អ្នកកាន់ទុក្ខចូលរួមនៅក្នុងពិធីបុណ្យនៅណាហ្គាសាគី

28

កាលពី73ឆ្នាំមុននៅថ្ងៃនេះ ទីក្រុងណាហ្គាសាគីត្រូវបានវាយប្រហារដោយគ្រាប់បែកបរមាណូរបស់អាមេរិក។ វាបានសំលាប់មនុស្សជាង 7 ម៉ឺននាក់នៅក្នុងឆ្នាំតែមួយ។

មនុស្សរាប់ពាន់នាក់កំពុងប្រារព្ធទិវានេះនៅឯពិធីប្រចាំឆ្នាំមួយនៅក្នុងឧទ្យានសន្តិភាពទីក្រុង។ ឆ្នាំនេះគឺជាលើកទីមួយដែលអគ្គលេខាធិការអង្គការសហប្រជាជាតិចូលរួម។

នៅពេលព្រឹកព្រលឹម មនុស្សជាច្រើនបានចេញមកគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់និងចែករំលែកការបួងសួងរបស់គេដើម្បីសន្តិភាព។

បុរសម្នាក់ដែលមានវ័យកណ្តាលបាននិយាយថា «សម្រាប់ខ្ញុំនេះគឺជាថ្ងៃមួយដើម្បីគិតពីអត្ថន័យនៃសន្តិភាព»។

មនុស្សម្នាក់ទៀតបាននិយាយថា “ខ្ញុំសង្ឃឹមថាវានឹងមិនកើតឡើងម្តងទៀតទេហើយខ្ញុំប្រាថ្នាចង់បានសន្តិភាព”។

យុវនារីម្នាក់ទៀតបាននិយាយថា «យើងគ្រាន់តែស្រមៃមើលថាតើសង្គ្រាមមានលក្ខណៈប៉ុណ្ណា ប៉ុន្ដែខ្ញុំលឺថាវាពិតជាអាក្រក់ណាស់ ហើយខ្ញុំសង្ឃឹមថាវាមិនដែលកើតឡើងម្តងទៀតទេ»។

អ្នករស់រានមានជីវិតម្នាក់នៅអាយុ 70 ឆ្នាំជាង បាននិយាយថា “យើងមានបញ្ហាប្រឈមក្នុងការផ្តល់បទពិសោធន៍របស់យើងទៅអ្នកជំនាន់ក្រោយដើម្បីប្រាប់ពួកគេថាតើការទម្លាក់គ្រាប់បែកបរមាណូនិងសង្គ្រាមនុយក្លេអ៊ែរពិតជាអាក្រក់យ៉ាងម៉េច។”

ពិធីបុណ្យថ្ងៃព្រហស្បតិ៍នេះត្រូវបានចូលរួមដោយអ្នកតំណាងមកពីប្រទេសចំនួន 79 ប្រទេស៕