iPhone X ធ្វើអោយចំណែកទីផ្សារនៅសហរដ្ឋអាមេរិកក្នុងត្រីមាសទី៤ របស់ Apple កើន ១៧% លើសពីឆ្នាំមុន

133

iPhone X ជាទូរស័ព្ទដែលត្រូវបានផលិតឡើងក្នុងត្រីមាសទី៤ ក្នុងឆ្នាំ ២០១៧ សម្រាប់គម្រប់ខួបទី១០ឆ្នាំ ​ដែលបានដាក់លក់នៅសប្តាហ៍ទី១​ ខែវិច្ឆិកា ហើយបានជួយអោយចំណែកទីផ្សារនៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុន Apple កើនឡើងជាបន្តបន្ទាប់ ១០% អំឡុងបីខែមុន។ ក្រុមហ៊ុន iPhone បានដឹងថាភាគហ៊ុនរបស់ទីផ្សារស្មាតហ្វូនរបស់អាមេរិកបានកើនឡើងដល់ ៣៩% ពី​២៩% អំឡុងត្រីមាសទី៣។  នៅលើមូលដ្ឋានមួយឆ្នាំពីមួយឆ្នាំទៅមួយឆ្នាំ ចំណែកទីផ្សារក្នុងត្រីមាសទី៤ របស់ iPhone បានកើនរហូតដល់ ១៧% ។

ក្រុមហ៊ុន Apple បាននាំមុខក្រុមហ៊ុន សាមសុង ៧% ចាប់ពីខែតុលារហូតដល់បំណាច់ឆ្នាំមុន។ ផលិតផលរបស់ក្រុមហ៊ុន Apple ដែលធ្វើអោយចំណែកទីផ្សារកើនឡើងនៅត្រីមាសទី៤ គឺទូរស័ព្ទ iPhone X បានបង្កើនចំនួនអ្នកប្រើប្រាស់ Android ផ្លាស់ប្តូមកប្រើ iOS វិញ។

មិនមានក្រុមហ៊ុនវិភាគណាមួយបង្ហាញចំនួននៅឡើយទេ ទិន្នន័យបានបង្ហាញថាក្រុមហ៊ុន iPhone ខ្លាំងក្នុងត្រីមាសទី៤។ ឧទាហរណ៍នៅក្នុងសប្តាហ៍ដែលជិតដល់បុណ្យ Christmas ក្រុមហ៊ុន Apple បានគ្រប់គ្រងតំណែងលើឧបករណ៍ថ្មីៗដែលបានដាក់លក់ ខណៈរបាយការណ៍បានបង្ហាញថាជាម៉ូដែលស្មាតហ្វូនដែលដាក់លក់លំដាប់ទី៣ នៅក្នុងសហរដ្ឋអាមេរិកអំឡុងខែវិច្ឆិការបស់ iPhone ម៉ូដែលឆ្នាំ ២០១៧  (iPhone X, iPhone 8 Plus, iPhone 8)៕