ព្រះអង្គម្ចាស់  Harry របស់ចក្រភពអង់គ្លេសនិង Meghan ជ្រើសរើសរទេះសម្រាប់អាពាហ៍ពិពាហ៍ពួកគេ

42

ព្រះអង្គម្ចាស់ Harry និងអនាគត់កូនក្រមុំរបស់ទ្រង់ដែលមានឈ្មោះ Meghan Markle បាននិយាយកាលពីថ្ងៃពុធថាពួកគេកំពុងទន្ទឹងរង់ចាំការដង្ហែក្បួនពាសពេញប្រាសាទ Windsor សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ពួកគេនៅខែនេះ បន្ទាប់ពីជ្រើសរើសយករទេះបើកដំបូលសំរាប់ការធ្វើដំណើរ។

ព្រះអង្គម្ចាស់ Harry និងគូដណ្តឹងជនជាតិអាមេរិករបស់ទ្រង់នឹងជិះរទេះ Ascot Landau នៅពេលពួកគេធ្វើដំណើរឆ្លងកាត់ទីក្រុង បន្ទាប់ពីពិធីរៀបអាពាហ៍ពិពាហ៍នៅឯប្រាសាទ Windsor ដែលជាគេហដ្ឋានរបស់មហាក្សត្រី Elizabeth នៅភាគខាងលិចទីក្រុងឡុងនាថ្ងៃទី 19 ខែឧសភានេះ។

ការិយាល័យរបស់ព្រះអង្គម្ចាស់ Harry វិមាន Kensington បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយព្រះអង្គម្ចាស់ Harry និងកញ្ញា Markle កំពុងរង់ចាំដំណើរដ៏ខ្លីនេះដែលពួកគេសង្ឃឹមថានឹងអនុញ្ញាតឱ្យពួកគេសម្តែងការដឹងគុណចំពោះមនុស្សគ្រប់គ្នាដែលបានប្រមូលផ្តុំគ្នានៅប្រាសាទ Windsor ដើម្បីរីករាយនឹងបរិយាកាសនៃថ្ងៃពិសេសនេះ។

ក្បួនដង្ហែររទេះនឹងឃើញគូស្វាមីភរិយាជិះពាសពេញប្រាសាទ Windsor មុនពេលត្រឡប់មក Long Walk ដែលជាកន្លែងដើរកំសាន្តដ៏ល្បីល្បាញសម្បូរដើមឈើអមសងខាងដែលនាំទៅកាន់ច្រកទ្វារប្រាសាទ។

មានរទេះជាង 100 គ្រឿងនៅក្នុងការប្រមូលផ្តុំត្រកូលរាជ្យវង្សជាមួយរទេះ Ascot Landaus ចំនួន 5៕