Google ប្រកាសចេញ Pixelbook ជំនាន់ថ្មីស្របគ្នាជាមួយទូរស័ព្ទ Pixel 3

29

កាលពីខែឧសភា យើងឮពាក្យចចាមអារ៉ាមថាក្រុមហ៊ុន Google កំពុងរៀបចំបង្ហាញ Smartwatch ដំបូងរបស់ខ្លួន។ ឧបករណ៍ពាក់បាននេះត្រូវបានគេរំពឹងថានឹងនាំមកនូវម៉ាក Pixel នឹងមកដល់ជាមួយទូរស័ព្ទត្រកូល Pixel 3 និង Pixel 3 XL នៅក្នុងខែតុលា។

ព័ត៌មានចុងក្រោយបំផុតពី Evan Blass នៅលើ Twitter គឺខ្សែរស្រឡាយផលិតផលទូរស័ព្ទទាំងពីរនេះក៏នឹងត្រូវបានអមមកជាមួយកុំព្យួទ័រ Pixelbook ជំនាន់ទី 2 ជាមួយនឹងគែមតូចជាង។

វាប្រហែលជាលឿនពេកសម្រាប់លក្ខណៈពិសេស ប៉ុន្តែកុំទ្យូទ័រ Pixelbook ថ្មីនេះទំនងជានឹងដំណើរការ Chrome OS នៅលើ Chipset ARM Intel ចុងក្រោយបង្អស់ ឬ បន្ទះឈីប Qualcomm ARM ហើយនឹងគាំទ្រ Google Assistant។

ទូរស័ព្ទ Pixel ថ្មីជាធម្មតាមកដល់នៅសប្ដាហ៍ទី1នៃខែតុលា ហើយនេះគឺជាពេលដែលយើងគួរមើលកុំព្យូទ័រ Pixelbook ផងដែរ។ កាលពីឆ្នាំមុនយើងបានឃើញការបង្ហាញខ្លួនរបស់ Pixel Buds ហើយមានលទ្ធភាពដ៏ធំមួយដែលយើងអាចមើលឃើញកំណែថ្មីដែលមានថ្មបានធ្វើបច្ចុប្បន្នភាពនិងការគាំទ្រដល់ការបកប្រែផ្ទាល់៕