តារាចម្រៀងរហ័សនាម “Queen of Soul”  Aretha Franklin ទទួលមរណភាព

39

តារាចម្រៀងអាមេរិក Aretha Franklin បានស្លាប់នៅអាយុ 76 ឆ្នាំ។

អ្នកចម្រៀងដែលមានរហ័សនាម “Queen of Soul” បានកើតនៅទីក្រុង Memphis រដ្ឋ Tennessee និងបានចាប់ផ្តើមបង្ហាញខ្លួនលើកដំបូងរបស់នាងនៅឆ្នាំ 1961។

ស្តាយល៍របស់នាងនៅក្នុងបទចម្រៀងដូចជា “ការគោរព” និង “ធម្មជាតិ” បានទាក់ទាញអ្នកគាំទ្រទាំងអស់នៅលើពិភពលោកហើយបានជះឥទ្ធិពលលើ Whitney Houston Mariah Carey និងតារាចម្រៀងប៉ុបផ្សេងទៀត។

នាងទទួលបានពានរង្វាន់ Grammy Award ចំនួន 18 ដង ហើយគឺជាអ្នកចម្រៀងស្រ្តីដំបូងគេដែលចូលក្នុងកម្មវិធី Rock & Roll Hall of Fame។

ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានរាយការណ៍ថានាងមានជំងឺមហារីកហើយសមាជិកគ្រួសារបាននៅជាមួយនាងនៅពេលដែលនាងបានស្លាប់នៅឯផ្ទះរបស់នាងនៅក្រុង Detroit កាលពីថ្ងៃព្រហស្បតិ៍។

លោកស្រី Franklin បានសម្តែងនៅក្នុងពិធីសម្ពោធចូលកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិកចំនួន 3 គឺលោក Jimmy Carter លោក Bill Clinton និងលោក Barack Obama។

លោក Barack និងលោកស្រី Michelle Obama បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តាមរយៈការនិពន្ធនិងភាពជាអ្នកចម្រៀងគ្មានគូប្រៀបរបស់នាង លោកស្រី Aretha បានជួយបង្ហាញបទពិសោធរបស់អាមេរិក”។

លោកប្រធានាធិបតី Donald Trump បានចាប់ផ្តើមការប្រជុំគណៈរដ្ឋមន្រ្តីមួយកាលពីថ្ងៃព្រហស្បតិ៍ដោយសម្តែងនូវការចូលរួមមរណទុក្ខរបស់គាត់ចំពោះក្រុមគ្រួសាររបស់លោកស្រី Aretha Franklin។ គាត់បាននិយាយថា Franklin បាននាំមកនូវក្ដីអំណរដល់មនុស្សរាប់លាននាក់ហើយកេរ្តិ៍ដំណែលដ៏អស្ចារ្យរបស់លោកស្រីនឹងរីកលូតលាស់និងបំផុសគំនិតជាច្រើនជំនាន់មកហើយ៕