ទីក្រុងរាជវង្សម៉េងត្រូវបានរកឃើញនៅក្នុងខេត្តជាំងស៊ី

47

អ្នកបុរាណវិទូបានរកឃើញទីក្រុងមួយដែលមានអាយុកាលរបស់រាជវង្សម៉េង (1384-1644) នៅខេត្តជាំងស៊ីភាគខាងកើតប្រទេសចិន។

វិទ្យាស្ថានស្រាវជ្រាវផ្នែកវត្ថុបុរាណនិងបុរាណវិទ្យាខេត្តបាននិយាយថាបន្ទាប់ពីការធ្វើតេស្តនិងការជីករុករកអស់រយៈពេល 7 ខែ ក្រុមបុរាណវិទូបានបញ្ជាក់ពីទីតាំងទីក្រុងមួយនៅភូមិតានបាវស្រុកយុងហ្វូង។

ដោយគ្របដណ្តប់លើផ្ទៃដីប្រហែល 550,000 ម៉ែត្រការ៉េ ទីក្រុងនេះមានរាងដូចឃ្លោក។

អ្នកបុរាណវិទូបាននិយាយថាជញ្ជាំងទីក្រុងប្រវែង 3,000 ម៉ែត្រត្រូវបានគេរកឃើញនៅកន្លែងនោះ។ សិលាចារឹកនៅលើជញ្ជាំងឥដ្ឋជាច្រើនបានបង្ហាញថាពួកវាត្រូវបានបង្កើតឡើងនៅឆ្នាំ 1524។ ឥដ្ឋផ្សេងទៀតខ្លះមានសិលាចារឹកដែលបង្ហាញថាជញ្ជាំងត្រូវបានគេថែរក្សាចន្លោះឆ្នាំ 1736 និង 1850 ក្នុងរាជវង្សឈីង (1644-1911)។

ច្រកទ្វារប្រាំបីត្រូវបានរកឃើញក្នុងកំឡុងពេលជីកផងដែរ៕