លក្ខណៈពិសេសរបស់កាមេរ៉ា 6 គ្រាប់របស់ទូរស័ព្ទ  Sony ត្រូវបានបង្ហាញ

15

កាលពីសប្តាហ៍មុនយើងបានដឹងថាក្រុមហ៊ុន Sony កំពុងតែធ្វើការលើទូរស័ព្ទស្មាតហ្វូន Xperia ជាមួយកាមេរ៉ាសរុបចំនួនប្រាំបីគ្រាប់គឺនៅខាងមុខចំនួនពីរគ្រាប់និងប្រាំមួយគ្រាប់នៅខាងក្រោយ។ លើកមុនយើងមិនមានព័ត៌មានណាមួយពីការអះអាងទាំងនេះលើស្មាតហ្វូននោះទេ ប៉ុន្តែឥឡូវនេះការលេចធ្លាយថ្មីមួយមានបំណងបំពេញចន្លោះខ្វះខ្វាតនៃព័ត៌មានលើកមុន។ប្រភពបានអះអាងថាស្មាតហ្វូន Xperia នឹងមានកាមេរ៉ាទំហំ 10MP នៅផ្នែកខាងមុខជាគូជាមួយកាមេរ៉ា 0.3MP ToF។ ហើយនៅផ្នែកខាងក្រោយវានឹងមានកាមេរ៉ាទំហំ 48MP ដែលមាន aperture F1.2/2.4។ ហើយវាក៏មានកាមេរ៉ា 12MP ដែលនឹងមាន aperture F1.2/2.4 ផងដែរ។

ការតម្លើងកាមេរ៉ា 6 គ្រាប់នេះក៏នឹងរួមបញ្ចូលនូវការមេរ៉ា 0.5MP ToF ជាមួយនឹងកាមេរ៉ាផ្សេងៗទៀតដែលមាន resolution 20MP 8MP និង 16MP  ដែលទាំងអស់មាន aperture F2.4។

ស៊ែនស៊័រសំខាន់ៗនិង ToF នៅក្នុងប្រព័ន្ធកាមេរ៉ានេះទំនងជាមាន wide-angle និង telephoto។ ប៉ុន្តែមិនមានព័ត៌មានអំពីគោលបំណងនៃកាមេរ៉ាដែលនៅសល់ពីរទេ។

ដោយបាននិយាយថាលក្ខណៈពិសេសទាំងនេះមិនគួរត្រូវបានគេចាត់ទុកថាជាព័ត៌មានជាក់លាក់ទេរហូតដល់មានភស្តុតាងរឹងមាំបន្ថែមទៀតដើម្បីគាំទ្រពួកវា៕