លោកស្រី Michelle Obama រិះគន់ Trump ក្នុងសៀវភៅប្រលោមលោក

34

អតីតស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក លោកស្រី Michelle Obama និយាយថាលោកស្រីនឹងមិនអត់ទោសឱ្យលោកប្រធានាធិបតី Donald Trump សម្រាប់ការសាកសួរកន្លែងកំណើតរបស់ស្វាមីលោកស្រី អតីតប្រធានាធិបតី Barack Obama ទេ។

បណ្តាញសារព័ត៌មានអាមេរិកបាននិយាយថាអតីតស្ត្រីទីមួយរូបនេះបានធ្វើការរិះគន់នៅក្នុងសៀវភៅប្រលោមលោករបស់លោកស្រីដែលនឹងត្រូវដាក់លក់នៅសប្តាហ៍នេះ។
លោក Trump ធ្លាប់បានអះអាងដោយខុសឆ្គងថាលោក Barack Obama បានកើតនៅប្រទេសកេនយ៉ា។ លោក Trump បានដកពាក្យអះអាងមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ 2016។

របាយការណ៍នេះបានដកស្រង់ពីអតីតស្ត្រីទីមួយដោយនិយាយនៅក្នុងសៀវភៅរបស់លោកស្រីថាពាក្យអះអាងនេះគឺ “ឆ្កួតនិងចិត្តចង្អៀតចង្អល់”។
ពួកគេនិយាយថាលោកស្រីសរសេរថា “តើមានអ្វីកើតឡើងប្រសិនបើមាននរណាម្នាក់ដែលមិនមានស្មារតីនឹងនរកាន់កាំភ្លើងហើយបើកទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន? តើមានអ្វីកើតឡើងបើអ្នកនោះទៅរកក្មេងស្រី?”

លោកស្រីបានសរសេរថា “លោក Donald Trump ជាមួយសម្តីបញ្ឆិតបញ្ឈៀងមិនទទួលខុសត្រូវនិងលឺៗរបស់គាត់បានធ្វើឱ្យសុវត្ថិភាពគ្រួសាររបស់ខ្ញុំស្ថិតក្នុងហារនិភ័យ ហើយខ្ញុំមិនអត់អោនឱ្យគាត់ទេ”។

លោកស្រីក៏រៀបរាប់អំពីរបៀបដែលរាងកាយរបស់លោកស្រី «ភ្ញាក់ផ្អើលដោយកំហឹង” ជុំវិញសុន្ទរកថារបស់លោក Trump ដែលបានបង្ហាញពីការប្រមាថស្ត្រី។
លោក Trump បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “លោកស្រីបានទទួលលុយច្រើនដើម្បីសរសេរសៀវភៅនេះឡើង”។

លោកមិនបានឆ្លើយតបដោយផ្ទាល់ទៅកាន់អតីតស្ត្រីទីមួយនោះទេ ប៉ុន្តែបានរិះគន់ស្វាមីរបស់លោកស្រី លោក Barack Obama ដោយនិយាយថា “ខ្ញុំនឹងមិនអត់ទោសឱ្យគាត់ចំពោះអ្វីដែលគាត់បានធ្វើចំពោះយោធាអាមេរិករបស់យើងដោយមិនផ្តល់មូលនិធិឱ្យបានត្រឹមត្រូវទេ”៕