ចំនួនអ្នកស្លាប់ដោយសារព្យុះ​ Hagibis ឡើងដល់ ៨០ នាក់

15

សារព័ត៌មាន NHK បានដឹងថាចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះ Hagibis បានកើនឡើងដល់ ៨០ នាក់ហើយនិង ១១ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

ខេត្តដែលរងគ្រោះខ្លាំងជាងគេគឺ  Fukushima ដែលមានមនុស្សស្លាប់ចំនួន ៣០ នាក់។

ខេត្ត Miyagi នៅពីក្រោយដែលមានចំនួន ១៧​ នាក់ ខេត្ត​ Kanagawa មានចំនួន ១៤​ នាក់ ខេត្ត Tochigi និង Gunma ដែលខេត្តនិមួយៗមាន ៤ នាក់។ ខេត្ត Nagano មាន ៣ នាក់  និង ខេត្ត Saitama  Iwate និង Ibaraki មានពីរនាក់ និង Shizuoka  និង Chiba ដែលមានអ្នកស្លាប់ម្នាក់ក្នុងខេត្តនិមួយៗ។

មនុស្សចំនួន ៣៩៨ នាក់បានរងរបួសនៅក្នុងខេត្តចំនួន ៣៣៕