Sony បង្ហាញវីដេអូផ្សព្វផ្សាយពីមុខងារកាមេរ៉ាទូរស័ព្ទ Xperia 1 ជំនាន់ថ្មី

32

ទូរស័ព្ទ Sony Xperia 1 បានចេញលក់កាលពីម្សិលមិញជាមួយនឹងអេក្រង់ OLED 21: 9 របស់ខ្លួនជាមួយនឹងគុណភាពបង្ហាញរូបភាពកម្រិត 4K និងកាមេរ៉ាបីគ្រាប់។ ក្រុមហ៊ុន Sony កំពុងប្រជែងលើមុខងារកាមេរ៉ាកំពូលទូរស័ព្ទចុងក្រោយរបស់ខ្លួននិងបានចេញវីដេអូផ្សព្វផ្សាយជាច្រើនក្នុងគោលបំណងស្វែងរកជម្រើសឈានមុខគេទាំងអស់ដែលត្រូវបានស្រាវជ្រាវរកឃើញនៅក្នុងផ្នែកកាមេរ៉ារបស់ទូរស័ព្ទ Xperia 1។

Cinema Pro គឺជាផ្នែកមួយនៃលក្ខណៈពិសេសដែលមានគោលបំណងដើម្បីជួយឱ្យវីដេអូមើលទៅកាន់តែដូចធម្មជាតិជាមួយនឹងសម្លេងដូចក្នុងរោងភាពយន្ត។ ការកំណត់ជាមុនពណ៌នឹងធ្វើការរួមគ្នាជាមួយការចាប់យកវីដេអូខ្នាតភាពយន្តទុកជាមុនជាមួយ 24 frame-rate និងល្បឿន Shutter ផ្សេងៗគ្នាសម្រាប់វីដេអូ Highlights ដែលត្រូវបានរក្សាទុកនិង Shadows ដែលផ្តល់លទ្ធផលល្អពិសេសប្រសើរជាងមុន។ អ្នកដែលចូលចិត្តថតខ្សែភាពយន្តក៏នឹងទទួលបានជម្រើសដើម្បីជ្រើសរើសកាមេរ៉ាបីដើម្បីថត។

លក្ខណៈពិសេសដែលវីដេអូបានផ្សព្វផ្សាយមួយទៀតគឺ Optical Steady Shot ដែលប្រើប្រព័ន្ធ hybrid OIS / EIS សម្រាប់វីដេអូដែលគ្មានរង្គើឬញ័រ។ ក្រុមហ៊ុនផលិតទូរស័ព្ទភាគច្រើនបានផ្តល់នូវលក្ខណៈរក្សាលំនឹងស្រដៀងគ្នានេះដែរ ប៉ុន្តែក្រុមហ៊ុន Sony អះអាងថាកាមេរ៉ារបស់ខ្លួនមានគុណភាពខ្ពស់ជាងគេ។

ប្រសិនបើអ្នកចង់ដឹងបន្ថែមអំពីទូរស័ព្ទ Xperia 1 និងមុខងារកាមេរ៉ារបស់វា សូមពិនិត្យមើលការធ្វើ Review ផ្ទាល់ដៃរបស់យើងហើយរំពឹងថានឹងធ្វើ Review ឡើងវិញដោយពេញលេញនាពេលឆាប់ៗនេះ៕