ថ្លៃដើមផលិតរបស់ Galaxy S10+ ប្រហែល 420 ដុល្លារ

57

អ្នកជំនាញនៅ TechInsight បានធ្វើការស្រាវជ្រាវលើទូរស័ព្ទ Samsung Galaxy S10+ និងបានចេញនូវតម្លៃប៉ាន់ស្មានវត្ថុធាតុដើមសម្រាប់ផលិតស្មាតហ្វូននេះបន្ទាប់ពីរុះរើគ្រឿបង្គុំទូស័ព្ទ។ ការគណនាថ្លៃដើមរបស់ពួកគេឃើញថាកំពូលស្មាតហ្វូននេះចំណាយសរុបអស់ 420 ដុល្លារ។ឥឡូវនេះ មុនពេលដែលយើងឈានទៅមើលការសង្ខេបតាមប្រភេទនិមួយៗ នេះគ្រាន់តែជាការចំណាយនៃគ្រឿងផ្សំហើយដែលមាននៅក្នុង S10+ ហើយមិនរួមបញ្ចូលការអភិវឌ្ឍន៍និងស្រាវជ្រាវនិងទីផ្សារនិងអ្វីៗដែលមិនទាន់បានរៀបរាប់។

ជាមួយគ្នានោះ ការប៉ាន់ស្មានបង្ហាញថាអេក្រង់ជាសមាសធាតុដែលមានតំលៃថ្លៃបំផុតតែមួយគត់គឺ 86,50 ដុល្លារ ខណៈដែល chipset មានតម្លៃថ្លៃបន្ទាប់ 70,50 ដុល្លារ។ ការចំណាយរួមគ្នាទាំងពីរនេះនៅមិនទាន់ប្រែប្រួលនៅឡើយទេបើប្រៀបធៀបទៅនឹង S9+ ដែលមានអេក្រង់ថ្លៃជាង 9 ដុល្លារ ប៉ុន្តែ Exynos 9820 ថ្មី ពិតជាមានតម្លៃថោកជាង 10 ដុល្លារដោយសារតែការធ្លាក់ចុះនៃបន្ទះគ្រឿង Semiconductor។ទន្ទឹមនឹងនេះដែរ តម្លៃ RAM និងអង្គផ្ទុកទិន្នន័យនៅដដែលនៅតែមានតម្លៃ 50.50 ដុល្លារ ប៉ុន្ដែឥឡូវនេះវាមាន RAM ទំហំ 8GB និងមានអង្គចងចាំទំហំ 128GB បើប្រៀបធៀបទៅនឹងទំហំ 6GB / 64GB នៅលើ S9 +។

កាមេរ៉ា 5 នៅលើ S10+ បន្ថែមចំណាយសរុបរហូតដល់ $ 56.50៕