Sony បង្ហាញស៊ែនស៊័រចាប់រូបភាព IMX686 ថ្មីគំរូដំបូងនៅក្នុងវីដេអូផ្សព្វផ្សាយ

20

ក្រុមហ៊ុន Sony បានបង្ហោះវីដេអូសាកល្បងមួយសម្រាប់ស៊ែនស៊័រ IMX686 ដែលនឹងមកដល់នាពេលខាងមុខនេះ – ជាឧបករណ៍ជំនាន់ក្រោយរបស់ IMX588 ដែលមានប្រជាប្រិយភាពខ្ពស់ដែលស្ថិតក្នុងចំណោមស៊ែនស៊័រចាប់រូបភាព 48 មេហ្គាភិចស៊ែលដំបូង។ វិដេអូ Teaser មិនបង្ហាញ resolution របស់ស៊ែនស៊័រចាប់រូបភាពថ្មីទេ ប៉ុន្តែផ្អែកលើពាក្យចចាមអារាមអំពីទូរស័ព្ទដែលរំពឹងថានឹងប្រើវា រំពឹងថានឹងមាន 60-64 មេហ្គាភិចស៊ែល។អ្នកអាចចូលមើលវីដេអូដូចខាងក្រោមនេះ។ អត្ថបទដែលភ្ជាប់មកជាមួយនៅក្នុងការបង្ហោះរបស់ Sony បង្ហាញពីរឿងមួយដែលស៊ែនស៊័រចាប់រូបភាពនេះនឹងត្រូវបានបញ្ចេញនៅឆ្នាំ ២០២០។

វីដេអូនេះក៏បង្ហាញពីរូបភាពដែលថតជាមួយស៊ែនស៊័រប៉ុន្តែក្រុមហ៊ុនមិនបានផ្សព្វផ្សាយការរូបថតជាមួយ resolution ពេញលេញទេ។ ប្រសិនបើអ្នកឆ្ងល់ពីរបៀបដែលក្រុមហ៊ុន Sony ចាប់យករូបថតដោយស៊ែនស៊័រដែលមិនមាននៅក្នុងទូរស័ព្ទនៅឡើយវាបានប្រើបន្ទះគំរូភ្ជាប់ទៅនឹងកុំព្យូទ័រ (ទូរស័ព្ទដែលបានឃើញនៅក្នុងវីដេអូគឺគ្រាន់តែតួរទូរស័ព្ទទេ)។

នេះគឺជារូបថតពីវីដេអូហើយជាថ្មីម្តងទៀតវាមិនមាន resolution ពេញលេញទេ៖