អាហ្វហ្គានីស្ថានពន្យាផែនការជួសជុលព្រះពុទ្ធបដិមា Bamiyan

121

គណៈកម្មការរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានពន្យារផែនការជួសជុលរូបសំណាកព្រះពុទ្ធដ៏ធំមួយដែលត្រូវបានបំផ្លិចបំផ្លាញដោយពួកតាលីបង់ក្នុងឆ្នាំ 2001។

ក្រុមអ្នកជំនាញបានធ្វើសេចក្តីសម្រេចកាលពីថ្ងៃអាទិត្យក្រោយពីបានសិក្សាផែនការជួសជុលចំនួន 4 ដែលត្រូវបានដាក់ស្នើដោយក្រុមមកពីប្រទេសជប៉ុន អាល្លឺម៉ង់ និងអ៊ីតាលីសម្រាប់រូបបដិមាព្រះពុទ្ធមួយក្នុងចំណោមរូបបដិមាព្រះពុទ្ធពីរអង្គត្រូវបានបំផ្លាញនៅ Bamiyan Ruins។

គណៈកម្មការបានច្រានចោលសំណើដែលធ្វើឡើងដោយក្រុមមកពីប្រទេសអាល្លឺម៉ង់និងអ៊ីតាលីសម្រាប់ការប្រើប្រាស់ មិនត្រឹមតែបំណែកនិងកម្ទេចកម្ទីទេ ប៉ុន្តែក៏គ្រឿងសំភារៈធ្វើពីថ្មកែវសម្រាប់សាងសង់រូបសំណាកកម្ពស់ 38 ម៉ែត្រ។

នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យ អ្នកជំនាញបានសម្រេចចិត្តថាវិធីសាស្ត្របែបនេះអាចធ្វើឱ្យធ្លាក់ចុះតម្លៃបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

កាលពីខែកក្កដាឆ្នាំមុន អង្គការយូនីស្កូបានលុបចោលបេតិកភណ្ឌពិភពលោកសម្រាប់វិហារ Cathedral នៅហ្សកហ្ស៊ី បន្ទាប់ពីការស្ថាបនាឡើងវិញដែលអង្គការយូណេស្កូចាត់ទុកថាជាការផ្លាស់ប្តូរដ៏ធំធេងពីការរចនាបទដើមរបស់វា។

ក្រុមជប៉ុនបានស្នើឱ្យអភិរក្សស្ថានភាពបច្ចុប្បន្ននៃរូបបដិមាដែលត្រូវបានបំផ្លាញហើយកសាងបូជនីយដ្ឋានរបស់ព្រះពុទ្ធនៅទីតាំងផ្សេង។ សមាជិកនៃគណៈកម្មការនេះបាននិយាយថាពួកគេបានអនុម័តគំនិតរបស់ក្រុមអភិរក្សទីតាំងបច្ចុប្បន្នប៉ុណ្ណោះ។

លោក Masanori Nagaoka មន្ត្រីការិយាល័យរបស់អង្គការយូណេស្កូនៅក្រុងកាប៊ុលនិយាយថាការិយាល័យចង់រៀបចំសន្និបាតនៅឆ្នាំ 2021 ដើម្បីពិភាក្សាគ្នាថាតើត្រូវបន្តគម្រោងដោយផ្អែកលើការសិក្សាស្រាវជ្រាវ។

លោកនិយាយថាអង្គការយូណេស្កូក៏នឹងត្រួតពិនិត្យមើលចលនាដើម្បីស្ដារតំបន់បេតិកភណ្ឌពិភពលោកផ្សេងទៀតដែលត្រូវបានបំផ្លាញដោយក្រុមជ្រុលនិយមអ៊ីស្លាមនៅអ៊ីរ៉ាក់និងស៊ីរី៕