អតីតជំនួយការប្រធានាធិបតីហៅលោក Trump ប្រកាន់ពូជសាសន៍

45

អតីតទីប្រឹក្សារបស់សេតវិមានបានពិពណ៌នាប្រធានាធិបតីអាមេរិក Donald Trump ថាជាអ្នកប្រកាន់ពូជសាសន៍ដែលបានប្រើពាក្យរិះគុណជាតិសាសន៍ជាច្រើនដង។

នាង Omarosa Manigault Newman ដែលជាទីប្រឹក្សាប្រធានាធិបតីរហូតដល់ខែមករាបានបង្ហាញខ្លួននៅលើទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យ។

នាង Manigault Newman បានបង្ហាញខ្លួនដើម្បីផ្សព្វផ្សាយសៀវភៅថ្មីរបស់នាងដែលបានដាក់លក់កាលពីថ្ងៃអង្គារដែលរៀបរាប់អំពីអ្វីដែលនាងអះអាងថាគឺជារឿងរ៉ាវខាងក្នុងនៃរដ្ឋបាលរបស់លោក Trump។

នាងបាននិយាយថាលោក Trump គឺជា “អ្នកប្រកាន់ពូជសាសន៍ពិតប្រាកដ” ដែលបានប្រើពាក្យសម្ដីប្រកាន់ជាតិសាសន៍ប្រឆាំងនឹងអាមេរិកអាហ្រ្វិក ហើយថាមានខ្សែអាត់សម្លេងមួយដើម្បីបញ្ជាក់រឿងនេះ។

នាង Manigault Newman ក៏បានបញ្ចេញនូវការថតសម្លេងនៃការសន្ទនារបស់នាងជាមួយប្រធានសេតវិមានលោក John Kelly កាលពីខែធ្នូនៅពេលគាត់បានបញ្ឈប់នាង។

លោក Kelly បានរាយការណ៍ថាបានប្រាប់នាងថាប្រសិនបើនាងធ្វើឱ្យការចាកចេញរបស់នាងដោយសេចកត្តីពេញចិត្ត នាងអាចបន្តទៅមុខទៀតដោយមិនមានការលំបាកណាមួយនាពេលអនាគត។

នាង Manigault Newman ក៏បាននិយាយថានាងត្រូវបានគេផ្តល់ប្រាក់ចំនួន 15,000 ដុល្លារក្នុងមួយខែជាថ្នូរនឹងការរក្សាភាពស្ងប់ស្ងាត់បន្ទាប់ពីត្រូវបានបណ្តេញចេញពីការងារនៅសេតវិមានប៉ុន្តែនាងបានបដិសេធ។

លោក Trump បានរិះគន់អតីតជំនួយការថាជា “ជីវិតទាប” នៅពេលដែលអ្នកសារព័ត៌មានបានសួរគាត់កាលពីថ្ងៃសៅរ៍ថាប្រសិនបើគាត់មានអារម្មណ៍ថានាងក្បត់៕