ទូរស័ព្ទ iPhones លែងដើរយឺតទៀតហើយ បន្ទាប់ពី iOS ធ្វើបច្ចុប្បន្នភាព

58

ប្រសិនបើលោកអ្នកខកបំណងជាមួយការសម្រេចចិត្តរបស់ក្រុមហ៊ុន Apple ដែលធ្វើអោយទូរស័ព្ទ iPhone ដើរយឺត ការធ្វើបច្ចុប្បន្នភាពទៅកាន់ iOS 11 ឆាប់ៗនេះនឹងធ្វើអោយលោកអ្នកសប្បាយចិត្តជាមិនខាន។ អគ្គនាយកក្រុមហ៊ុន Apple លោក  Tim Cook បាននិយាយនៅសប្តាហ៍នេះថាក្រុមហ៊ុនកំពុងតែសស្រាក់សស្រាំរៀបចំដាក់ជូនការធ្វើបច្ចុប្បន្នភាពទៅកាន់ iOS 11 ដែលនឹងអនុញ្ញាតអោយការប្រើប្រាស់ទូរស័ព្ទរបស់ពួកគេដោយគ្មានការអាក់រអួលទៀតទេ។

ជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាព Software នឹងផ្តល់តំណឹងដល់អ្នកប្រើប្រាស់នៅពេលទូរស័ព្ទ iPhone របស់ពួកគេកាត់បន្ថយតំណើរកាដោយស្វ័យប្រវត្តិ នេះបើតាមការផ្តល់ព័ត៌មានពីលោក Cook។

ការធ្វើបច្ចុប្បន្នភាពស្ថិតក្នុងការឆ្លើយតបទៅនឹងប្រតិកម្មពីអតិថិជនដែលក្រុមហ៊ុន Apple ធ្វើអោយទូរស័ព្ទ iPhone ស៊េរីចាស់ដើរយឺត។ ក្រុមហ៊ុនក៏ផ្តល់ជូនកម្មវិធីបញ្ចុះតម្លៃលើការប្តូថ្មទូរស័ព្ទដែលអ្នកគ្រប់ៗគ្នាមាន iPhone 6 លោកអ្នកអាចនឹងទទួលបាននូវអត្ថប្រយោជន៍ពីវា។

Cook បាននិយាយថា “យើងកំពុងតែផ្តល់ជូននូវការមើលឃើញនូវសុខភាពថ្មទូរស័ព្ទរបស់ពួកគេ ដូច្នេះវាពិតជាមានតម្លាភាពណាស់ដែលវាមិនធ្លាប់មានពីមុនមក”។

ក្រុមហ៊ុន Apple មិនបានផ្តល់ព័ត៌មានថានៅពេលពេលណាដែល iOS 11 អាចធ្វើបច្ចុប្បន្នភាពបានទេ ក៏ប៉ុន្តែអ្នកប្រើប្រាស់ទំនងជាចាំវារហូតខែកុម្ភៈ ឬខែមិនា៕