ក្រុមហ៊ុន Nissan ឈប់លក់រថយន្តប្រើប្រេងម៉ាស៊ូតនៅអឺរ៉ុប

61

ក្រុមហ៊ុន Nissan Motor បានឱ្យដឹងថាខ្លួននឹងឈប់លក់រថយន្តប្រើប្រាស់ម៉ាស៊ូតនៅអឺរ៉ុប។

ក្រុមហ៊ុននេះបានលក់រថយន្តប្រើប្រាស់ប្រេងម៉ាស៊ូតផ្សេងៗគ្នារួមទាំងប្រភេទ SUV និងរថយន្តតូចៗដែលមានការពេញនិយមនៅក្នុងទ្វីបអឺរ៉ុបដោយសារតែមានការសន្សំសម្ចៃប្រេងល្អប្រសើរជាងរថយន្តប្រើសាំង។ទោះជាយ៉ាងណាក៏ដោយអ្នកប្រើប្រាស់អឺរ៉ុបបានដកខ្លួនចេញពីការប្រើប្រាស់រថយន្តប្រើប្រាស់ម៉ាស៊ូតបន្ទាប់ពីការក្លែងបន្លំទិន្នន័យរបស់ក្រុមហ៊ុន Volkswagen កាលពី 3 ឆ្នាំមុន។

រដ្ឋាភិបាលរបស់ពួកគេក៏បានរឹតបន្តឹងបទប្បញ្ញត្តិបរិស្ថានស្តីពីរថយន្តប្រើប្រាស់ប្រេងម៉ាស៊ូតផងដែរ។

ក្រុមហ៊ុន Nissan បានសម្រេចចិត្តមិនដំឡើងម៉ាស៊ីនម៉ាស៊ូតលើម៉ូដែលថ្មីៗណាមួយដែលនឹងត្រូវបានដាក់លក់នៅទ្វីបអឺរ៉ុបនៅពេលវាចាប់ផ្តើមលក់ចេញទេ។ក្រុមហ៊ុនគ្រោងនឹងពង្រីកការលក់រថយន្ត hybrid និងរថយន្តអគ្គិសនីដែលគ្មានការបំភាយជំនួសវិញ។

ក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងផ្លាស់ប្តូរពីរថយន្តប្រើប្រាស់ម៉ាស៊ូតទៅជារថយន្តអគ្គិសនីនិងប្រភេទផ្សេងទៀតនៅអឺរ៉ុប។

ក្រុមហ៊ុន Toyota ក៏មានផែនការកាត់បន្ថយការលក់រថយន្តប្រើប្រាស់ម៉ាស៊ូតផងដែរ៕