញដោយមិនត្រូវទុកចោលឡើយ ។ លោក ទូចលីហួត អភិបាលរងក្រុងកំពង់ឆ្នាំងបានធ្វើការអំពាវនាបន្ថែមទៀតថានៅក្នុងភូមិកណ្តាលនេះមានទីតាំឆ្អចំនួន២៣កន្លែងបានធ្វើការផ្សព្វផ្សាយនេះនិងតម្រីវអោយម្ចាស់ចង្អើទាំ២៣កន្លែងដោយតម្រូវអោយធ្វើកិច្ចសន្យាទាំងអស់គ្នាដើម្បីអោយមានការប្រុងប្រយត្ន័ខ្ពស់ជាប់ជានិច្ចព្រោះខ្លាចកើតហានិភ័យណាមួយកើយឡើងជយថាហេតុ ផងដែរ  ៕

អាជ្ញាធរខេត្តកំពង់ធំ បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យទីតាំងព្រៃឡង់ក្នុងភូមិសាស្ត្រឃុំមានរិទ្ធ ស្រុកសណ្ដាន់

  (កំពង់ធំ)÷ កន្លងទៅថ្មីៗនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងចម្រុះ និងមន្ទីរពាក់ព័ន្ធចុះប្រតិបត្តិការពិនិត្យទីតាំងព្រៃឡង់ ជាធនធានធម្មជាតិ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តកំពង់ធំ ដើម្បីការពារព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទដែលរស់នៅក្នុងតំបន់ព្រៃឡង់ កុំឱ្យជនខិលខូចទៅកាប់បំផ្លាញ រុករាងទន្ទ្រានយកដីអាស្រ័យផល និងបរបាញ់សត្វ មកបម្រើប្រយោជន៍របស់ខ្លួននោះឡើយ ស្ថិតនៅភូមិសំអោង ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានលើកឡើងថា...

ពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង៨ នៃក្រុងស្ទឹងសែន និងលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន 

  (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឯកឧត្តម លោកជំទាវលោក លោកស្រីប្រធាន/អនុប្រធានទីជុំវិញខេត្ត កងកម្លាំងទាំងបី និងមន្ត្រីរាជការ ប្រមាណជាង២៥០នាក់បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង៨ នៃក្រុងស្ទឹងសែន និងលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បានលើកឡើងថា រដ្ឋបាលក្រុងស្ទឹងសែនមានក្រុមប្រឹក្សាសរុប១៧រូប...

សន្និបាតបូកសរុបរបស់សមាគមម៉ូស្លីមអាម៉ាឌីយ៉ាកម្ពុជាលើកទី ១៧នៅខេត្តកំពង់ឆ្នាំង

  ខេត្តកំពង់ឆ្នាំង:)ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធី បើកសន្និបាត ប្រចាំឆ្នាំលើកទី ១៧ របស់សមាគមអូស្លីមអាម៉ាឌីយ៉ា កម្ពុជានៅរសៀលថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២៤  ចុងសប្តារ៍កន្លងទៅលោក សាន់ យូ  អភិបាលរងខេត្តមានប្រសាសន៍ថា បងប្អូនសាសនិកឥស្លាមទាំងអស់នៅតែចាំមិនភ្លេច ដែលសាសនាឥស្លាមយើងក៏ដូចជាសាសនាដទៃទៀតជួបការលំបាកខ្លាំងណាស់ក្នុងសម័យខ្មែរក្រហម ប៉ុល ពត គឺគ្មានសិទ្ធិសេរីភាព គ្មានព្រះវិហារគ្មានវត្តអារាម គ្មានការជួបជុំធ្វើបុណ្យទានដូចសព្វថ្ងៃនេះទេ។ ដូច្នេះកុំភ្លេចនូវគុណបំណាច់ដ៏ធំធេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលជាស្ថាបនិកសន្តិភាពនិងការរីកចម្រើនរបស់ប្រទេសកម្ពុជា។ អភិបាលរងខេត្ត បានបន្តថាសន្និបាតថ្ងៃនេះមានគោលបំណងពីរសំខាន់ៗទីមួយគឺដើម្បីពង្រឹងនូវគោលជំនឿផ្នែកសាសនាឥស្លាមនិងទី ២គឺ ផ្នែកមនុស្សធម៌ដែលជាការងារចាំបាច់ក្នុងសង្គមជាតិ។ ហើយគោលបំណងទាំងពីរនេះមានសារៈសំខាន់ចាំបាច់ដូចគ្នាពីព្រោះសាសនាក៏បានរួមចំណែកជួយកសាង និងអភិវឌ្ឍន៍ខាងផ្លូវចិត្តឲ្យមានភាពនិងនរ...

អភិបាលរងខេត្តកំពង់ធំជំរុញឲ្យសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ អនុវត្តឱ្យបាននៅគោលការណ៍៩ ចំណុចសំខាន់ៗ

  (កំពង់ធំ) ៖ ឯកឧត្តម ចាន់ តារា អភិបាលរងខេត្តកំពង់ធំជំរុញឲ្យសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តអនុវត្តឱ្យបាននៅគោលការណ៍ ៩ចំណុចសំខាន់ៗ។ ឯកឧត្តមថ្លែងក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សាសមាគម របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ធំ លើកទី៥ អាណត្តិទី៣ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដោយមានកិច្ចសហការជាមួយសមាគមក្រុមប្រឹក្សាមូលដ្ឋាន និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន...

សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព

  ខេត្តកំពង់ធំ​ ៖ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និង គោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាពបានធ្វើឡើងនាព្រឹកថ្ងៃទី ២០​ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព​ ឯកឧត្តម​ លី​ វេត អភិបាលរងខេត្ត​កំពង់ធំ និង លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម...

មន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ រៀបចំពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាទមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១នៅស្រុកស្ទោង

  (កំពង់ធំ)÷ ព្រះគ្រូទេពសត្ថាបារមី សៀង សុខ ព្រះ មេគណខេត្ត ជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយសំវរ:(ហៅវត្តកំពង់ធំ) លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកគង់ សំ អាត  អភិបាលរងស្រុក តំណាង លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាទមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នៅវត្តឃ្លាំងខ្មូត ស្ថិតនៅក្នុងឃុំប្រឡាយ...

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុករ៉ាប៊ុន ទេសរដ្ឋមន្ត្រីប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទនិងជាគណ:កម្មធិការជាតិជម្រុញភូមិមួយផលិផលមួយបានដឹកនាំក្រុមការងារចុះពិនិត្យនិងសង្គ្រោះបន្ទាន់ស្រូវរបស់បងប្អូនប្រជាពលរដ្ឋឃុំខុនរ៉ងនៃស្រុកបរិបូណ៍

  ខេត្តកំពង់ឆ្នាំង:;)ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងដឹកនាំដោយផ្ទាល់នូវការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ចុះពិនិត្យស្ថានភាពទឹក និងដឹកនាំដោយផ្ទាល់នូវការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នេះ ដោយមានការចូលរួមពី លោក សាន់...

បើកបរលឿនជ្រុលទៅបុករង្វង់មូលយាយទេព និងបន្តបុករបងផ្ទះប្រជាពលរដ្ឋខូចខាតយ៉ាងដំណំ រងរបួសធ្ងន់ស្រាលបីនាក់

  (បាត់ដំបង)! មនុស្សប្រុសស្រីចំនួន០៣នាក់បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍រថយន្តសេរីទំនើប០១គ្រឿងដែលបើកបរក្នុងល្បឿនលឿនជ្រុលទៅបុករង្វង់មូលយាយទេព និងបន្តបុករះរបងផ្ទះនិងដើមឈើរបស់ពលរដ្ឋនៅវេលាម៉ោង ០៣និង០០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចរង្វង់មូលយាយទេព ស្ថិតក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តសេរីទំនើបម៉ាក LEXUS.RX330ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2P-6818 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរប្រុសស្រី០២នាក់ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុករង្វង់មូលយាយទេពនិងបន្តទៅបុករះរបងផ្ទះ និងដើមឈើប្រជាពលរដ្ឋបណ្តាលអោយដួលរលំ រងរបួសធ្ងន់ស្រាលទាំងបីនាក់ ចំណែករថយន្តខូចខាតយ៉ាងដំណំ។ ក្រោយពេលកើតហេតុ...