ប្រជាជនហាវ៉ៃមើលកម្អែរភ្នំភ្លើងដ៏គ្រោះថ្នាក់ដែលហូក្រាលលើផ្លូវរបស់ពួកគេ

47

ប្រជាពលរដ្ឋត្រូវបានអនុញ្ញាត្តិអោយចូលតំបន់ជម្លៀសដើម្បីពិនិត្យមើលទ្រព្យសម្បត្តិរបស់ពួកគេ។

អ្នកភូមិម្នាក់ក្នុងតំបន់ដែលបានតាមដានសកម្មភាពភ្នំភ្លើងចាប់តាំងពីវាបានចាប់ផ្តើមផ្ទុះ បើកឡានជូនចូលទៅក្នុង ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីបានចូលជិតដូចដែលយើងបានសួអំពីកម្លាំងរបស់ភ្នំភ្លើង Kilauea។

វាជាហានិភ័យដ៏មានតម្លៃដែលចូលទៅជិតកន្លែងមានហេតុការណ៍។ស្នាមប្រេះសកម្មកំពុងរុញច្រានអោយមានវាលកម្អែរភ្នំភ្លើងដ៏ធំល្វឹងល្វើយនៅតាមផ្លូវ រលំដើមឈើ និងបំផ្លាញទ្រព្យសម្បត្តិផ្សេងៗទៀតនៅតាមផ្លូវ។វាបន្លឺសម្លេងនិងមានចលនារុលទៅមុខ មានសម្លេងដូចគេផ្លុំខ្យល់និងផុសឡើង មានចលនាយឺតៗ និងកម្លាំងបំផ្លិចបំផ្លាញឥតឈប់ឈរ។

ប្លែកៗ ប្រជាពលរដ្ឋមួយចំនួនបានមកថត selfies នៅពេលព្រៃត្រូពិកធ្លាក់ចូលក្នុងអណ្ដាតភ្លើង ហើយកំទេចថ្មក្រោមជើងរបស់យើងភាយកម្តៅ ប៉ុន្តែសម្រាប់អ្នកផ្សេងទៀតនេះ វាជាពេលវេលាដ៏អាក្រក់មួយ។ម្តាយនិងកូនស្រី Lori និង Alyssa Cruz លួងលោមអោយគ្នាទៅវិញទៅមក នៅពេលដែលកម្អែរបានស្រោបដូចលាបពណ៌យ៉ាងប្រណិត។

ពួកគេដឹងថាប្រសិនបើកម្អែរនៅតែហូដូចនេះ ផ្ទះរបស់ពួកគេនឹងត្រូវបានបំផ្លាញដែរហើយ។

Lori បាននិយាយថា “ខ្ញុំរស់នៅត្រង់នេះ ហើយខ្ញុំបានប្រមែប្រម៉ូលអ្វីៗគ្រប់យ៉ាងរួចទៅហើយ។

“ខ្ញុំគ្រាន់តែមកនិយាយថាលាហើយទៅកាន់អ្នកជិតខាងរបស់ខ្ញុំកាលពីលើកមុន។

នៅពេលដែលអ្នកស្គាល់មនុស្សគ្រប់គ្នានៅលើផ្លូវនេះ អ្នកដូចជាក្រុមគ្រួសារតែមួយ អ្នកដឹងទេវាពិតជាបំផ្លិចបំផ្លាញ។Alyssa បាននិយាយថា “ខ្ញុំមិនដឹងថានឹងរំពឹងអ្វីទេ ប៉ុន្តែខ្ញុំសង្ឃឹមថាផ្ទះរបស់ខ្ញុំនឹងមិនត្រូវបានបំផ្លាញដែរ។

“ខ្ញុំគិតថាព្រះមានផែនការផ្សេងៗទៀត”។

យើងបញ្ចប់ការនិយាយហើយកម្អែរចាប់ផ្តើមហូរយ៉ាងលឿន។

យើងឮសម្លេងដូចម៉ាស៊ីនយន្ដហោះ។វាជាកម្តៅភាយឡើងទៅលើអាកាស ការត្រឡប់មកវិញបន្ថែមទៀតនៃបណ្តុំថ្មរលាយ។

អ្នកស្រុកបាននិយាយថាវាដល់ពេលត្រូវចាកចេញ បារម្ភថាវាអាចជាការប្រះដីថ្មីដែលកើតឡើង ឬការចាប់ផ្តើមនៃការផ្ទុះភ្នំភ្លើងជាបន្តបន្ទាប់។ពីចម្ងាយដែលមានសុវត្ថិភាពជាងនេះបន្តិច យើងមើលនៅពេលវាថយចុះ ហើយមនុស្សនាំគ្នាឆ្ងល់។

កោះធំរបស់រដ្ឋហាវៃគឺជាកន្លែងមានជំនឿខាងវិញ្ញាណ ហើយចំនួនមនុស្សដែលរងផលប៉ះពាល់ដោយផ្ទាល់ពីការផ្ទុះភ្នំភ្លើងនេះគឺជាការជឿជាក់អំពីអ្វីដែលកំពុងកើតឡើងចំពោះពួកគេ ដែលជាញឹកញាប់មានឱកាសជួបជាមួយ Pele ដែលពួកគេជឿថាជាព្រះនៃភ្លើងនិងភ្នំភ្លើង។

អ្នកភូមិឈ្មោះ Howard Rosin បាននិយាយថា “វាជាសោកនាដកម្ម តែវាពិតជាស្រស់ស្អាតព្រោះវាជាការបំផ្លាញទាំងស្រុងនិងការបង្កើតនៅពេលតែមួយ។“វាកើតមានតាំងពីការកកើតឡើងនៃចក្រវាល ដែលអាចហៅថា Cosmic Soup”។

រាត្រីចាប់ផ្តើមហើយមេឃបញ្ចេញពន្លឺពណ៌ទឹកក្រូចនៅពីលើយើង។

ខ្យល់ផ្លាស់ប្តូរដូច្នេះយើងពាក់ម៉ាស់កាពារឧស្ម័នដើម្បីការពារប្រឆាំងនឹងឧស្ម័នឌីអុកស៊ីតស៊ុលហ្វាតនៅពេលយើងដើរទៅរកទីខ្ពស់។

ពីចង្កេះភ្នុំដែលយើងទៅដល់ក្នុងទិដ្ឋភាពដ៏អស្ចារ្យមួយទៀត។

ការប្រេះស្រាំជាច្រើននិងការរលាយបញ្ចូលគ្នានូវវាលកម្អែរដែលលាតសន្ធឹងឆ្ងាយដូចដែលយើងអាចមើលឃើញ អំណាចនៃភ្នំភ្លើង Kilauea កើតមានយ៉ាងពេញលេញ៕