បាតុករពាក់ម៉ាស់ជាង 1,000 នាក់បានក្លាយជាហិង្សានិងបានប៉ះទង្គិចជាមួយប៉ូលីសប្រឆាំងកុបកម្មកំឡុងការជួបជុំគ្នានៅថ្ងៃទិវាពលកម្មអន្តរជាតិនៅប៉ារីស។សមាជិកសហជីពប្រហែល 20,000 នាក់និងអ្នកផ្សេងទៀតមានគម្រោងចូលរួមក្នុងការដើរក្បួនប្រចាំឆ្នាំនៅថ្ងៃអង្គារ។
ប៉ុន្តែបាតុករពាក់ម៉ាស់ប្រហែល 1,200 ប្រព្រឹត្តអំពើហឹង្សារភ្លាម!បន្ទាប់ពីការជួបជុំគ្នាបានចាប់ផ្តើមឡើងដោយវាយបំបែកបង្អួចហាងទំនិញនិងបំផ្លាញរថយន្ត។
ប៉ូលីសកុប្បកម្មបានប្រើឧស្ម័នបង្ហូរទឹកភ្នែកនិងរថយន្តបាញ់ទឹកដើម្បីដោះស្រាយជាមួយកុបកម្ម។ ការប៉ះទង្គិចគ្នានៅកណ្តាលទីក្រុងប៉ារីសបានបន្តអស់រយៈពេលជាច្រើនម៉ោង។ប៉ូលីសបាននិយាយថាបាតុករប្រហែល 200 នាក់ត្រូវបានចាប់ខ្លួនហើយមនុស្ស 4 នាក់រួមទាំងមន្រ្តីប៉ូលីសម្នាក់ត្រូវបានរងរបួស។
លោក Gerard Collomb រដ្ឋមន្រ្តីមហាផ្ទៃបាននិយាយនៅលើបណ្តាញសង្គម Twitter ថាគាត់ប្រឆាំងយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលមិនទាក់ទងទៅនឹងទិវាកម្មអន្តរជាតិ។
អភិបាលក្រុងប៉ារីសលោក Anne Hidalgo ក៏បានបង្ហោះសារមួយថ្កោលទោសក្រុមអ្នកតវ៉ាដោយហិង្សា ដោយនិយាយថាគោលដៅតែមួយគត់របស់ពួកគេគឺដើម្បីរាលដាលចលាចល។
បាតុកម្មនានាត្រូវបានធ្វើឡើងនៅទូទាំងប្រទេសបារាំងនាពេលថ្មីៗនេះប្រឆាំងនឹងគោលនយោបាយរបស់ប្រធានាធិបតី Emmanuel Macron រួមទាំងផែនការកំណែទម្រង់ផ្លូវដែក។ ប៉ុន្តែវាជារឿងមិនធម្មតាសម្រាប់ក្រុមបាតុករហិង្សាមួយចំនួនដែលបានចូលរួម។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថាក្រុមកុបករបានប្លន់ការធ្វើបាតុកម្មប្រចាំឆ្នាំរបស់កម្មករ៕