រុស្ស៊ីនិងអ៊ុយក្រែនឯកភាពលើបទឈប់បាញ់ពេញលេញនៅដំណាច់ឆ្នាំ

10

មេដឹកនាំរុស្ស៊ីនិងអ៊ុយក្រែនបានព្រមព្រៀងអនុវត្តបទឈប់បាញ់ពេញលេញនៅភាគខាងកើតអ៊ុយក្រែននៅដំណាច់ឆ្នាំ។

កិច្ចព្រមព្រៀងត្រូវបានសម្រេចនៅថ្ងៃច័ន្ទនៅទីក្រុងប៉ារីសក្នុងកិច្ចប្រជុំកំពូលរវាងប្រទេសទាំងពីរបូកបារាំងនិងអាល្លឺម៉ង់។

មេដឹកនាំទាំងនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថាអ៊ុយក្រែននិងក្រុមបំបែកខ្លួននិយមគាំទ្រដោយទី្រក្រុងម៉ូស្គូនឹងអនុវត្តបទឈប់បាញ់និងជំរុញឱ្យមានការផ្លាស់ប្តូរទណ្ឌិតទាំងអស់ចេញពីជម្លោះនៅចុងឆ្នាំ ២០១៩។

ភាគីទាំងពីរបានប្រយុទ្ធគ្នានៅភាគខាងកើតអ៊ុយក្រែនអស់រយៈពេលជាង ៥ ឆ្នាំមកហើយ។ មនុស្សប្រហែល ១៣.០០០ នាក់បានស្លាប់នៅក្នុងជម្លោះនេះ។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រាប់អ្នកសារព័ត៌មានថាកិច្ចពិភាក្សាបានទទួលផ្លែផ្កា។ លោកបាននិយាយថាបណ្តាប្រទេសនានាបានធ្វើឱ្យមានការរីកចម្រើននៅក្នុងតំបន់ដែលមានបញ្ហាជាច្រើនឆ្នាំមកហើយ។

ទោះយ៉ាងណា ជាក់ស្តែងរុស្ស៊ីនិងអ៊ុយក្រែនបានបរាជ័យក្នុងការផ្សារភ្ជាប់ភាពមិនស្របគ្នារបស់ពួកគេលើស្ថានភាពនៃភាគខាងកើតអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក​ Vladimir Putin បាននិយាយថាអ៊ុយក្រែនគួរតែផ្លាស់ប្តូររដ្ឋធម្មនុញ្ញរបស់ខ្លួននិងផ្តល់ឱ្យតំបន់នេះនូវកម្រិតស្វ័យភាពខ្ពស់។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថាប្រទេសរបស់លោកនឹងមិនក្លាយជាសហព័ន្ធរដ្ឋទេ។ លោកបាននិយាយថានេះជាគោលការណ៍ដែលលោកនឹងមិនផ្លាស់ប្តូរទេ៕