អតីតប្រមុខ UN លោកកូហ្វី អាណាន់ទទួលមរណភាពនៅអាយុ 80 ឆ្នាំ

51

អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក កូហ្វី អាណាន់ បានទទួលមរណភាពកាលពីថ្ងៃសៅរ៍នៅអាយុ 80 ឆ្នាំ។

លោកអាណាន់បានកើតនៅប្រទេសហ្កាណានៅអាហ្វ្រិកខាងលិចក្នុងឆ្នាំ 1938។

គាត់បានធ្វើជាប្រធានអង្គការសហប្រជាជាតិពីឆ្នាំ 1997 ដល់ឆ្នាំ 2007។

លោកអាណាន់និងអង្គការសហប្រជាជាតិទទួលបានពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ 2001 “សម្រាប់ការងាររបស់ពួកគេសម្រាប់ពិភពលោកដែលមានស្ថេរភាពនិងមានសន្តិភាពជាងមុន”។

គាត់សកម្មនៅលើឆាកអន្តរជាតិ សូម្បីតែបន្ទាប់ពីគាត់ចូលនិវត្តន៍ពីតំណែងកំពូលនៅអង្គការសហប្រជាជាតិក៏ដោយ។

លោកអាណាន់បានបង្កើតវេទិកាអន្ដរជាតិស្តីពីជំនួយមនុស្សធម៌និងសម្របសម្រួលជម្លោះជនជាតិភាគតិចនៅកេនយ៉ា៕