ភរិយារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ

20

ភរិយារបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu លោកស្រី Sara ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំអំពីការប្រើប្រាស់ថវិការរដ្ឋដោយខុសឆ្គង។

ក្រសួងយុតិ្តធម៌បានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកស្រី Sara ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ថវិការសាធារណៈ តាមរយៈការបញ្ជារទិញអាហាររាប់រយដោយក្លែងបន្លំទៅអោយលំនៅដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីដែលមានតម្លៃជាង 100,000 ដុល្លារខណៈពេលដែលមានរបាយការណ៍មិនត្រឹមត្រូវដែលថាចុងភៅមិនបានចម្អិនទេ។

អតីតអនុប្រធាននាយកដ្ឋានលំនៅឋានរបស់នាយករដ្ឋមន្ត្រីក៏ត្រូវបានចោទប្រកាន់ផងដែរនៅក្នុងករណីនេះ។

លោកស្រី Sara បានប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនពីឥរិយាបថរំលោភបំពាននិងការរស់នៅយ៉ាងខ្ជះខ្ជាយក្នុងលក្ខណៈមួយដែលមិនប៉ះពាល់ដល់សាធារណជនទូទៅ។

លោកនាយករដ្ឋមន្ត្រីក៏ប្រឈមមុខនឹងការស៊ើបអង្កេតរបស់ប៉ូលីសជាច្រើនពាក់ព័ន្ធនឹងអំពើពុករលួយ។

នៅក្នុងករណីមួយ គាត់និងសមាជិកគ្រួសារត្រូវបានគេសង្ស័យថាបានទទួលនូវបារីស៊ីហ្គាប្រណីត ស្រា champagne និងគ្រឿងអលង្ការថ្លៃៗមានតម្លៃចំនួន 285,000 ដុល្លារ (215,000 ផោន) ពីអ្នកមានទ្រព្យសម្បត្តិដើម្បីជាការផ្លាស់ប្តូរសម្រាប់ជំនួយហិរញ្ញវត្ថុ ឬផ្គាប់ចិត្តបុគ្គផ្ទាល់ខ្លួន។

ក្នុងករណីផ្សេងទៀត ក្រុមអ្នកស៊ើបអង្កេតបានសង្ស័យថាលោកនាយករដ្ឋមន្រ្តីកំពុងព្យាយាមឈានដល់កិច្ចព្រមព្រៀងមួយជាមួយម្ចាស់ហាង Yediot Aharon ដែលជាកាសែតឈានមុខអ៊ីស្រាអែលដើម្បីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត។

លោក Netanyahu បានបដិសេធការធ្វើខុសដែលច្រានចោលការចោទប្រកាន់ប្រឆាំងនឹងរូបលោកនិងភរិយារបស់លោក ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយព្យាយាមស្វែងរកកំហុស។

លោកក៏ប្រឈមនឹងការសង្ស័យពីគុណប្រយោជន៍របស់រដ្ឋាភិបាលដែលត្រូវបានចោទប្រកាន់ថាបានឃើញការរំលោភបទបញ្ជាររបស់ក្រុមហ៊ុន Bezeq ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេរបស់ប្រទេសអ៊ីស្រាអែលជាថ្នូនិងការផ្គាប់ចិត្តការការពារហិរញ្ញវត្ថុសម្រាប់លោកនិងភរិយារបស់លោក។

ទោះបីជាមានបញ្ហារបស់លោកក្តី ក៏ការស្ទាបស្ទង់មតិបានលើកឡើងថាគណបក្ស Likud ស្តាំនិយមរបស់លោក Netanyahu នឹងនៅតែជាបក្សធំជាងគេនៅក្នុងរដ្ឋសភា ប្រសិនបើការបោះឆ្នោតដែលគ្រោងធ្វើនៅខែវិច្ឆិកាឆ្នាំ 2019 ត្រូវបានរៀបចំនៅពេលខាងមុខនេះ៕