វៀតណាមប្រារពពិធីកាន់ទុក្ខប្រធានាធិបតីរបស់ខ្លួនជាចុងក្រោយ

40

ប្រជាជននៅវៀតណាមបានសម្តែងនូវការគោរពជាចុងក្រោយចំពោះលោកប្រធានាធិបតី ត្រាន់ ដាយក្វាង ដែលបានស្លាប់កាលពីថ្ងៃសុក្រ។

ពិធីបុណ្យសពរបស់រដ្ឋត្រូវបានប្រារព្ធធ្វើឡើងសម្រាប់លោកក្វាងនៅរដ្ឋធានីហាណូយកាលពីថ្ងៃពុធ។
ពិធីកាន់ទុក្ខរយៈពេលពីរថ្ងៃត្រូវបានគេរៀបចំនៅទូទាំងប្រទេស។
ពិធីនេះត្រូវបានចូលរួមដោយសមាជិកគ្រួសារនិងមេដឹកនាំបរទេសរួមទាំងនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងកូរ៉េខាងត្បូង។

ប្រជាពលរដ្ឋក៏បានតម្រង់ជួរដើម្បីសម្តែងនូវការដឹងគុណចំពោះលោកប្រធានាធិបតីអាយុ 61 ឆ្នាំរូបនេះ។
អ្នករស់នៅក្នុងទីក្រុងហាណូយ ង្វៀង ធីហួន បាននិយាយថាលោកក្វាងបាន “បានលាចាក លោកលឿន”។ អ្នកស្រីនិយាយថាគាត់នៅតែបម្រើប្រទេសក្នុងនាមជាប្រធានាធិបតីហើយបានហៅការស្លាប់ របស់គាត់ជាការបាត់បង់ដ៏ធំ។
លោកស្រីបាននិយាយថានាងចង់មកមើលលោកក្វាងជាចុងក្រោយ ហើយនិយាយលាទៅ
កាន់ “ប្រធានាធិបតីដ៏ល្អ”។

មូលហេតុនៃការស្លាប់របស់លោកក្វាងមិនត្រូវបានគេបង្ហាញឱ្យដឹងនោះទេ។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាននិយាយថាគាត់បានស្លាប់ដោយសារ “ជំងឺធ្ងន់ធ្ងរ”។

លោកក្វាងត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនៅឆ្នាំ 2016 ដោយរដ្ឋសភាដែលគ្រប់គ្រងដោយ
បក្សកុម្មុយនិស្ត។
តំណែងប្រធានាធិបតីនៅវៀតណាមជាអ្នកមានអំណាចបំផុតទី 2 បន្ទាប់ពីអគ្គលេខាធិការ
បច្ចុប្បន្នដែលដឹកនាំដោយលោកង្វៀង ភូត្រុង។លោកក្វាងនឹងត្រូវបញ្ចុះនៅថ្ងៃព្រហស្បតិ៍នៅស្រុកកំណើតរបស់គាត់នៅភាគខាងជើងនៃប្រទេស៕