ពាណិជ្ជករបំផុសតួអង្គវីដេអូហ្គេម Super Mario បានស្លាប់នៅអាយុ 84 ឆ្នាំ

64

ពាណិជ្ជករជនជាតិអាមេរិកដែលជាអ្នកបំផុសគំនិតសម្រាប់ឈ្មោះតួអង្គវីដេអូហ្គេមដ៏ល្បីល្បាញ Super Mario បានស្លាប់។

លោក Mario Segale បានស្លាប់នៅថ្ងៃទី 27 ខែតុលានៅអាយុ 84 ឆ្នាំ។

កើតនៅទីក្រុងស៊ីអាថលនៅឆ្នាំ 1934 លោក Segale បានបង្កើតក្រុមហ៊ុនសំណង់មួយបន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យហើយក្រោយមកបានពង្រីកទៅជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ។

ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានរាយការណ៍ថាក្រុមហ៊ុនផលិតហ្គេមជប៉ុន Nintendo បានជួលឃ្លាំងមួយពី លោក Segale នៅពេលក្រុមហ៊ុននេះបានបើកសាខារបស់ខ្លួននៅសហរដ្ឋអាមេរិកនៅដើមទសវត្សឆ្នាំ 1980។ ក្រុមហ៊ុនបានសម្រេចចិត្តដាក់ឈ្មោះតួអង្គនេះនៅពីក្រោយឈ្មោះគាត់។

ហ្គេម Super Mario មានសកម្មភាពសាច់រឿងជុំវិញការផ្សងព្រេងនៃតួអង្គដែលមានឈ្មោះដូចគ្នានិងបងប្រុសរបស់គាត់ឈ្មោះ Luigi។

តួអង្គ Mario ជាមួយនឹងមួកពណ៌ក្រហមរបស់គាត់ ពុកមាត់ និងផ្នែកផ្សេងៗទៀតមានផ្ទៃពណ៌ខៀវ ត្រូវបានគេស្គាល់ភ្លាមៗចំពោះអ្នកដែលកើតជំនាន់ហ្គេមចាប់ពីទសវត្សរ៍ឆ្នាំ 1980។ សិទ្ធកម្មសិទ្ធ Mario បានលក់អស់ជាង 300 លានច្បាប់៕