ពិធីបុណ្យ Kumbh Mela សាសនាហិណ្ឌូចាប់ផ្តើម

29

ពិធីបុណ្យសាសនាហិណ្ឌូដែលត្រូវបានគេស្គាល់ថាជាការប្រមូលផ្តុំតាមបែបសាសនាដ៏ធំបំផុតរបស់ពិភពលោកបានចាប់ផ្តើមនៅក្នុងប្រទេសឥណ្ឌា។ មនុស្សជាង 100 លាននាក់មកកាន់ទន្លេគង្គារៀងរាល់ឆ្នាំសម្រាប់ពិធីបុណ្យនេះ។

ពិធីបុណ្យនេះដែលត្រូវបានគេហៅថា “Kumbh Mela” ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅក្នុងកន្លែងសក្ការបូជាមួយក្នុងចំណោមទីសក្ការទាំង 4 របស់សាសនាហិណ្ឌូ។ ឆ្នាំនេះវាត្រូវបានគេធ្វើឡើងនៅក្នុងទីក្រុង Prayag ភាគខាងជើងដែលកាលពីមុនជា Allahabad ជាលើកដំបូងក្នុង    រយៈពេល 6 ឆ្នាំ។ កន្លែងនេះត្រូវបានគេនិយាយថាជាកន្លែងសំខាន់បំផុតក្នុងចំណោមកន្លែងទាំងបួន។

ទន្លេគង្គាគឺជាទន្លេដ៏ពិសិដ្ឋមួយចំពោះអ្នកកាន់សាសនាហិណ្ឌូ។ វាត្រូវបានគេជឿថាមនុស្សអាចលាងសំអាតអំពើបាបរបស់ពួកគេដោយងូតទឹកនៅក្នុងទន្លេអំឡុងពិធីបុណ្យនេះ។

នៅថ្ងៃដំបូងនៅថ្ងៃអង្គារ មនុស្សជាច្រើនមកពីទូទាំងប្រទេសបានកំពុងអធិស្ឋានដោយជ្រមុជទឹកខ្លួនឯងនៅក្នុងទន្លេ ឬលាងមាត់។

ពិធីបុណ្យ Kumbh Mela បន្តរហូតដល់ដើមខែមីនា។

សហគមន៍ជាតិនិយមហិណ្ឌូគឺជាមូលដ្ឋានគាំទ្រដ៏សំខាន់របស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Narendra Modi។

គណបក្សកាន់អំណាចបានរាយការណ៍ថាបានចំណាយថវិកាយ៉ាងច្រើនដើម្បីបង្កើនទីកន្លែងស្នាក់នៅសម្រាប់ពួកអ្នកធម្មយាត្រាហិណ្ឌូចំពោះពិធីបុណ្យ Kumbh Mela ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការគាំទ្រមុនការបោះឆ្នោតសកលដែលនឹងត្រូវធ្វើឡើងនៅខែឧសភា៕