ស្ត្រីមេម៉ាយ ទីទាល់ក្រីក្រ រងគ្រោះដោយភ្លើងឆេះផ្ទះទាំងស្រុង ទទួលអំណោយសម្តេចហ៊ុន ម៉ាណែត និងលោកជំទាវ

12

 

ខេត្តកំពង់ឆ្នាំង ៖ អ៊ំស្រី វ៉ា ផាន អាយុ៦៣ឆ្នាំ ជាស្ត្រីមេម៉ាយចាស់ជរា ទីទាល់ក្រ ដែលត្រូវភ្លើងឆេះផ្ទះទាំងស្រុង បានទទួលអំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។

ការប្រគល់ជូននេះ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស តាមរយៈឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងក្រុមការងារ។

ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ថ្លែងថា៖ សម្ដេចបវធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ដែលជានិច្ចជាកាលលោកតែងតែគិតគូរពីសុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ប្រជាពលរដ្ឋដែលងាយរងគ្រោះមន្តរាយនានា ជួយឧបត្ថម្ភជាស្បៀងអាហារ និងសម្ភារៈដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

អំណោយរួមមានអង្ករចំនួន ៥០គីឡូក្រាម ស័ង្កសី៣៥សន្លឹក ស៊ីម៉ង់ត៍៤បេ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ មី១កេះ មុង១ រួមនឹងថវិកាមួយចំនួនផងដែរ។ប្រជាពលរដ្ឋរងគ្រោះនិងអាជ្ញាធរមូលដ្ឋានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារពិសេសសម្ដេចនាយករដ្ឋមន្ត្រីនិងលោកជំទាវ និងសូមគោរពជូនពរសម្ដេចលោកជំទាវនិងក្រុមការងារទាំងអស់សូមជួបប្រទះ តែហ្នឹងសេចក្តីសុ ខគ្រប់ប្រការណ៍ និងមានជោគជ័យគ្រប់ ការងានិងភារៈកិច្ច។

រំលឹកថា៖នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីអគ្គីភ័យឆេះអស់ផ្ទះអ៊ំស្រីឈ្មោះ វ៉ា ផាន អាយុ៦៣ឆ្នាំ ជាស្រ្តីមេម៉ាយចាស់ រស់នៅតែម្នាក់ឯង អស់ទាំងស្រុង ស្ថិតនៅភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ៕