ក្មេងប្រុស 11 នាក់និងគ្រូបង្វឹករបស់ពួកគេកោសក់បួសជាលោកនេននិងព្រះសង្ឃ

148

ក្មេងប្រុសចំនួន 11 នាក់ក្នុងក្រុមបាល់ទាត់ថៃដែលត្រូវបានជួយសង្គ្រោះពីរូងភ្នំមួយត្រូវបានបំបួស ដើម្បីក្លាយជាលោកនេនក្នុងពុទ្ធសាសនាថ្មីជាមួយគ្រូបង្វឹករបស់ពួកគេដែលក្លាយជាព្រះសង្ឃ។

ក្មេងប្រុសបានកោរសក់របស់ពួកគេ បានបួងសួងដល់វត្ថុសក្តិសិទ្ធនិងបានប្រគេនភេសជ្ជៈនិងបង្អែមនៅក្នុងបាតឧទិស្ទដល់វិញ្ញាណខណ្ឌនៅក្នុងពិធីសាសនា។

ក្មេងប្រុសទី 12 មិនត្រូវបានបំបួសទេដោយសារតែគាត់មិនមែនជាពុទ្ធសាសនិកជន។ពិធីបំបួសសំខាន់ៗដែលពាក់ព័ន្ធនឹងក្មេងប្រុសដែលមានអាយុពី 11 ទៅ 16 ឆ្នាំរួមជាមួយនឹងគ្រូបង្វឹកវ័យ 25 ឆ្នាំរបស់ពួកគេនឹងប្រព្រឹត្តទៅនៅឯព្រះវិហារមួយផ្សេងទៀតនៅលើកំពូលភ្នំឈាងរ៉ៃនៅថ្ងៃពុធ។

បន្ទាប់ពីពិធីបុណ្យលើកទីពីរនៅថ្ងៃពុធ ក្មេងៗទាំងនោះនឹងត្រឡប់ទៅកាន់វត្តផាថាត់ដយវ៉ាវជាកន្លែងដែលពួកគេនឹងរស់នៅជាព្រះសង្ឃក្នុងរយៈពេលប្រាំបួនថ្ងៃបន្ទាប់ពីទទួលបានធម៌ឪវាទព្រះពុទ្ធសាសនាចំនួន10។

ព្រះចៅធិការរងព្រះនាម ប្រាយុទ្ធ ចិត្តទីយ៉ានុកាន បានមានសង្ឃដិការថា “វត្តនេះនឹងជាទីកន្លែងដែលពួកគេនឹងរស់នៅបន្ទាប់ពីការបំបួសហើយអាត្មាសង្ឃឹមថាពួកគេនឹងរកឃើញសន្តិភាព កម្លាំងកាយ និងប្រាជ្ញា ពីការអនុវត្តការបង្រៀនរបស់ព្រះពុទ្ធ”។

ពុទ្ធសាសនិកជនជាបុរសភេទត្រូវបានគេរំពឹងថានឹងបួសជាសង្ឃដែលជាញឹកញយជាលោកនេន ទស្សនមួយចំនួននៅក្នុងជីវិតរបស់ពួកគេដើម្បីបង្ហាញពីការដឹងគុណជាទូទៅចំពោះឪពុកម្ដាយពួកគេក្នុងការចិញ្ចឹមបីបាច់។លោកស្រី សានជៀមជីត វង្សសុខចន្ទជាម្តាយរបស់អ៊ីការ៉ាតដែលជាក្មេងប្រុសម្នាក់ដែលបានជាប់ក្នុងរូងភ្នំបាននិយាយថា “ការបំបួសត្រូវបានផ្តល់ឱ្យយើងនូវសន្តិភាពផ្លូវចិត្ត។

“គាត់អាចបួសបានតែ 9 ថ្ងៃប៉ុណ្ណោះ ពីព្រោះគាត់នឹងត្រូវត្រឡប់ទៅសិក្សានិងត្រៀមខ្លួន សម្រាប់ការប្រលង ហើយក្លាយជាក្មេងប្រុសធម្មតាវិញ។”រូបថតរបស់លោកសាម៉ាន គុនណាន់ ដែលជាទាហានជើងទឹកថៃ SEAL ដែលបានស្លាប់នៅពេលព្យាយាមជួយសង្គ្រោះក្រុមក្មេងៗបានបង្ហាញនៅក្នុងពិធីនោះ។

ប្រធានការិយាយល័យព្រះពុទ្ធសាសនាខេត្តឈៀងរ៉ៃព្រះតេជគុណ ប្រាភុន ខុមចយបានមានសង្ឃដិការថាការបំបួសនេះត្រូវបានឧទ្ទិសដល់លោកគុនណាន់។

ពិធីបុណ្យនេះបានធ្វើឡើងស្របពេលដែលលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ម៉ាខម ថនប៊ុល បានជួបជាមួយពលរដ្ឋអូស្រ្តាលីចំនួន 9 នាក់ដែលបានជួយដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះនៅដើមខែនេះ។លោកវេជ្ជបណ្ឌិតផ្នែកថ្នាំស្ពឹក រីឆាត ហារីស និងដៃគូមុជទឹករបស់លោកគឺលោក គ្រែក ឆាលែន បានទទួលពានរង្វាន់ Star of Courage ដែលជាពានរង្វាន់សម្រាប់ភាពក្លាហានខ្ពស់បំផុតទី 2 របស់ប្រទេសនេះសម្រាប់ការងាររបស់ពួកគេ ខណៈដែលមន្ត្រីប៉ូលីសប្រាំមួយនាក់និងមន្រ្តីកងទ័ពជើងទឹកម្នាក់ត្រូវបានផ្តល់មេដាយភាពក្លាហាន Bravery Medal ខ្ពស់បំផុតទី 3។

លោកនាយករដ្ឋមន្ត្រី ថនប៊ុល បាននិយាយថា «អ្នកបានជួយសង្គ្រោះយុវជនទាំងនោះ ហើយអ្នកបានជំរុញចិត្ត ដូច្នេះមិនត្រឹមតែជាជាតិរបស់អ្នក ជាតិរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែការរក្សាដង្ហើមនិងអធិស្ឋានសម្រាប់ភាពជោគជ័យរបស់អ្នក អ្នកបានជំរុញចិត្តអោយពិភពលោកទាំងមូល»។លោកហារីសត្រូវបានស្នើសុំដោយក្រុមការងារជួយសង្គ្រោះ ហើយត្រូវបានគេយល់ថាជាមនុស្សចុងក្រោយដែលបានចាកចេញពីរូងភ្នំ។

គាត់ក៏ត្រូវបានគេសរសើរផងដែរចំពោះការធ្វើឱ្យក្មេងៗមិនមានការភ័យខ្លាច ដូច្នេះគាត់ នឹងតាមដានសុខភាពរបស់ពួកគេ។

ក្រុមបាល់ទាត់ Wild Boars បានជាប់ក្នុងរូងភ្នំបន្ទាប់ពីបានរៀបចំផែនការដើម្បីរុករករូងភ្នំដ៏ជ្រៅនេះអស់រយៈពេលមួយម៉ោង បន្ទាប់ពីការហ្វឹកហាត់បាល់ទាត់នៅថ្ងៃទី 23 ខែមិថុនានៅពេលដែលទឹកភ្លៀងមូសុងបានចាប់ផ្តើមធ្លាក់និងជន់លិចទផ្លូវរូងក្រោមដី៕