ទូរស័ព្ទ Pixel 6 និង Pixel 6 Pro នឹងបង្ហាញខ្លួននៅថ្ងៃទី 19 ខែតុលា

8

ថ្ងៃនេះ ក្រុមហ៊ុន Google បានប្រកាសថាខ្លួននឹងរៀបចំព្រឹត្តិការណ៍បង្ហាញទូរស័ព្ទ Pixel ក្នុងរដូវស្លឹកឈើជ្រុះនៅថ្ងៃអង្គារទី 19 ខែតុលា។ ក្រុមហ៊ុននឹងប្រកាសបញ្ចេញទូរស័ព្ទ​ Pixel 6 និង Pixel 6 Pro​ នៅក្នុងព្រឹត្តិការណ៍នេះ។

នេះទំនងជាព្រឹត្តិការណ៍ Pixel តែមួយគត់ដែលជាការខុសប្លែកពីព្រឹត្តិការណ៍មុនៗ ដែលឃើញមានទូរស័ព្ទ Pixel បង្ហាញខ្លួនជាមួយផលិតផលរបស់ Google ជាច្រើន។ទោះយ៉ាងណាក៏ដោយវាអាចទៅរួចដែលយើងនឹងឃើញកាលបរិច្ឆេទការបង្ហាញខ្លួនជាផ្លូវការសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android 12 លើទូរស័ព្ទ Pixel នៅក្នុងព្រឹត្តិការណ៍នេះ។ រហូតមកដល់ពេលនេះក្រុមហ៊ុន  Google ទើបតែបញ្ចេញប្រព័ន្ធប្រតិបត្តិការ Android 12 ជា AOSP ប៉ុន្តែបានផ្តល់ជូនតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះដែលជាពេលវេលាកំណត់សម្រាប់ការធ្វើបច្ចុប្បន្នភាព Android 12 សម្រាប់ Pixel និងឧបករណ៍ OEM ផ្សេងៗទៀត។ទូរស័ព្ទ Pixel 6 នឹងក្លាយជាទូរស័ព្ទដំបូងគេបង្អស់ដែលបំពាក់បន្ទះឈីប Tensor នៅរបស់ក្រុមហ៊ុន Google រួមជាមួយការរចនាបែបទំនើបនិងបំពាក់កាមេរ៉ាថ្មីដោយប្រើស៊ែនស៊័ររបស់ក្រុមហ៊ុន Samsung។ ពួកវាក៏នឹងក្លាយជាទូរស័ព្ទដំបូងគេដែលចាប់ផ្តើមជាមួយប្រព័ន្ធប្រតិបត្តិការ Android 12។ តម្លៃនិងការអាចរកទិញបាននឹងត្រូវបង្ហាញនៅក្នុងព្រឹត្តិការណ៍បើកដំណើរការ៕